បិទខ្ទប់ទីតាំងទទួលបញ្ញើរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ អិចប្រេសសាខាក្រុងប៉ោយប៉ែតបន្ទាប់ពីបានលទ្ធផលតេស្តរហ័សលើសំណាកបុគ្គលិកនិងអ្នកពាក់ព័ន្ធបានកើន៣១នាក់ វិជ្ជមានកូវីដ១៩

បន្ទាយមានជ័យ៖អាជ្ញាធរសមត្ថកិច្ចក្រុងប៉ោយប៉ែតបានចុះ បិទទីតាំងក្រុមហ៊ុន ដឹកជញ្ជូន វីរៈប៊ុនថាំ ស្ថិតរៅផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទាំងយប់ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២១បន្ទាប់ពី បានលទ្ធផលតេស្តរហ័សលើសំណាកបុគ្គលិកនិងអ្នកពាក់ព័ន្ធបានកើន៣១នាក់ វិជ្ជមានកូវីដ១៩ ។នេះបើតាមអោយដឹងពីមន្ត្រី ទាក់ទិនលទ្ធផលគិតពីថ្ងៃទី២១ដល់២៥ខែសីហាឆ្នាំ២០២១។
កន្លងមកទីតាំងខាងលើនៃក្រុមហ៊ុនវីរ:ប៊ុនថាំនេះ ត្រូវអាជ្ញាធរមានសមត្ថកិច្ចបានបិទខ្ទប់តាំងពីយប់ថ្ងៃទី២១ខែសីហា រួចមកហើយ ដោយសារផ្ទុះុកូវីដ១៩ ក្នុងចំណោមបុគ្គលិក។
ក្នុងនោះ ត្រូវបានចងខ្សែលឿងមិនអនុញ្ញាតឧ្យ មានការផ្ទេរផ្ទូទំនិញឬផ្ញើឥវ៉ាន់ឡើយគឺត្រូវបិទខ្ទប់ រយ:ពេល ១៤ថ្ងៃ ។
ប៉ុន្តែក្រោយមកនៅតែលួចបើក មានការផ្ញើឥវ៉ាន់ទៀត ហេតុនេះ ទើបអាជ្ញាធរមានសមត្ថកិច្ចបានចុះចុះបិទខ្ទប់ទាំងយប់នាថ្ងៃទី២៤ ខែសីហា នោះ ។
ឧបទ្ទហេតុនោះ បានបង្កអោយមានប្រតិកម្មពីពលរដ្ឋនិងមន្ត្រីថា ក្រុមហ៊ុនវីរៈប៊ុនថាំដឹកជ្ជូនបញ្ញើរមួយនេះ ថាគិតតែប្រយោជន៍ផ្ទាល់ខ្លួន ផ្គើននឹងបទបញ្ជារនិងច្បាប់ស្តីពីកូវីដ ។ហើយក៏ប្រមាថដល់សុវត្ថិភាព សុខភាពសាធារណៈនិងពលរដ្ឋផងដែរ ។
ហើយក៏ដូជាមិនគិតពីសុខភាពរបស់បុគ្គលិកដែលឆ្លងជំងឺ កូវីដ១៩ ជាច្រើននាក់ ហើយលាក់បាំងឬមិនសហការនឹងអាជ្ញាធរមានសមត្ថកិច្ច ដោយទំនងជាខ្លាចបិទទីតាំងរបស់ខ្លួនដែលបាននឹងកំពុងមមាញឹកធ្វើអាជីវកម្ម។
ករណីបុគ្គលិកក្រុមហ៊ុននេះ បានអោយដឹងថា ៖ ខ្លួនផ្ដល់ព័ត៌មានមក ក្នុងគោលបំណងឱ្យ អាជ្ញាធរនិង មន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅធ្វើការ អនុវត្តន៍ វិធានការ របស់ក្រសួងសុខាភិបាលគឺធ្វើតេស្ត ពិនិត្យសំណាក ។ បើអ្នកឆ្លងត្រូវយកទៅព្យាបាល ។ឯ អ្នកមិនឆ្លង ត្រូវធ្វើចត្តាឡីស័ក ។
សូមរំលឹកថា ករណីនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចាត់មន្ត្រីសាលាក្រុង លោក ប៊ុន សុវុទ្ធា និងក្រុមការងារក្រុង សង្កាត់ប៉ោយប៉ែត និងភ្នាក់ងារភូមិ អូរជ្រៅ ចុះទៅតាំងសាខា ក្រុមហ៊ុន ដឹកជញ្ជូន វិរៈ ប៊ុនថាំ អិចប្រេសដើម្បី ប្រមូល ទិន្នន័យ ចំនួន កម្មករ បុគ្គលិក ទាំងអស់ ធ្វើតារាងអោយបានត្រឹមត្រូវ ដោយណែនាំ តំណាងក្រុមហ៊ុន វិរៈប៊ុនថាំ កុំលាក់បាំង តែត្រូវសូមចូលរួម សហការជាមួយអាជ្ញាធរ ដើម្បីនាំអ្នកពាក់ព័ន្ធយកសំណាក ។ ពោលគឺនៅពេលដំបូងៗ បានរកឃើញវិជ្ជមាន១០នាក់ ។ហើយតមក ក៏កើនឡើងជាលំដាប់៕ដោយ៖ ឃិន គន្ធា