​លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ ឃាត់​រថយន្ត​បា​ឡែ​ន មុខសញ្ញា​ដឹកឈើ​គ្រញូង ប្រទះ​គ្រឿងញៀន​

0

​ ​កំពង់ធំៈ ឈ្មួញ​ឈើ​បានធ្វើ​សកម្មភាព ដឹកឈើ​គ្រញូង និង​ឈើប្រណិត​ជាច្រើន បានធ្វើ​សកម្មភាព ដឹក​ឡើង រ៉ូង​ដី​តែ​មេព្រៃ​ខេត្តកំពង់ធំ អសមត្ថភាព​ក្នុងការ​ទប់ស្កាត់ ត្រូវបាន​គេ​សង្ស័យថា ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ ពី​ឈ្មួញ​បានជា​ហ៊ាន​លក់​មនសិកា​បែបនេះ ។ ​សកម្មភាព​ដឹកឈើ​គ្រញូង ត្រូវបានធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​ខ្វល់​ពី​ច្បាប់ មិន​ខ្វល់​ពី​ការ​រលាយ​ហិនហោច​នៃ​ព្រៃឈើ ទង្វើ​ដែល​បង្ករ​ឲ្យ​ជាប់​ត្រគៀក​របស់​មេព្រៃ បានក្លាយ​ជា​មេ​ខ្មូត​អស់ហើយ​ដោយសារតែ​ភាព​អសកម្ម របស់លោក នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប មកកាន់​តំណែង នៅក្នុង​ខេត្តកំពង់ធំ បានធ្វើ​ឲ្យ​មន្ត្រី​មេព្រៃ​ទន់ដៃទន់ជើង ទៅតាម​ការ​គ្រប់​គ្រង់​របស់លោក នាយ​អធិការ ។​ ​

ជាក់ស្តែង​រថយន្ត​បា​ឡែ​ន​មួយគ្រឿង បានធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង ឲ្យ​មេ​ឈ្មួញ​ដ៏​ធំ នៅក្នុង​ខេត្តសៀមរាប តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា​ខ្លួន​បាន​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ​លោក ធី សក់វែង ដែលជា​បងធំ​ប្រចាំខេត្ត​សៀមរាប និង​ថៅកែ​ដ៏​ធំ​ដុះ​ស្លែរ​ម្នាក់ទៀត​នៅក្នុង ខេត្តកំពង់ធំ និង​ជា​មន្ត្រីប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ មាន​មុខរបរ​រកស៊ី​ឈើ​គ្រញូង តែ​ជនសង្ស័យ​ពុំ​ព្រម​ប្រាប់​ឈ្មោះ លុះ​ខ្លួន​បាន​បើករថយន្ត​បា​ឡែ​ន​ពណ៌ ទឹកប្រាក់​ពាក់​ស្លាក​លេខ ស្វាយរៀង 2A-0503 ឆ្ពោះទៅ​ខេត្តកំពង់ចាម លុះ​មកដល់​ស្រុក​សន្ទុក បានទទួល​ទូរស័ព្ទ​ពី​មេ​របស់ខ្លួន​ថា ឲ្យ​នាំ​ឈើ​ទាំងនោះ​ទំ​លាក់ទុក​មួយកន្លែង​សិន ហើយ​បើករថយន្ត​គេចខ្លួន​។​ Image11

