រួមគ្នាដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ ក្នុងពេលជួបវិបត្តិជម្ងឺកូវិដ១៩

0

សៀមរាប: ដើមី្បចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរមូលដ្ឋាន ដើមី្បប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លង នៃជម្ងឺកូវិដ១៩ ក្នុងក្រុងសៀមរាប អង្គការសមាគមសុវណ្ណ ភូមិវង្សភ័ក្តបូរី ដឹកនាំដោយ លោក វង្ស ភ័ក្តភូម្មារិន្ទ ជាអគ្គ នាយក បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មានអង្ករ ២ពាន់ ២៥០គក្រ , ម៉ាស ១៣០ប្រអប់ , អាល់កុល ៥០លីត្រ ឈុតឯកសណ្ឋានប្រជាការពារភូមិ ២០ឈុត, មុង ៣០ ភួយ ៣០ ក្រម៉ា៣០ ,សារុង ៣០ និង ថវិកាសរុប ១លាន៤០០ពាន់រៀល ក្នុងការចូលរួមកាត់បន្ថយនូវទុក្ខលំបាករបស់កុមារ និង ការផ្តល់ជូន នូវសម្ភារៈជាឯកសណ្ឋាន ប្រជាការពារភូមិ ដល់សង្កាត់ស្លក្រាម និង សង្កាត់គោកចក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើមី្បយកទៅ ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ-១៩ ក្នុង ព្រឹត្តិការណ៍ ២០កុម្ភះ ២០២១ នៅទីស្នាក់អង្គការ សមាគមសុវណ្ណ ភូមិវង្សភ័ក្តបូរី ដែលស្ថិតក្នុងសង្កាត់គោកចក ក្រុងនិងសៀមរាប ។
លោកវរៈសេនីយ៍ត្រី ស៊ ស៊ិនណារ៉ា នាយប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម បានថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទាំងថវិការនិងកម្លាំងខ្លួន។
មានប្រសាសន៍នោះដែរ លោក វង្ស ភ័ក្តភូម្មារិន្ទ អគ្គនាយក នៃអង្គការសមាគមសុវណ្ណភូមិ វង្សភ័ក្តបូរី បានធ្វើកោតសរសើរយ៉ាងខ្លាំង ពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងក្នុងមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ (ដែលតា ) ដែលជាជម្ងឺដ៏កាចសាហាវ បានកំពុងឆ្លងរាលដាលនៅលើពិភពលោក ជា សំខាន់នៅកម្ពុជាយើងនេះ ។ លោកក៏បានលើកផងដែរ អំពីទុក្ខលំបាករបស់កុមារ ធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ ក្មួយៗ ក៏ដូចជាកងកម្លាំងបានពុះពារទាំងថ្ងៃទាំងយប់ ក្នុងការស្រាវជ្រាវរកអ្នកវិជ្ជមានកូវិដនៅក្នុងមូលដ្ឋានខ្លួន និង ការ បិទខ្ទប់នៅតាមតំបន់ក្នុងមូលដ្ឋាន ដែលជាកម្លាំងមួយប្រឈមទៅនឹងហានីភ័យ បន្ទាប់ពីកងទ័ពអាវស ។ លោកបាន បញ្ជាក់ផងដែរថា ដោយមើលឃើញពីទុក្ខលំបាកទាំងនេះហើយ ទើបអង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី  បាននាំ យកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈមួយចំនួន ជូនដល់កុមារជួបការខ្វះខាត និង ឯកសណ្ឋានជូន ដល់ប្រជាការពារភូមិ ក្នុងសង្កាត់ស្លក្រាម និង សង្កាត់គោកចក ក្នុងក្រុងសៀមរាប ។ ក្នុងឱកាសនោះលោកអគ្គនាយក ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ និង កងកម្លាំងទាំងពីរសង្កាត់ ថា ក្មួយៗ បងប្អូនកងកម្លាំងទាំងអស់បានទទួលចាក់វ៉ាក់សាំងគ្រប់ដូស ហើយក៏ពិតមែន ក៏ត្រូវតែបន្តប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ ពីព្រោះថា កូវិដមិនបានរើសអើងជនណាម្នាក់ នោះឡើយ ឲ្យតែខ្វះការប្រុងប្រយ័ត្ននោះ ។
អំណោយដែលប្រគល់ជូនដល់ ប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម និង ភូមិត្រពាំងសេះ សង្កាត់គោកចក គឺ សង្កាត់ និងភូមិនិមួយៗ ទទួលបានអង្ករ ៣០ការ៉ុង ស្មើនឹង ៧៥០គីឡូក្រាម ម៉ាស ៥០ប្រអប់ អាល់កុល ២៥លីត្រ ខោអាវប្រជា កាពារ ១០កំប្លេ និងប្រាក់ឧបត្ថម្ភ ៥០ម៉ឺនរៀល ព្រមទាំងបន្តឧបត្ភម្ភដល់សង្កាត់និងភូមិទាំងពីរនូវចុងខែសីហានេះ នូវ ទឹកប្រាក់ ២លាន៦០០ពាន់រៀល និង ជួយកាត់ឈុតឯកសណ្ឋានប្រជាការពារភូមិបន្ថែមទៀតផង ។  ចំពោះ កុមារ ចំនួន៣០នាក់ ដោយម្នាក់ៗទទួលបាននូវអង្ករ ២៥គីឡូក្រាម មុង ១ ក្រម៉ា ១ ភួយ ១ សារុង១ និង ម៉ាស ១ប្រអប់  និងថវិកាម្នាក់ៗ២៣ម៉ឺនរៀលផងដែរ  ៕