លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចុះពិនិត្យទីតាំងអាង ប្រព្រឹត្តិកម្មទឹកកខ្វក់ ផ្ទៀង ផ្ទាត់ពីប្រសិទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនារសៀល ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០២១នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២(PS2)ស្ថិតនៅភូមិ ៤សង្កាត់លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ។ 

លោក  គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចុះមកពិនិត្យអាងប្រព្រឹត្តិកម្មទឹកក ខ្វក់ 

នាពេលនេះ គឺបង្ហាញថាទឹកកខ្វក់ក្រោយពីប្រព្រឹត្តិកម្មរួចរាល់ វាមានគុណភាពល្អ មិនមានការបំពុល បរិស្ថាននិ ងជីវៈចម្រុះក្នុងសមុទ្រ។លោកអភិបាលខេត្តបានបន្តថាក្រុមហ៊ុនបង្ហាញអំពីសមិទ្ធផលបំលែងទឹកកខ្វក់មកជាទឹកស្អាតមិនមានជាតិពុលហើយយើងបានយកទឹកដែលបំលែងរួចមកធ្វើតេស្តសាកល្បងដោយដាក់ត្រីក្រឹមឱ្យហែលប្រលែងគ្នា ហើយត្រីទាំងអស់មានសុវត្ថិភាព មិនមានផលប៉ះពាល់អ្វីឡើយ ហើយអ្វីដែលយើងចង់បានគឺទឹក ស្អាតបែបនេះមុននឹងបង្ហូរចូលសមុទ្រ។ 

ជាមួយគ្នានេះ លោក អភិបាលខេត្ត បានណែនាំដល់ម្ចាស់សណ្ឋាគារពាក់ព័ន្ធ ត្រូវភ្ជាប់ការប្រើប្រាស់ អាង ប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានគ្រប់ៗគ្នា ចូលរួមថែរក្សាអនាម័យបរិស្ថាន ធ្វើឱ្យទីក្រុងរបស់យើងស្អាត និងមាន ភាពបៃតង។ដោយ អាងប្រព្រឹត្តិកម្ម(PS2)មួយនេះ អាចប្រព្រឹត្តិកម្មទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការ បំពុល បរិស្ថាន មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។រដ្ឋបាលខេត្តគ្រោងនឹងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់មួយបន្ថែមទៀត នៅទីតាំងអតីត ព្រះរាជ ដំណាក់ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ជាង ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃផងដែរ។

លោក គួច ចំរើន អភិបាលខេត្តនារសៀលថ្ងៃដ៏ដែលនោះ ក៏បានបន្តចុះធ្វើការពិនិត្យតាមប្រព័ន្ធប្រឡាយ អូរមួយចំនួនក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុដែលជាតំបន់តែងតែត្រូវទឹកភ្លៀងជនលិចព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្តកាយស្តារអូរប្រឡាយទាំងអស់នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ទៅតាមនិយាមកា ឱ្យ បានធំជ្រៅ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ។ 

ទន្ទឹមនោះលោក ក៏បានស្នើសុំ បង ប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលក្រុង ខេត្ត ធ្វើការ វេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិន ត្រូវ បោះចោលពាសវាលពាសកាលនោះទេ ព្រោះនៅពេលភ្លៀង វាអាចហូរចូលតាមលូអូរប្រឡាយធ្វើឱ្យស្ទះផ្លូវទឹកប្រសិនបើយើងវេចខ្ចប់សំរាមបានល្អក្រោយពេលភ្លៀងរាំងទឹកនឹង ស្រកចុះវិញយ៉ាងលឿនផងដែរ៕ដោយនាគសមុទ្រ