ពិធី​ប្រកាស​តំណែង​ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុ​ុ​ក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​: ជា​សក្ខីភាព​បង្ហាញ​អោយ​កាន់តែច្បាស់​ថែមទៀត​នូវ​ការគិតគូរ​និង​យកចិត្តទុកដាក់​គ្រប់ពេលវេលា របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​កិច្ចកា​នយោបាយ​ការងារ​ដឹកនាំ​បក្ស ពោលគឺ ដើម្បី​និរន្ត​ភាព​នៃ​ការការពា​ប្រៀប​ឈ្នះ​នាពេលខាងមុខ លោក ម៉ុ​ន មី សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការ​គណបក្ស​ខេត្ត ត្រូវបាន​ប្រកាស​តំណែង ជា​សមាជិក​កណក​ម្មកា​រ​បក្ស​ខេត្ត​និង​ជា ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុ​ុ​ក​មង្គល​បូរី​នា​ព្រឹក​ថ្ងៃទី ២០ សីហា ២០១៤​នៅ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​មង្គល​បូរី​។​ មាន​វត្តមាន​ឯកឧត្ដម អ៊ុង អឿន ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ និង សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនរូប​ទៀត​ចូលរួម​អបអរសាទរ​។​ photo2

ក្នុង​សេចក្តីសម្រេច​លេខ ២៧៤០៦​ស ស គ ក​ប្រកាស​តែងតាំង​លោក មុន មី​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ស្រុក​មង្គល​បូរី​ជា​ផ្លូវការ លោក មុន មី ប្តេជ្ញាចិត្ត​ថា​គោរព​បទបញ្ជាផ្ទៃក្នុង​គណ​បក្ស​ឲ្យ​បានល្អ ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​អនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​ photo1

ឯកឧត្ដម អ៊ុង អឿន​បាន​ថ្លែងថា​:​ក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ​ថា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព​និង​បញ្ចប់សង្គ្រាម​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​រយៈពេល​កន្លងមក​សម្រេចបាន​នូវ​សមិទ្ធផល​និង​ស្នាដៃ​ធំៗ​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​។​ photo3

ឯកឧត្ដម អ៊ុង អឿន ផ្តាំផ្ញើ​ដល់​ប្រធាន​គណៈកម្មាធិការ​បក្ស​ស្រុក​មង្គល​បូរី​ជា​ផ្លូវ​នោះ​ត្រូវ​យកចិត្តទុកដាក់​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស និង​ត្រូវ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​ឲ្យ​បានល្អ ខិតខំ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ អាជ្ញាធរ​និង​អង្គការ​ជាតិ​អន្តរជាតិ​សប្បុរសជន​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ដើម្បី​ពង្រឹងកំលាំង​របស់​បក្ស​ឲ្យ​បាន​រឹងមាំ​ដើម្បី​ឲ្យ​ទទួលបាន​ជ័យជំនះ​នៅពេល​បោះឆ្នោត​ខាងមុខ​៕​ដោយ​:​ឃិន គ​ន្ធា​