ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងសប្បុរសជននាំយកបង្គោលរបង និងសម្ភារៈ កសាងរបងវត្តមង្គលរតនារាម ហៅវត្តកំពង់អុសក្រោម

កំពង់ឆ្នាំង៖ ដោយមើលឃើញនូវតម្រូវការកសាងសមទ្ធិផលរបងវត្ត ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង បានផ្តួចផ្តើមដឹកនាំពុទ្ធសាសនិកអ្នកសារព័តមានខេត្តកំពង់ឆ្នាំង និងប្រជាបលរដ្ឋចូលរួមចំណែកការកសាងសមិទ្ធិផលរបងវត្តមង្គលរតនារាម(ហៅវត្តកំពង់អុសក្រោម) ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរីខេត្តកំពង់ឆ្នាំង។

ការចូលរួមចំណែកជួយកសាងសមិទ្ធិផលរបងនេះនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នេះ លោក លី ទី ចាងហ្វាងគេហទំព័ររស្មីនគររាជ និងលោកស្រី លោក ចេង ពុំ ភ្នាក់ងារអង្គភាព UMA TVonline, លោក វ៉ាន់ រុំ ចាងហ្វាងគេហទំព័ររស្មីឆ្នាំងមាស តំណាង ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងជាអ្នកផ្តួចផ្តើមបាននាំយកបង្គោលរបង ចំនួន១០០ដើម និង សំណាញ់លួសរបង ១១០គីឡូក្រាម ទៅប្រគេនព្រះគ្រូចៅអធិការវត្តមង្គលរតនារាម(ហៅវត្តកំពង់អុសក្រោម) ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

បង្គោលរបង និង សំណាញ់លួសរបង ដែលបានយកទៅប្រគេនដល់វត្ត នាពេលនេះ ជាការចូលរួមដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនារួមមាន៖ ឯកឧត្តម អុិត សុធា ចំនួន៤០ដើម លោក ដាក សម្ភស្ស ចំនួន១០ដើម លោក លី ទី ចំនួន ១០ដើម លោក អ៊ួង សុផាត ចំនួន១០ដើម លោក ចេង ពុំ ចំនួន ១០ដើម លោក វ៉ាន រុំ ចំនួន ១០ដើម លោក ហេង សុភារ៉ា ចំនួន ១០ដើម លោក មុត ធីម ៥ដើម ។

ជាមួយគ្នានេះ សូមអំពាវនាវដល់ពុទ្ធសាសនិក សប្បុរសជន ក្នុងនិងក្រៅប្រទេសទាំងអស់ដែលមានសទ្ធាជ្រះថ្លា សូមចូលរួមចំណែកកសាងនូវរបង ក៍ដូចជាសមិទ្ធិផលនានាដែលវត្តកំពុងតម្រូវការ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ៕