0

ខេត្តព្រះសីហនុ៖អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលកំពុងចាប់ផ្តើមធ្វើការ សាងសង់ ក្នុងបរិវេណមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុនោះ  បើគិតត្រឹមថ្ងៃសុក្រ ទី០៣ខែកញ្ញាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលថវិកា និងសម្ភារៈឧបត្ថម្ភពីសប្បុរសជន សម្រាប់ជំនួយ ដល់ការសាងសង់ ជាបន្តបន្ទាប់ ។

ក្នុងនោះ១.ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល ដ្ឋានខេត្តព្រះសីហនុ និងលោកជំទាវ ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។ ២.លោក LIAO JUNG YUEH អគ្គនាយកក្រុមហ៊ុន ជីរីតា អ៉ិនវេសម៉ិន ឧបត្ថម្ភថវិកា ២០០.០០០ដុល្លាអាមេរិក។ ៣.លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ៤.លោកឧកញ៉ា លាង ឃុន និងលោកជំទាវ ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភដែក ១៦លី ១៤.៦៥តោន ដែក ១២លី ៤.៩២តោន។ ៥.លោកឧកញ៉ា លី គួង និង លោកជំទាវ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ៦.លោក សាន ហេង ក្រុមហ៊ុន ហេង សម្បត្តិ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ៧.ឧកញ៉ា ខូវ សម្បត្តិ និងលោកជំទាវ ឧបត្ថម្ភស៊ីម៉ង់ត៏ ២៥០ តោន។ ៨.លោក កែវ សុផល និងអ្នកស្រី ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ ឧបត្ថម្ភថវិកា ១០.០០០ដុល្លាអាមេរិក។ ៩.ក្រុមហ៊ុន WHITE SAND GROUP ឧបត្ថម្ភថវិកា ២០.០០០ដុល្លាអាមេរិក។ ១០.ក្រុមហ៊ុន SHOU MING KE JI YUAN Co,Ltd ឧបត្ថម្ភថវិកា ១០. ០០០ដុល្លាអាមេរិក។១១.ក្រុមហ៊ុនលីហាវអ៊ិនធើណេសិនណលហូធែលឧបត្ថម្ភថវិកា២០.០០០ដុល្លាអាមេរិក។

១២.ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ថវិកា ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ១៣.អ្នកឧកញ៉ា ចេន ហ្ស៊ី និងលោកជំទាវ ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។ ១៤.លោក សុខ សំណាង និងលោកស្រី ឧបត្ថម្ភថវិកា ៥០ ដុល្លាអាមេរិក។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា និង សម្ភារៈបំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដោយ មិនគិតថ្លៃ ហើយក៏ជាសមិទ្ធផលថ្មីមួយទៀតដែលជាការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជន នៅក្នុងមន្ទីរពេទ្យបង្អែករបស់យើងផងដែរ។គួរបញ្ជាក់ផងដែរថា អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ មានកម្ពស់មួយជាន់អាចដាក់គ្រែបានចំនួន៣៥៦គ្រែ(គ្រែមួយជាន់)និងគ្រែចំនួន៧១២(គ្រែពីរជាន់)។ហើយអគារតេជោព្យាបាលជំងឺកូវីដ-១៩ បាន និងកំពុងចដំណើរការសាងសង់យ៉ាងមមាញឹក ដោយប្រើប្រាស់រយ:ពេល ០៣ ខែ៕ដោយនាគសមុទ្រ