រថយន្ត​ធុន​ធំ​ដឹក​អែ​ស្កា​វរទ័​របើក​ថយក្រោយ​មិន​រួច​យ៉​ក​ទៅមុក​ក៏​ទៅបុក​និង​រថយន្ត​នីសា​ន់​ដឹក​អេ​ចាយ​ពេញ​បណ្តាល​ឲុ្យ ស្ទះ​ចរាចរ​ជិត​មួយ​ម៉ោង​

0

​ខេត្តបន្ទាយមានជ័យ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ធុន​ធំ​ដឹក​អែ​ស្កា​វ៉ា​ទ័​រ​ថយក្រោយ​ចូល​ផ្ទះ​មិន​រួច​យ៉​ក​ទៅមុខ​ក៏​បុក​និង​រថយន្ត​នីសា​ន់​ដឹក​អេតចាយ​ពេញ​នៅ​ចំពាក់​កណ្តាលផ្លូវ​បណ្តាលអោយ​ស្ទះ​ចរាចរ​ជាង​កន្លះ​ម៉ោង​តែ​សំណាងល្អ​ពុំមាន​មនុស្ស​គ្រោះថ្នាក់​ឡើយ ។ គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២១​សីហា​២០១៤​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិត​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល់​បូរី​ខេត្តបន្ទាយមានជ័យ​។image (1)

លោក​វី​រះ​សេនី​យ៏​ត្រី​យ៉​ត​សុផល​អធិការ​ស្រុក​មង្គល​បូរី​បាន​ប្រាប់ថា​អ្នកយក​ព៌​ត័​មាន​ឲ្យ​ដឹងថា​:​មុន​ពេ ល​កើតហេតុ​មាន​រថយន្ត​ធុន​ហ៊ី​ណូ​ពាក់​ផ្លាក់លេខ​ភ្នំពេញ​.3A.6603​ដឹក​អែ​ស្កា​វ៉ា​ទ័​រ​មួយគ្រឿង​បាន​ថយក្រោយ​ចូល​ផ្ទះ​ប៉ុន្តែ​ចូល​មិន​រួច​ក៏បាន​បើក​ឡើងលើ​ផ្លូវ​វិញ​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​នី​សាន់​ពាក់​ស្លាក​លេខ​ផ​.0418.​ភព​3​ដឹក​អេតចាយ​មក​ស្រប​ទឹ​ស​គ្នា​ចំ​មួយ​ចំហៀង​ខាងឆ្វេង​ខាងមុខ​បែកខ្ទេច​កញ្ចក់​មុខ​នៅ​ពាក់កណ្តាល​ផ្លូវជាតិ​លេខ​៥​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរ​ជាង​កន្លះ​ម៉ោង​តែ​មិន​បណ្តាល​រងរបួស​អ្នកណា​មួយ​ឡើយ​។image (2)

លោក​យ៉​ត​សុផល​បាន​និយាយ​បន្តថា​:​ក្រោយពេល​កើតហេតុ​កំលាំង​នគរបាល​ចរាចរ​ទៅពិនិត្យ​ឃើញថា​រថយន្ត​ធុន​ធំ​ដឹក​អ៊ែ​ស្កា​វ៉ា​ទ័​រអា​យ៉ែ​រ​ឆ្លងកាត់​ផ្លូវ​ចូល​ផ្ទះ​គ្មាន​អ្នក​ចេញមក​សញ្ញា​ទើ​បណ្តាលអោយ​បុក​រថយន្ត​នីសា​ន់​ដឹក​អេតចាយ​ដែល​ដឹក​សំ​ប៉េង​សំ​ប៉ោង​គ្មាន​សណ្តាប់ធ្នាប់​យ៉ង​ដូច្នេះ​។​ ​ហើយ​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ប៉ូលីស​ចរាចរ​អូស​យក​ទៅ​អធិការ​ស្រុក​មង្គល​បូរី​ដើម្បី​រងចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