​បើកប្រជុំ​សាមញ្ញ​លើក​ទី​៣​អាណ​ត្តិទី​២​របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​សាលប្រជុំ​សាលាខេត្ត​ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៤​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​។ ក្នុង​កិច្ចប្រជុំ​នោះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រី​គ្រប់​មន្ទីរ​អង្គភាព​ចូល​រួមមាន​ចំនួន​៦៦​នាក់​ផងដែរ​។​ក្នុង​កិច្ចប្រជុំ​នោះ​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយថា​ក្នុង​ការបើក​កិច្ចប្រជុំ​image (2)

សាមញ្ញ​លើក​ទី​៣​អាណ​ត្ត​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​នេះ​មាន​គោលបំណង​អំពី​របាយការណ៍​អំពី​លទ្ធផល​ការងារ​សេសសល់​និង​ទិសដៅ​ការងារ​រយះពេល​៣​ខែ​របស់រ​ដ្ធ​បាល​ខេត្ត​ក្នុង​អាណត្តិ​ទី​៣​របស់​ក្រុមប្រឹក្សា​ខេត្ត​កន្លងមក​ដែល​បាន​ផ្តោតទៅលើ​វិស័យ​សំខាន់ៗ​ដូចជា​អ​វិស័យ​សេ​ដ្ធ​កិច្ច​សង្គមកិច្ច​ការគ្រប់គ្រង​ដីធ្លី​វិស័យ​ធនធានមនុស្ស បរិស្ថាន​ការប្រែប្រួល​អាកាសធាតុ​គ្រោះមហន្តរាយ រ​ដ្ធ​បាល សន្តិសុខ​image (1)

សណ្តាប់ធ្នាប់​សង្គមភាព​ក្រីក្រ​និង​បានធ្វើ​បទ​បង្ហាញ​ស្តីពី​បញ្ហា​ប្រឈម​នានា​របស់រ​ដ្ធ​បាល​ខេត្ត​ដែល​បាន​ជួបប្រទះ​កន្លងមក​ដូចជា​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ច្រើន​រាប់​មឺ​ុ​ន​នាក់​ធ្ចើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពីព្រោះ​អាច ធ្វើ​ឲ្យ​បាត់បង់​កម្លាំង​ពលកម្ម​ធ្វើ​ការងារ​ក្នុងស្រុក ការងារ​សណ្តាប់ធ្នាប់​មានការ​ព្រួយបារម្ភ​យា​៉​ង​ខ្លាំង​មនុស្ស​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ដោយសារ​គ្រោះថ្នាក់​ចរាចរ របាយការណ​ប្រជុំ​របស់​ក្រុមប្រឹក្សា​មានការ​ឆកល្វែង​. បញ្ហា​ការងារ​សន្តិសុខ​នៅតាម​ព្រំដែន​កងកំលាំងប្រដាប់អាវុធ​ត្រូវ​ចូលរួម​សហការគ្នា​ការពារ​សន្តិសុខ​សុ​វត្តិភាព​តាម​បន្ទាត់​image (3)

ព្រំដែន​កុំ​ឲ្យ​មាន​អំពើ​អសន្តិសុខ​ផ្សេងៗ​កើតឡើង​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​បញ្ជាក់ថា មន្ត្រី​ពាក់​ពន្ធ​ទាំងអស់​ត្រូវ​ចូលរួម​និង​ជម្រុញ​ការងារ​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ​សុ​វត្តិភាព​និង​ត្រូវ​យកចិត្តទុកដាក់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​ប្រើប្រាស់​និង​មានការ​ចែកចាយ​និង​សេប​គ្រៀង​ញៀន​។​លោក​បាន​បញ្ជា​ថា​មន្ត្រី​មូល​ដ្ធា​ន​ត្រូវ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​សេវា​សា​ធា​រណះ​ឲ្យ​បានល្អ​ប្រសើរ​ការងារ​នេះ​ឲ្យ​មានការ​ជឿជាក់​របស់​ប្រជា​ពលរ​ដ្ធ​លើ​គោលនយោបាយ​រាជរដ្ធាភិបាល​និង​ចំពោះ​ការងារ​ទំនាក់​ទ​នង​អន្តរជាតិ​ពង្រឹង ការងារ​នេះ​ឲ្យ​បានល្អ​ប្រសើរ​ពីព្រោះ​វា​មាន​សា​រះ​សំខាន់​ណាស់​ដល់​ផ្នែក​សេ​ដ្ធ​កិច្ច​បច្ចេកវិទ្យា​វិជ្ជា​ជី​វះ​របស់​មន្ត្រី​និង​ប្រជា​ពលរ​ដ្ធ​របស់​យើង​ទៀតផង​៕.