ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ០៨នាក់ និងមានអ្នកជាសះស្បើយ ២២នាក់ បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ០៨នាក់ ស្រី ០៦នាក់ តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ០៧នាក់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត មានពលករមកពីក្រៅប្រទេស ០១នាក់ និងជាសះស្បើយ ២២នាក់ ស្រី ១០នាក់ នៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១។

គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១ពាន់ ៦៣នាក់ ស្រី ៥២៥នាក់ ក្នុងនោះមានប្រភេទDelta ១៣៥នាក់ ស្រី ៧៤នាក់ ជាសះស្បើយ ៧៥២នាក់ ស្រី ៣៦០នាក់ អ្នកកំពុងសម្រាកព្យាបាល ៣០០នាក់ ស្រី ១៦១នាក់ និងមានអ្នកស្លាប់សរុប ១១នាក់ ស្រី ០៤នាក់៕ ដោយ៖ឡុង សំបូរ