នាង Liu Shihan ជា​តារាម៉ូដែលប្តូរ​ភេទ​ស្អាតបំផុត​ ក្នុងចំណោម ១០ នាក់​

0

Liu Shihan ដើមឡើយ កើតមក​ជា​ក្មេងប្រុស​ម្នាក់ ដែល​កើត​នៅ​ថ្ងៃ​ទី ១៨ ខែ សីហា ឆ្នាំ ១៩៨៩ នៅ ក្រុង ឆាង​សា ខេត្ត ហ៊ូ​ណាន ប្រទេស​ចិន ។ បន្ទាប់​ពី​បំពេញ​ថ្នាក់​បរិញ្ញាប័ត្រ នៅ Hunan Mass Media Vocational Technical College នាង​បាន​ធ្វើ​ជា​អ្នករាំ​តោង​បង្គោល​ដែក អស់​រយៈពេល ៣ ឆ្នាំ ។ Trangender

តាំងពី​ឆ្នាំ ២០០៨ Liu Shihan បាន​ក្លាយ​ជា​តារា​ម៉ូ​ដែល​ដ៏​ល្បីល្បាញ ដោយ​ទទួលបាន​ការអញ្ជើញ​ថត​ឲ្យ​ទស្សនាវដ្តី​នានា លើ​គេហទំព័រ និង ហ្គេម​អន​ឡា​ញ​។​នៅ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ នាង Liu Shihan បាន​បញ្ជាក់​នៅ​លើ មីក្រូ​ប្លក់ របស់​នាង​ថា នាង​បាន​វះកាត់​ប្តូរ​ភេទ ដែល​ធ្វើឲ្យ​មាន​រឿងចម្រូងចម្រា​ស់​ពេញ​ផ្ទៃ​ប្រទេស​។​បើទោះបីជា​អ្នកគាំទ្រ​នាង ពិបាក​នឹង​ទទួល​យក​រឿង​នេះ ប៉ុន្តែ​ឥឡូវនេះ​នាង​បាន​ក្លាយជា តារា​ម៉ូ​ដែល​ដែល​ប្តូរ​ភេទ ស្អាត​បំផុត ដោយ​ជាប់​លេង​រៀង​ទី ១ នៅក្នុង​ប្រទេស​ចិន និង​តំបន់​អាស៊ី​ក្នុងចំណោម ១០ នាក់ ៕ ទស្សនាវីដេអូឃ្លិបរូបភាពដូច​ខាង​ក្រោមនេះ​៖