សាកសពក្មេងប្រុសលិចទូកក្នុងសមុទ្រត្រូវបានរកឃើញហើយ

ខេត្តព្រះសីហនុ៖សពក្មេងប្រុសដែលលិចទូកក្នុងសមុទ្រ កាលពីរសៀលថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២១នោះ ត្រូវ បានសមត្ថកិច្ចនិងក្រុមសង្គ្រោះក្រុមហ៊ុនGTVCរបស់លោកឧកញ៉ាទៀវិចិត្រនិងអ្នកមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុរកឃើញហើយនៅរសៀល ថ្ងៃទី១៥នេះ។

លោកឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវឲ្យ ដឹងថា ចាប់តាំងពីព្រឹកថ្ងៃ១៥កញ្ញា២០២១ សមត្ថកិច្ច និងក្រុមសង្គ្រោះចូលរួមពីអ្នកមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុនិងក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាទៀ វិចិត្រក្នុងនោះលោកឧកញ៉ាទៀវិចិត្រក៍មានវត្តមានក្នុងការចូលរួមស្វែងរកជនរងគ្រោះ ដែរ ដោយបានចលត័អូបរ័ស្វែងរកក្នុងសមុទ្រ និងមុជទឹកស្វែងរកជនគ្រោះដែលបាត់ខ្លួននោះ ស្របពេលដែល ធាតុអាកាសមានភ្លៀង រហូតដល់ ម៉ោងប្រមាណ ១៨ ថ្ងៃដ៏ដែល ទើបរកឃើញសាកសពជនរងគ្រោះ។

លោកឆាយ សុគន្ធដាបានបន្តទៀតថាទូកនេសាទដែលលិចនោះ ជាប្រភេទទូកតូច គ្មានម៉ាស៊ិន (គឺចែវ ដោយដៃ )កាលពីពេលរសៀលថ្ងៃ១៤កញ្ញាបានចេញទៅនេសាទក្នុងសមុទ្រ ត្រង់ចំណុចចុងអូរស្ថិតក្នុង ឃុំទំនប់ រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានចង្ងាយ ប្រមាណ១០០ម៉ែត្រពីដីគោក ដោយជនរងគ្រោះបាន ចេញទៅនេសាទជាមួយឱពុករបស់ខ្លួន។លុះក្រោយមកខណៈមានភ្លៀងខ្យល់រលកសមុទ្របកបោកខ្លាំងៗបណ្តាលឱ្យទូករបស់ពួកគេលិចក្នុងពេលនោះតែម្តង។ ក្នុងនោះពេលទូកលិច ឪពុកឈ្មោះ មាឃ សៀក អាយុ៤៧ឆ្នាំ មុខរបរនេសាទ បានហែលទឹករួច មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែកូនប្រុសឈ្មោះ ស៊នមករា (ហៅឧត្តម) អាយុ១៤ឆ្នាំ បានបាត់ខ្លួន រហូតដល់ រសៀលថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០២១ ទើបរកឃើញ។

បច្ចុប្បន្ន សាកសពក្នុងប្រុស រងគ្រោះត្រូវបាន ក្រុមគ្រូសារ នាំយកទៅលំនៅដ្ឋានរៀបចំធ្វើបុណ្យ តាម ប្រពៃណីហើយ៕នាគសមុទ្រ