​​ព្រះករុណា​ព្រះមហាក្សត្រ​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ ​ទៅកាន់​ខេត្ត​មួយ​របស់​ប្រទេស​ចិន​

0

​ភ្នំពេញ​៖​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ ព្រះរាជហឫទ័យ ស្ដេចយាង​ទៅកាន់​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤ តាម​ព្រះទីនាំង យន្តហោះ​ពិសេស ដើម្បី​គង់ប្រថាប់​ពិនិត្យ និង ព្យាបាល​ព្រះរាជសុខភាព ព្រម ទាំង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត​មួយ​ក្នុងប្រទេស​ចិន​ផងដែរ​។​ ​_MG_0986

​អញ្ជើញ​ដង្ហែ​ព្រះរាជដំណើរ ព្រះករុណា​ព្រះមហាក្សត្រ និង សម្ដេចម៉ែ ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា រាជវង្សានុវង្ស និង មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​។ ដោយឡែក លោកជំទាវ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ក៏មាន​វត្តមាន​ក្នុងឱកាស​នោះ​ផងដែរ​។​

​ ​ក្នុង​ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ ២០១៤ ផ្ញើជូន​ជនរួមជាតិ​មាន​ខ្លឹមសារ​ថា ទូលព្រះបង្គំ​ខ្ញុំ ព្រះករុណា​ខ្ញុំ និង សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សូម​ព្រះ អនុញ្ញាត និង អនុញ្ញាត​ពី​សម្ដេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ ព្រះ​ថេ​រា​នុ ត្ថេ​រៈ​គ្រប់​ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំងអស់ អវត្តមាន​ពី​មាតុប្រទេស ចាប់ពី​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៤​តទៅ និង ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព និង បំពេញ​ព្រះរាជទស្សនកិច្ច​ទៅកាន់ ខេត្ត​មួយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ក្នុងពេល​អវត្តមាន ខ្ញុំព្រះករុណាខ្ញុំ ខាងលើ នេះ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង ទទួល​ជួយ ទូលព្រះបង្គំ​ខ្ញុំ ព្រះករុណា​ខ្ញុំ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្ដីទី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​ ​DSC_0290

ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា ជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត បាន​យាង​និវត្តន៍​ពី​ប្រទេស​ចិន​កាលពី​ថ្ងៃទី ២៥​ខែមីនា ឆ្នាំ​២០១៤​បន្ទាប់ពី​បាន​យាង​ព្រះរាជដំណើរ​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ ឆ្នាំ​២០១៤​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​ពិនិត្យ និង ព្យាបាល​ព្រះរាជសុខភាព នោះ​។ ​នៅក្នុង​ប្រទេស ជា​ញឹកញាប់​ព្រះករុណា​ជា​អម្ចាស់​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត​ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​យាង​សាកសួរ​សុខទុក្ខ និង ប្រោស​ព្រះ រាជទាន​ព្រះរាជ​អំណោយ​សប្បុរស​ដ​ល់​ប្រជារាស្ត្រ​រងគ្រោះ ដោយ​គ្រោះធម្មជាតិ និង ប្រជារាស្ត្រ​ជា​កសិករ​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស ដោយ​ក្តី អាណិត​ស្រឡាញ់ ព្រមទាំង​មាន​ព្រះរាជបន្ទូល​ពី​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ សម្តេច យាយ ស​មេ្ត​ច យាយទួត ជូន​ប្រជារាស្ត្រ​ជា​កួន ជា​ចៅ ចៅទួត ចៅលួត​របស់ ព្រះអង្គ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះរាជហឫទ័យ​ទុកដាក់​ជានិច្ច​ពី​សុខទុក្ខ និង ការលំបាក​ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ព្រះអង្គ​គ្រប់ពេលវេលា ។

​ព្រះករុណា ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក៏​តែងតែ មាន​ព្រះ រាជបន្ទូល​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏ ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ ដែនដី​គ្រប់ លំដាប់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​ទូទាំងប្រទេស ក្នុង​មូលដ្ឋាន​របស់ខ្លួន​ផ្ទាល់​បាន​ទាន់ពេល វេលា ដែល​បានធ្វើ​ឲ្យ​ព្រះរាជហឫទ័យ​របស់​ព្រះអង្គ​ផ្ទាល់ និង ព្រះរាជហឫទ័យ របស់ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ​មាន​ភាពកក់ក្តៅ​ក្រៃលែង​៕ ​ ​ ​ ​ ​ ​ ​ ​