ជនជាតិចិន២នាក់ស្រែកថាអយុត្តិធម៌ខណៈអជ្ញារសាលាចុះអនុវត្ត ដីការរក្សាការពារលើទីតាំងសណ្ឋាគាររបស់ខ្លូន

0

ខេត្តព្រះសីហនុ៖ ផ្អើលក្រុងព្រះសីហនុក្រោយពេលមានជនជាតិចិន២នាក់ បានមកឈរស្រែកទ្រហោយំ ដោយ នៅក្នុងដៃ មានទាំងលើកបាដាមានសរសេរ២ភាសារ( ខ្មែរ និងចិន) ខ្លឹមសារក្នុងគោលបំណងអោយ សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ដល់ពួកគាត់ផងដោយអះអាងថា ត្រូវបានគេឃុបឃិតគ្នា លេបយក លុយ ចំនួនប្រមាណ ១៨លានយន្តដែលបានចំណាយលើការអភិវឌ្ឍនសណ្ឋាគារអន្តរជាតិយ៉ាទ័រ។
ហេតុកើតនេះបានកើតឡើង កាលពីរៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅបណ្តោយវិថីឯករាជ្យ ត្រង់ ចំណុចសណ្ឋាគារអន្តរជាតិ យ៉ាទ័រ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។គ្រាដែល មន្រ្តី អាជ្ញារសាលានៃសាលាដំបូងខេត្តព្រះសីហនុចុះអនុវត្តន៏ ដីការសម្រេចចាត់ចែងជា បណ្តោះ អាសន្ន លេខ ២២៦ ត.រ/ ២១ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះសីហនុ។
បើយោងតាម បញ្ជាក់ របស់ លោកមេធាវី ម៉ី រាត្រីមេធាវីតំណាងដោយអាណត្តិម្ចាស់បំណុលឈ្មោះ
SHI HONGTAO ភេទប្រុស ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ G60232419 មានទីសំណាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៩ម្ចាស់បំណុលនិងសហកូនបំណុលបានចុះកិច្ចសន្យាជួលអគារបន្តមួយកន្លែងមានទំហំ ១៨ (ដប់ប្រាំបី)ម៉ែត្រ គុណនឹង ២៥ (ម្ភៃប្រាំ) ម៉ែត្រ កម្ពស់ ១១ (ដប់មួយ) ជាន់ ដែល មានវិញ្ញាបនប័ត្រសំគាល់អចលនវត្ថុលេខ ១៨០១០៣០២-០០៨២ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៧ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រាក់ឈ្នួលក្នុងរយៈពេល ០៥(ប្រាំ)ឆ្នាំដំបូង គឺមួយខែ ៥១,០០០$ (ប្រាំម៉ឺនមួយពាន់ដុល្លារអាមេរិក) ដែលត្រូវចាប់ផ្តើមបង់ប្រាក់ឈ្នួលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ តទៅប៉ុន្តែដល់ថ្ងៃកំណត់ត្រូវបង់ប្រាក់ភាគីសហកូនបំណុលពុំបានបង់ប្រាក់តាមកិច្ចសន្យានោះឡើយគឺមានចេតនាពន្យាពេល យកលេសនេះលេសនោះរហូត ម្តងយកលេសថា កន្លែងមិនទាន់ចាប់ដំណើរការខ្លួន កំពុងមាន បញ្ហា ដល់ចុងក្រោយថា គ្មានប្រាក់បង់ គឺពុំបានគោរពអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យាជួលបន្ត ចុះថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៩ឡើយពោលគឺភាគីសហកូនបំណុលមិនបានបង់ប្រាក់ថ្លៃឈ្នួលអោយភាគីម្ចាស់បំណុលតាមការព្រមព្រៀងទេ ។ ចំពោះប្រាក់ឈ្នួលដែលសហកូនបំណុលជំពាក់មិនទាន់បង់គឺចំនួន ១៥(ដប់ប្រាំ)ខែ សរុបជា ទឹកប្រាក់ស្មើនឹង៧៦៥,០០០(ចិតសិបប្រាំមួយម៉ឺនប្រាំពាន់)ដុល្លារអាមេរិកដោយសហកូនបំណុលបង់បានតែចំនួន១៥,០០០(មួយម៉ឺនប្រាំពាន់)ដុល្លារអាមេរិកគត់ដូច្នេះសរុបប្រាក់ថ្លៃឈ្នួលដែលភាគីសហកូនបំណុលនៅជំពាក់គឺមានចំនួន ៧៥០,០០០(ចិតសិបប្រាំម៉ឺន) ដុល្លារអាមេរិកដោយភាគីម្ចាស់បំណុលព្យាយាមសម្របសម្រួល ទុក ឱកាសអោយជាងមួយឆ្នាំដោយទុកពេលអោយម្តងហើយម្តងទៀតក៏ដូចជាជូនដំណឹងដាស់តឿនយ៉ាងណាក៏ដោយ គឺភាគីសហកូនបំណុលពុំរវីរវល់អើពើឡើយ ទើបចុងក្រោយ សម្រេច ដាក់ពាក្យស្នើរសុំសាលាដំបូងខេត្ត ព្រះសីហនុ ចេញដីការសម្រេចចាត់ចែងជា បណ្តោះ អាសន្នតែម្តង ។
ដោយឡែក សំរាប់ ឈ្មោះ XU WEI ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនសញ្ជាតិចិនលេខ E3152 8721 និងឈ្មោះ XU YONG ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនសញ្ជាតិចិនលេខ EGO121595 មានទីសំ ណាក់ ភូមិ៦ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបាននិយាយថា ដីការសម្រេចចាត់ចែងជា បណ្តោះ អាសន្នរបស់សាលាដំបូងខេត្តព្រះសីហនុហាក់មិនមានយុត្តិធម៏សម្រាប់ពួកគេទាំង២នាក់នោះទេពីព្រោះពួកគេទាំង២ នាក់ បាន ចំណាយលុយ អស់ប្រមាណ១៨លានយន្ត ស្មើរនិងជិត ២លានដុល្លា សហរដ្ឋអាមេរិក លើការជួល និង សាងសង់ បន្ថែមសណ្ឋាគារអន្តរជាតិយ៉ាទ័រ ដោយ បើកអាជីវកម្មចំនួន៣ ដាច់ដោយឡែកពីគ្នា គឺ ជាន់ខាង លើ បើកសណ្ឋា គារ .ជាន់កណ្តាលបើកផ្សារទំនើប និងជាន់ផ្ទាល់ដីបើកភោជនីយ៏ដ្ឋាន ។ប៉ុន្តែរ អ្វីដែលជាបញ្ហារ នោះគឺ ក្រោយពី ពួកគេទាំង២នាក់ ចាប់ធ្វើកិច្ចសន្យាជួលនោះ គឺរកស៊ីមិនបានពេញលេញទេ គឺស្របពេលកើតមានជំងឺឆ្លងកូវិដ១៩ជាហេតុធ្វើឲ្យការបងលុយឈ្នូលមានការខ្លះខាតនិងយឺតយ៉ាងបន្តិច។
ចំណែកឯភាគីម្ចាស់បំណុលជុំវិញបញ្ហារនេះគួរមានការយោគយល់តែផ្ទុយទៅវិញបែរជាប្តឹងពួកគាត់ទៅសាលាដំបូង ចេញ ដីការសម្រេចចាត់ចែងជា បណ្តោះអាសន្នបែនេះតែម្តងទៅជាហេតុធ្វើឲ្យលុយចំនួនប្រមាណ១៨លាន យន្ត របស់ពួកគាត់ រលាយ អស់គ្មានសល់ ។តែទោះជាយ៉ាងណាក៏ ជុំវិញបញ្ហារនេះ ពួកគាត់មិនសុខចិត្ត ទេ គឺពូក គាត់និងពឹងពាក់មេធាវី សើរឡើងវិញ ដើម្បីទទូលបាន យុត្តិធម៏ខ្លះមកវិញ ។ ដំណាក់កាលចុងក្រោយ បើសិនជា នៅតែមិនមានយុត្តិធម៏ ពួកគាត់ និងប្តឹង ទៅដល់ សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីឲ្យជួយ រកយុត្តិ ធម៏ម្តង ហើយ ពីព្រោះពួកគាត់ជាអ្នកវិយោគស្របច្បាប់៕នាគសមុទ្រ