ផ្សារចំការគរធំជាងគេបង្អស់នៅក្រុងសិរីសោភ័ណបិតខ្ទប់ហើយក្រោយរកឃើញវិជ្ជមានកូវីដ១៩លើអាជីវករ

0

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងនិងខេត្តបានសម្រេបិទខ្ទប់ផ្សារចម្ការគរជាផ្សាររដ្ឋ(ផ្សាចំការគរ) ដែលធំជាងគេបង្អស់នៅក្រុងសិរីសោភូណ ដែលស្ថិតនៅផ្លូវជាតិលេខ៦ ភូមិមួយសង្កាត់ ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ លើអាជីវករ អតិថិជន កម្មករមួយចំនួននៅក្នុងនោះ។
ឃើញមានវត្តមាន ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក្រុមគ្រូពេទ្យជួរមុខ កងកម្លាំងទាំងបីប្រភេទ ចុះអន្តរាគមន៍ភ្លាមដើម្បីយកសំណាក់រកមេរោគកូវីត១៩ ពីក្រុមអាជីវករ កម្មករ និងអតិថិជន ដែលប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយអ្នកវិជ្ជមាន។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណអោយដឹងថ្ងៃទី ២ ខែសីហាឆ្នាំ២០២១ថា៖ ការបិទខ្ទប់ត្រូវធ្វើពីព្រឹកថ្ងៃទី២ ខែសីហា នេះតទៅ ហើយតម្រូវអោយអ្នកពាក់ព័ន្ធទៅយកសំណាកនោះបានធ្វើឡើងពីពេលនេះទៅ ។
លោកវេជ្ជបណ្ឌិតអ៊ាវ ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកសិរីសោភ័ណប្រាប់ថា៖ ករណីផ្សារចម្ការគរនេះ ក៏ពាក់ព័ន្ធនឹងកម្មករនៅរោងសិបកម្មផលិតទឹកកកយៅហោសេះហោះ ដែលវិជ្ជមានកូវីត១៩នេះដែរ ។ប៉ុន្តែជាទូទៅ ការផ្ទុះកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គេពិបាកកំណត់ថា វាបានឆ្លងកូវីដ១៩ ពីណាមកនោះ ? ដូច្នេះ សំខាន់ពេលផ្ទះហើយគឺត្រូវបិទទីតាំងនោះ ហើយអោយអ្នកប៉ះពាលើផ្ទាល់និងប្រយោលត្រូវចេញមកអោយគ្រូពេទ្យជួរមុខ យកសំណាក ពីថ្ងៃទី១ខែសីហា តទៅ ។
សូមរំលឹកថា កម្មកររបស់សិប្បកម្មផលិតទឹកកកយីហោះសេះហោះ នភផ្លូវជាតិលេខ៦ភូមិមួយសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ បានមកយកសំណាកនៅស្ថានីយ៍យកសំណាកសាលាបឋមសិក្សាហ៊ុន សែនសូភី កាលពីថ្ងៃទី១ខែសីហា ហើយលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន៥-៦នាក់ ។
នៅរសៀលថ្ងៃទី១ខែសីហា ក៏ត្រូវបិទខ្ទប់សិប្បកម្មផលិតទឹកកកហោះនោះ ។ ហើយកម្មករនៃសិប្បកម្មដែលជាអ្នកអវិជ្ជមានកូវីដ១៩ ក៏បានដឹកទឹកកកចេញចូលផ្សារចម្ការគដែរបូកនឹងមានករណីអ្នកចម្លងផ្សេងទៀត ទើបរដ្ឋបាលក្រុុងសិរីសោភ័ណនិងខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ផ្សារចម្ការគរនេះ ។
ហើយអ្នកពាក់ព័ន្ធជាអាជីវករ កម្មករអនាម័យ អ្នកហូតភាស៊ុ សន្តិសុខ អតិថិជនរាប់រយពាន់នាក់ត្រូវបានចេញមកយកសំណាកជាមួយគ្រូពេទ្យជូរមុខនៃមន្ទីរសុខាភិបាលខេត្តពីព្រឹកថ្ងៃទី២ខែសីហាតទៅ ។
ប៉ុន្តែនៅនឹងទីតាំងផ្សារ ពិសេសកន្លែងលក់ប្ហូមអាហារ គ្រឿងទេសក៍ គេឃើញអតិថិជនរាប់សិបរាប់រយនាក់បានសម្រុុកស្ទុះទម្លុះចេញកាត់ខ្សែបិទខ្ទប់និងកងកម្លាំងទាំង៣ប្រភេទដែលការពារនិងណែនាំ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖បានណែនាំអោយរដ្ឋបាលក្រុងសិរីសោភ័ណរៀបចំ កំណាត់ផ្លូូវលេខ៤ ខាងិចក្រោយផ្សាសម្រាប់ការតាំងលក់បន្លែត្រីសាច់និង គ្រឿងទេស សំរួលដល់ការទិញដូររបស់ពលរដ្ឋ និង រក្សាអនាម័យ គម្លាតសុវត្តិភាព ពិសេស រក្សាការណែនាំរបស់ក្រសួងសុខាភិបាល បីកុំបីការពារ៕ដោយ៖ ឃិន គន្ធា