​​ប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ​ជំនាញ​សម្របសម្រួល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ខេត្តតាកែវ​

0

​តាកែវៈ នា​ព្រឹក​ថ្ងៃទី​២១.០៨.២០១៤ លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត តាកែវ និង​លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ឡាយ វណ្ណៈ អភិបាល នៃ គណៈ​អភិបាល​ខេត្តតាកែវ ជា​អធិបតី​ក្នុង​អង្គប្រជុំ​នេះ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាល រង​ខេត្ត​ព្រមទាំង​លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ លោក​IMG_6389

មេបញ្ជាកា​រសិករ​ង ខេត្ត និង​អធិការ​ស្រុក ក្រុង មេបញ្ជាការ​អាវុធហត្ថ​ស្រុក ក្រុង អភិបាលស្រុក​ទូទាំង​ខេត្តតាកែវ ដែល​បាន អញ្ជើញ​ចូលរួម​ក្នុង​អង្គប្រជុំ​នេះ​ផងដែរ នា​ឳ​កាស​នោះ​ផងដែរ​លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល ខេត្តតាកែវ​បាន​មានប្រសាសន៍​នៅក្នុង​អង្គប្រជុំ​នេះ​ថា ៖ សូមអោយ​អាជ្ញា​ធ័​រ​ក្រុង​ស្រុក​ទាំងអស់​យកចិត្ត​ទៅលើ បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​កើតមាន​នៅក្នុង មូលដ្ឋាន​ត្រូវធ្វើ​ការរាយការណ៍​ជាបន្ទាន់​មក​ថ្នាក់​ខេត្ត ហើយ​លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ការ ពារ​

សុវត្ថិភាព​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ គឺ​ផ្នែក​សន្តិសុខ​ចោរប្លន់ ជាដើម​នៅ​ខេត្តតាកែវ ២ ករណី​កន្លងមកនេះ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​ទប់ស្កាត់​កុំអោយ​កើតមាន​តទៅទៀត​ដើម្បី​ប្រជាពលរដ្ឋ និង ធ្វើ​អ្វីៗ អោយមាន​ជំនឿ និង​ទំនុកចិត្ត​កុំអោយ​ដូច​ស្រុក​មួយចំនួន​មាត់​យកចិត្តទុកដាក់​ធ្វើការ​ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​ទុកអោយ​គាត់​មកប្តឹង​ដល់​អភិបាលខេត្ត​ទង្វើ​នេះ​ជាការ​មិនល្អ​នោះទេ​បើ​មាន​បញ្ហា​អ្វី​ដោះស្រាយ មិន​ចេញ​នៅតាម​បណ្តាល​មូលដ្ឋាន​ត្រូវ​រាយការណ៍ រឺ ធ្វើ​របាយការណ៍​មក​ខេត្ត​ជាបន្ទាន់ លោក តឹក តុង​លីម អភិបាលស្រុក​ត្រាំកក់ បាន​មានប្រសាសន៍ថា បញ្ហា​បង្ក្រាប​ល្បែងស៊ីសង និង ក្មេង​ទំនើង​នៅតាម​បណ្តា​ភូមិ​ឃុំ លោក នឹង​អញ្ជើញ​មេឃុំ មេភូមិ និង ប៉ុស្តិ៍​រដ្ឋបាល​អោយ​ចាត់វិធានការ​ទាំងនេះ ។ IMG_6388

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​មានប្រសាសន៍ថា ផ្តោតលើ​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​សូម​សំណូម ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​អោយបាន​សកម្ម​ជាមួយ​អាជ្ញា​ធ័​រ​ដែលមាន​សមត្ថកិច្ច​នៅតាម​បណ្តា មូលដ្ឋាន និង ផ្តល់​ព័​ត៍​មាន​ជាបន្ទាន់ . លោក ឡា ឡៃ មេបញ្ជាការ​ករង​រាជ​អាវុធហត្ថ​ខេត្ត​បាន​មានប្រសាសន៍ ថា ការងារ​អ្វីដែល​កើតមានឡើង​នៅ​ស្រុក​ណា​យើង​ត្រូវតែ​រួមគ្នា​ជួយ​គ្នា​ធ្វើការ​ដោះស្រាយ​អោយបាន​ទាន់ពេល វេលា​ដើម្បី​ប្រជាជន​យើង​ជា​តួនាទី​របស់​យើង​ជា​កងកម្លាំង​។

លោក ឥត សារ៉ាត់ ប្រធាន​ក្រុមការងារ​ជំនាញ សម្របសម្រួល ជាមួយ​កងកម្លាំងប្រដាប់អាវុធ​បាន​មានប្រសាសន៍ថា សមាជិក​ក្រុមការងារ​ដែលមាន​ភារៈ​កិច្ច ទទួលខុសត្រូវ​ក្នុង​ផែនការ​នេះ​ត្រូវធ្វើ​ផែនការ​របស់ខ្លួន​ព្រមទាំង​គ្រប់​សកម្មភាព​ត្រូវធ្វើ​របាយការណ៍​ជូន​ប្រធាន​ក្រុមការងារ ករណី​មានការ​ចាំបាច់​ត្រូវ​រាយការណ៍​ជាបន្ទាន់​តាម​ទូរ​សព្ទ័​រាល់​សកម្មភាព​ទាំងឡាយ ។​