លុះ​មកដល់​ចំនុច​ភូមិ​ភ្នៅ ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ជនសង្ស័យ​ឈ្មោះ ឡាក់ ពៅ ភេទ ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ណូយ ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ក៏ត្រូវ​បាន​លោក វរៈសេនីយ៍ត្រី ឃុន ប៊ុនហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ដឹកនាំ​កំលាំង​ក្រោម​ឳ​វាទ ឃាត់​រថយន្ត​ជាប់ ក្រោម​ការឯកភាព​រប​ស់មេ​បញ្ជាការ​ខេត្ត និង លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បន្ទាប់ពី​ទទួលបាន​ពត៌មាន​រថ​យន្ត​ដឹក​បទល្មើស ក្រោយពី​ត្រួតពិនិត្យ​ក៏​មិន​ប្រទះឃើញ​ឈើ​សូម្បី​តែមួយ​ដុំ តែ​រថយន្ត​មាន​ជាប់​ស្នាម​ឈើ​ទំលាក់​ថ្មី និង​ជា​រថយន្ត​មុខសញ្ញា ក្រោយមក​ជនសង្ស័យ​ឈ្មោះ ឡាក់ ពៅ បាន​បញ្ជា​រថយន្ត​សំរុក​បុក​បា​រ៉ា​ស តែ​សំណាងអាក្រក់​ត្រូវបាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ចត​នៅខាងមុខ​និង​ជា​ទ្រព្យសម្បត្តិ​កងរាជអាវុធហត្ថ ក្រោយមក​សមត្ថកិច្ច​បា​ន​ប្រតាយប្រតប​ចាប់​ជនល្មើស​ជាប់ ក្រោយពី​ឆែកឆេរ​សមត្ថកិច្ច​បាន​ប្រទះឃើញ មាន​ថ្នាំញៀន​មួយកញ្ចប់​ធំ ប្រភេទ​ម៉ា​ទឹកកក ដែល​ជនសង្ស័យ​ទុក​ជក់​នៅពេល​បើកបរ​ដឹក​ឈើ​គ្រញូង​តាម​ការបញ្ជា​របស់​មេ​ឈ្មួញ ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​Image13

​សូមបញ្ជាក់​ផងដែរ​ថា ការអនុវត្តន៍​ច្បាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅក្នុង​ខេត្តកំពង់ធំ ស្ទើរតែ​ពុំមាន​ប្រសិទ្ធ ភាព ដោយសារតែ​នៅពេល​ខ្លះ ព្រះរាជអាជ្ញា​បញ្ជា​ផ្ទាល់ ឲ្យ​សមត្ថកិច្ច​មេព្រៃ  ប៉ូលិស និងអង្គភាពពាក់ព័ន្ឋ ស្ទាក់ចាប់​រថយន្ត ដែល​កំពុងតែ​បើកបរ​ដឹក​បទល្មើស​ទាំង​កណ្តា​ល​ថ្ងៃ និង​បន្តកន្ទុយ​គ្នា តែ​សមត្ថកិច្ច​ដែល​រួមសហការ ចាំ​ស្ទាក់​បែរជា​ឆ្លើយថា មិនឃើញ​រថយន្ត ឬ​ស្ទាក់​អត់​ជាប់​ជនល្មើស​បុក​បា​រ៉ា​ស តែ​ទោះជា​មានការ​អះអាង​បែបនេះ​ក្តី​ក៏​មិនអាច​លាក់​នូវ​កំហុស​របស់​ខ្លួនឯងបាន​ដែរ​។​Image12

ប្រភព​ពត៌មាន​ច្បាស់​ការណ៍​បាន បញ្ចា​ក់ថា លោក​ ជន់ ហាក់ ជាអង្គរក្សមេព្រៃ និងជាកងរាជអាវុធហត្ថ​ ត្រូវបាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម យកទៅ​នៅ​ជាមួយ​ដើម្បី​រួមសហការ​បង្ក្រាប​បទល្មើស​ព្រៃឈើ តែ​ឥឡូវ​បាន​ក្លាយជា​អ្នក​មើ​ក​ផ្លូវ​រត់ការ​ប៉ៅ​ផ្តាច់​កំពង់ថ្ម និង​ជា​អ្នក​ចាំ​ទទួល​លុយ​សំណែន​ជំនួស​មេព្រៃ លោក កើត កាន់​ណា​រី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ប្រចាំខេត្ត​កំពង់ធំ ចំនុច​ថ្នល់​បែក មិនបាន​ប​ង្ក្រេ​ប​បទល្មើស​នោះទេ តែ​បែរជា​អ្នក​ចាំ​រាប់​ក្បាល​ឡាន និង​មើលផ្លូវ ឲ្យ​ឈ្មួញ​ដឹក​បទល្មើស ​ដោយ នាក រាជ​