ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កំលាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀនស្រុកនិងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃមូលសហការជាមួយកំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ។

ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីថ្ងៃសុក្រ ទី២០ ខែសីហាឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី នៅចំណុចភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថាជនសង្ស័យដែលបានឃាត់ខ្លួន ឈ្មោះ សុន ចំរើន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ និង ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់
ទូរស័ព្ទដៃ ចំនួន០១គ្រឿង។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី ៕