ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរជុំនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះចំនួន ៣គ្រួសារ

0

ខេង ឧត្តម

ខេត្តសៀមរាប៖ លោក លុក ផុស ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ និងសហការី ចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះចំនួន ៣គ្រួសារ នៅឃុំគោកដូង ស្រុកអង្គរជុំ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក លុក ផុស ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំមតិផ្តាំផ្ញើសួសុខទុក្ខពីសម្តេចកិត្តិព្រឹតបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា និន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកណាម្នាក់ចោល។ លោកក៏បានក្រើនរលឹកដល់បងប្អូនទាំងអស់ ត្រូវថែរក្សាសុខភាព ក៏ដូចជាអាជ្ញាធរភូមិឃុំ នៅតែបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្ត វិធានការណ៍ ការពារជំងឺកូវីដ-១៩ តាមការណែនាំ ៣ការពារ និង៣កុំ ព្រោះជំងឺនេះនៅតែបន្តឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជាយើង និងជាសកលផងដែរ។
អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួរ មុង១ កន្ទេល១ ភួយ១ សារុង១ ក្រមាពោះគោ១ ទឹកបរិសុទ្ធ៣យួរ និងថវិកា ១សែនរៀល៕