​ប្រាក់អំណោយ​របស់​សម្តេច​តាមរយះ​ឯកឧត្តម សែម សុវណ្ណនី បាន​ដល់ដៃ​ជនរងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​

0

​អង្គស្នួល​=​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិសុខ បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​បាន​អំណោយ​ដ៏​ថ្លៃថ្លា នៅ​ទឹក​មួយចំនួន​ជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់ព្យុះ ក្នុងភូមិ​ចំការ ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ ​Snapshot_2 (2)

តាម​របាយ​ការ​ណ៏​របស់​មន្ត្រី​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ផ្ទះ​ដែល​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់ព្យុះ​មាន ទំហំ ៥X៦ m ធ្វើ​អំពី​ឈើ​ប្រក​សង្ក​សី​កំពស់​៣,៥m ត្រូវបាន​ខូចខាត​ទាំងស្រុង ដោយ​ខ្យល់ក​ន្ទ្រា​ក់​កាលពី​យប់​ថ្ងៃទី ១៧​ខែកក្កដា​ឆ្នាំ ២០១៤ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​។​ ​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​គ្រួសារ​រងគ្រោះ​មានឈ្មោះ ឈន តារា ភេទ ប្រុស​អាយុ​៣៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ អុន នី​ម អាយុ​៣៥​ឆ្នាំ​និង​មានកូន​ចំនួន​៤​នាក់ រស់ក្នុង​បន្ទុក ដែល​គ្រួសារ​ក្រីក្រ ។​Snapshot_2

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ សែម សុវណ្ណនី បាន​មាន​ប្រសា​ស​ន៏​ទៅកាន់ គ្រួសារ​រងគ្រោះ​ថា ដោយសារតែ​មានការ​ប្រែប្រួល​ផ្នែក​អាកាសធាតុ និង​ថ្មី​នេះ ខាង​ក្រសួង​ធនធានទឹក​ក៏បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រ​យ​ត្ន័​ដូច្នេះ បងប្អូន​ទាំងអស់​មិនថាតែ​ស្រុក​អង្គស្នួល​ទេ ត្រូវតែ​ប្រុង​ប្រ​យ​ត្ន័​ទាំង​គ្នា​។​ ​ឯកឧត្តម​បន្តថា ថ្ងៃនេះ​លោក​បាន​នាំនៅ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក ជូន​ដល់ដៃ ក្រុមគ្រួសារ​ដែល​បាន​រងគ្រោះ ដោយសារ​ខ្យល់ព្យុះ រួម គ្រួសារ​រង គ្រោះ​ធ្ងន់​ចំនួន ២​លាន​រៀល និង​សម្ភា​រះ​ឧប្បភោគបរិភោគ​ជាច្រើន​។​Snapshot_3

ដោយ ឡែក​គ្រួសារ​ដែល​រស់នៅ​ជិត​នោះ​ចំនួន​២​គ្រួសារ​ដែល​រងគ្រោះ​ស្រាល ក៏បាន ទទួល​នៅ​ថវិកា ចំនួន​៨០ ម៉ឺន​រៀល​និង​សម្ភា​រះ​ឧប្បភោគបរិភោគ​ដូចគ្នា​។​ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនី​យ៏ សែម សុវណ្ណនី ក៏បាន​ពាំ​នាំនៅ​ការ​ផ្តាំផ្ញើ​សួរ សុខ​ទុក​ពី​សំណាក់​សម្តេច​ទាំងបី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​នៅ​បញ្ហា​រង គ្រោះ​ដោយ​គ្រោះធម្មជាតិ ដែល​នៅលើ​ពិភពលោក​យើង​នេះ​ប្រទេស​ណា​ក៏​ជួប នៅ​បញ្ហា​នេះដែរ ។ សម្តេច​ទាំងបី សូម​ឲ្យ​បងប្អូន​ចូលរួម​ប្រុង​ប្រ​យ​ត្ន័ ចំពោះ បញ្ហា​ខាងលើ ការពារ​នៅ​សុខ​ភាពជា​ចម្បង ហើយ​រាជរដ្ឋាភិបាល​យកចិត្ត​ទុក ដាក់​យ៉ាងខ្លាំង និង​ចូលរួម​សោកស្តាយ​ចំពោះ​បញ្ហា​នេះ​ផងដែរ​៕​Snapshot_4