រកឃើញវិជ្ជមានកូវីដ១៩កើនឡើងនៅផ្សារសមាគមសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖អាជីវករលក់ដូរក្នុងផ្សារសមាគម ប្រមាណ១០នាក់មានផ្ទុកវិជ្ជមានកូវីដ-១៩ នេះជាការកឃើញពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើសណ្តាប់ធ្នាប់ ហើយគ្រូពេទ្យជួរមុខបានបន្តយកសំណាកអ្នកពាក់ព័ន្ធរាប់រយនាក់ទៀត ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៣និងទី១៤ ខែកញ្ញា ។ការយកសំណាកពីអាជីវករផ្សារនេះនិងពីពលរដ្ឋកន្លែងខ្លះទៀតនៅក្រុងប៉ោយប៉ែត លទ្ធផលវិជ្ជមានជាង១០០នាក់ ។
សូមរំលឹកថា កាពីព្រឹកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារកងកម្លាំងចុះពិនិត្យនិងបិទទីតាំងផ្សារសមាគមនៅទីតាំងខាងលើ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ ចំនួនជាង១០នាក់ករណីអាជីវករលក់ដូរក្នុងផ្សារ។តមកនៅថ្ងៃទី១៣និង១៤ខែកញ្ញា គ្រូពេទ្យជួរមុខបានបន្តយកសំណាកអ្នកពាក់ព័ន្ធជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីអាជ្ញាធរ ក្រុង ខេត្ត ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ។ត្រូវបង្កើនការអនុវត្តវិធានការ៣ការពារ៣កុំ របស់រាជរដ្ឋាភិបាលនិងវិធានរបស់ក្រសួងសុខាភិបាល ៕ដោយ៖ ឃិន គន្ធា