សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបរថយន្តសាំងយ៉ុងមួយគ្រឿង ដឹកជញ្ជូនឈើល្មើសច្បាប់ជាង ៩០សន្លឹក

0

ខេត្តព្រះវិហារ៖ រថយន្តសាំងយ៉ុងមួយគ្រឿង ដែលគេដឹងថា បានដឹកជញ្ជូនឈើប្រភេទលេខ១ ជាង ៩០ដុំ និងសន្លឹក បានរងការបង្ក្រាប និងរឹបអូសពីកម្លាំងសមត្ថកិច្ចស្រុកឆែប កាលពីថ្ងៃទី១៣កញ្ញាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែបខេត្ត ព្រះវិហារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់រថយន្តសាំងយ៉ុង ១គ្រឿង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A- 3995 ដឹកជញ្ជូនឈើអារប្រភេទលេខ១ ដោយគ្មានលិខិតអនុញ្ញាតនិងមិនបានប្រាប់ពីការដឹកឈើនោះ ដល់សមត្ថកិច្ចដែលមានតួនាទីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ធនធានធានធម្មជាតិនោះទេ ។ រីឯម្ចាស់រថយន្តដឹកឈើ ត្រូវសមត្ថកិច្ចស្គាល់មឈ្មោះ ហ៊ យ៉ាណូ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិខ្ជាយខាងជើង ឃុំខ្ជាយ ស្រុកដងទង់ ខេត្តកំពត។

ក្រោយការបង្ក្រាប រថយន្តដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនឈើ និងឈើប្រភេទលេខ ១ ឈើផ្ចឹក ដែលជាបង្គុំទ្វា ៩៤សន្លឹក ត្រូវបាននាំយកទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ដោយ៖ឡុង សំបូរ