រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃដដែលនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៨៧៩នាក់ ស្រី ៤៤៣នាក់ ជាសះស្បើយ ៥២២នាក់ ស្រី ២៦៤នាក់ និងស្លាប់ ០៣នាក់ ស្រី ០១នាក់ ,អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៣៥៤នាក់ ស្រី ១៧៨នាក់ ។