បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងក្រចេះ និងឃាត់មនុស្ស២១នាក់ ករណីលួចបេីកដំណេីរការអាជីវកម្មល្មេីស វិធានរដ្ឋបាល

ក្រចេះ: កម្លាំងនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្ត ក្រចេះបានធ្វើការបង្ក្រាបទីតាំងខារ៉ាអូខេ មួយកន្លែងនិងបានឃាត់ខ្លួនមនុស្សជាង ២០នាក់ កាលពីវេលាម៉ោង 00:30នាទីរំលងអាត្រាធ ឈានចូលថ្ងៃទី3 ខែតុលាឆ្នាំ២០២១នេះ នៅចំណុចសង្កាត់ក្រគរ ក្រុងក្រចេះ ។

តាមប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថាកម្លាំងនគរបាល ក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី​ និងកម្លាំងស្នង ការដ្ឋាននគរបាលខេត្ត​ និងរដ្ឋបាលសាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក​ អ៊ង​ រី​ ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្ត ក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេ១ន្លែង​ (យីហោ​) អាហារដ្ឋាននិងខេ.ធី.វី​ ពេញចិត្ត)​ស្ថិតក្នុងភូមិក្រគរ​ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ​ ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល​ ។

លោក វីរសេនីយ៍ឯក អេង ហឿន អធិការនគរបាលក្រុងក្រចេះបានបញ្ជាក់ឱ្យដឹងនៅ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេខាងលើ សមត្ថកិច្ចក៍បានធ្វើការឆែកឆេរបន្ទប់ចំនួន 4បន្ទប់និងបានឃាត់មនុស្សដែលតាមបន្ទប់ចំនួន​២១នាក់ក្នុនោះ(នារី០៧នាក់)។

ជាមួយគ្នានោះសមត្ថកិច្ចក៍ដកហូតបានវត្ថុតាង​បាន រួមមាន ៖​

​-ម៉ូតូចំនួន​ ១០គ្រឿង

-ទូរស័ព្ទចំនួន​២៣គ្រឿង

-ក្បាល DVR ចំនួន​២គ្រឿង

-ខ្សែHDMI​ ចំនួន​២ខ្សែ

-ទូរទស្សន៍(ម៉ូនីទ័រ)ចំនួន​ ០១គ្រឿង បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងបន្តរចាត់ការតាមនិតិវិធីច្បាប់ ។

លោក អធិការនគរបាលក្រុងក្រចេះ ក៏បានឱ្យដឹងដែរថាចំពោះករណីដែលម្ចាស់ខាងលើប្រព្រឹត្តល្មើសនិងវិធានការរដ្ឋបាល នៅមិនទាន់ដឹងថាយ៉ាងណាទេ តែមនុស្សប្រុសស្រីទាំងអស់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនគឺត្រូវបានយកសំណាក់ធ្វើតេស្តរលទ្ឋផលគឺអវិជ្ជមានទាំង២១នាក់ក្នុងនោះមានម្ចាស់ហាងម្នាក់ដែរ។