​​ស្ពាន​មេគង្គ​មានតម្លៃ​ដ៏​មហាសាល​ក្រោម​កិច្ច​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​ត្រូវបាន​បញ្ចប់ ការសាងសង់​គ្រោង​នឹង​បើ​អោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​

0

​ ​ខេត្តស្ទឹងត្រែង​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​មេគង្គ​ស្ទឹងត្រែង ដែលមាន​តម្លៃ​ដ៏​មហាសាល បានបញ្ចប់​នូវ​ការសាងសង់ នៅ​ពាក់កណ្តាល​ខែសីហា​នេះ មុន​ផែនការ គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ ជា​បណ្តោះអាសន្ន​នា​ចុងខែ​សីហា​ខាងមុខ ពី​សំណាក់​អាជ្ញាធរខេត្ត ធ្វើឡើង​ក្រោម​ការទន្ទឹងរង់ចាំ​រប​ស់​ប្រជាពលរដ្ឋ ទាំង​ក្នុង​ខេត្ត ក៏ដូចជា​អ្នកធ្វើដំណើរ​មកពី​គ្រប់​មជ្ឈដ្ឋាន​នានា នៅ​ទូទាំងប្រទេស​។​ ​DSCN0334

​សមិទ្ធិផល​ដ៏​មហាសាល​ថ្មី​មួយ​នេះ ត្រូវបាន​សាងសង់ឡើង ក្រោម​គំនិត​ផ្តួចផ្តើម របស់ សម្តេច​តេ​ជោ សែន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​នឹងត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជិត​៥៣​លាន​ដុល្លារ​អាមេរិក ក្រោម​ថ វិកា​កម្ចី​ឥណទាន ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​ ​ ​សមិទ្ធិផល​ថ្មី​នៃ​ចំណងដៃ​សម្តេច​តេ​ជោ នា​អណ​ត្តិ​ទី​៥​នេះ​ត្រូវគេ​រំពឹងថា​នឹង​ជួយ​បង្កើន​កិច្ច​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត ឲ្យ​មាន​កំណើន​ខ្ពស់ តាមរយះ​ការផ្សារភ្ជាប់​គ្នា ក្នុងការ​ធ្វើចរាចរ​ណ៏​ទំនាក់ទំនង ដើម្បី​ផ្លាស់ប្តូរ​ផលិតផល រវាង​ជនបទ និង​ទីក្រុង រវាង​ខេត្ត និង​រាជធានី​។​នឹង​ក៏​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី​ក្នុងប្រទេស ក៏ដូចជា​នៅក្នុង​តំបន់​ដែលមាន​សក្កា​នុព​ល ដូចជា​តំបន់​ទេសចរ​ណ៏​ធម្មជាតិ និង​តំបន់​សេដ្ឋកិច្ច​ដ៏ទៃទៀត​។​ ​DSCN0338

​មន្ត្រីខេត្ត​បាន​និយាយថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​មេគង្គ​ស្ទឹងត្រែង បាន​ដំណើរការ​សាងសង់ឡើង ក្រោម​ថវិកា​កម្ចី​ឥណទាន ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ត្រូវ​ចំណាយ​ថវិកា​អស់ ចំនួន​៥២​លាន​៧១៨​សែន​៨៦៦​ដុល្លារ​អាមេរិក ។​លោក​ថា ស្ពាន​មេគង្គ​នេះ បាន​ចុះកិច្ចសន្យា​សាង់សង់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថាបនា​ដោយ​ក្រុមហ៊ុន​ស៊ា​ង​ហៃ​គ្រុប (Shanghai Construction Group General Company) នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១១ និង​បាន​ដំណើរ​ការបើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​១៥​មេសា​២០១២​។​ ​ ​មន្ត្រីខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា សមិទ្ធិផល​ដ៏​ថ្មីស្រឡាង​នេះ សម្តេច​តេ​ជោ សែន បាន​អញ្ជើញ​ជា​អធិបតី​បើ ក​ការដ្ឋាន​ដាក់​ឲ្យ​ដំណើរការ​សាងសង់​ជា​ផ្លូវការ នៅ​ថ្ងៃទី​៥​ឧសភា ២០១២​។​

ហើយ​ស្ពាន​នេះ មាន​ប្រវែង​១​ពាន់​៧ ៣១​ម៉ែត្រ និង​ទទឹង​១DSCN0340៣.៥​ម៉ែត្រ មាន​សរសរ​ចំនួន ៣៣​ដើម ក្នុង​កិច្ចសន្យា​។​ហើយ​ការសាងសង់​ត្រូវបាន​បញ្ចប់​នៅ​ពាក់កណ្តាល​ខែសីហា​ឆ្នាំ​២០១៤​មុន​ផែនការ ។​ ​អភិបាលខេត្ត​ស្ទឹងត្រែង លោក​កុល សំអុល បាន​មាន​ប្រសា​ស​ន៏​ថា ការសាងសង់​ផ្លូវជាតិ​លេខ​៩ និង ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ដ៏​វែង​ឆ្លងកាត់​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​នេះ គឺជា​សមិទ្ធិផល ជា​ប្រវត្តិសាស្ត្រ ស​ម្រា ប់​កម្ពុជា ដែលជា​លទ្ធផល​ជាក់ស្តែង នៃ​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គ តិ​បណ្ឌិត របស់​សម្តេច​តេ​ជោ សែន ក្នុងការ​ស្វែងរក​កិច្ច​អភិវឌ្ឍ​ន៏​នៅ​គ្រប់ទិសទី​ក្នុងប្រទេស ដើម្បី​ធ្វើ​សមា​ហរ ណ​កម្ម​ផ្ទៃក្នុង​ប្រទេស ក៏ដូចជា​អភិវឌ្ឍ​ន៏​សង្គម និង​សេដ្ឋកិច្ចកម្ពុជា ដោយ​ជួយ​ប​ម្រួ​ញ គម្លាត​គោលដៅ​ដាច់​ស្រ យា​ល និង​តំបន់​តាម​ព្រំដែន ជាមួយ​តំបន់​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើចរាចរ​ណ៏​ទំនាក់ទំនង​ផ្លាស់ប្តូរ​ផលិតផល​រវាង ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល និង​នៅ​គ្រប់ទិសទី​នៅក្នុង​ប្រទេស​។DSCN0381

​លោក​អភិបាលខេត្ត​បាន​បន្តថា ស្ពាន​មេគង្គ និង​ផ្លូវជាតិ​លេខ​៩ គឺជា​ចលករ​មួយ ក្នុងការ​ជម្រុញ​កិច្ច​អភិវឌ្ឍ​នៅ​តំបន់ ភូមិភាគ​ឥ​សាន្ត ដែលមាន​ដី​សម្រាប់​ដាំ​ដំណាំ​កសិឧស្សាហកម្ម បង្កើន​ជម្រើស​ផ្លូវ សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន កម្ពុជា វៀតណាម ឡាវ និង​ថៃ ។​លោក​ថា នឹង​ក៏​ជា​អនុ​របៀង​ទី​២​សេដ្ឋកិច្ច​ខាងត្បូង របស់​មហារ​អនុតំបន់​មេគង្គ (GMS) ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ និង​អាចជួយ​ដល់​ការធ្វើសមាហរណកម្ម មហា​អនុតំបន់​មេគង្គ និង​តំបន់ ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម ដឹកជញ្ជូន និង​ទេសចរ​ណ៏ រវាង​ប្រទេស​ថៃ កម្ពុជា ឡាវ និង​វៀតណាម និង​ជា​របៀង​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរ​ណ៏ នៃ​បិ​តិក​ភណ្ឌ​ពិភពលោក នៅ​រាជធានី​អង្គរ​សៀមរាប និង​ខេត្តព្រះវិហារ​ផងដែរ​។ ​DSCN0336

​លោក​បានបញ្ជាក់​ជា​ចុងក្រោយ​ថា ស្ពាន​មេគង្គ​ស្ទឹងត្រែង គ្រោង​នឹង​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ បាន​ឆ្លងកាត់​ជា​បណ្តើៗ និង​ជា​បណ្តោះអាសន្ន តាមរយះ​មធ្យោបាយ ដូចជា​ការធ្វើដំណើរ​ដោយ​ថ្មើ​ជើង ជិះ​កង់ ឬ​ជិះ​ម៉ូតូ​។​ចំណែក​រថយន្ត​ទាំងពីរ​ប្រភេទ គឺ​ប្រភេទ​ទេសចរ​ណ៏ និង​ដឹកជញ្ជូន​វិញ​នោះ នៅ​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ រង់ចាំ​មានការ​សម្រេច​ពី​ថ្នាក់លើ ។​ ​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​បាន​ថ្លែងអំណរគុណ ដល់​សម្តេច​តេ​ជោ ដែល​បាន​ពុះពារ​ស្ថាបនា​ផ្លូវ និង​ស្ពាន​នេះ​ឡើង ។​ហើយ​ពួកគាត់ បាន​ទន្ទឹងរង់ចាំ​ឧិ​កាស​ដ៏​មានតម្លៃ​នេះ​ជា​យូរ​មកហើយ នៅ​គ្រា​ឥឡូវ ពួកគាត់​រំពឹងថា នឹង​បាន​ស្ពាន​ថ្មី ចំណងដៃ​សម្តេច​បាន​ឆ្លង​នៅ​បំណាច់​ចុងខែ​សីហា​នេះ ៕