មិនមានបទល្មើសនៅតំបន់២ តំបន់៣ ព្រៃលិចទឹកនៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ រកមិនឃើញបទល្មើស ឬទទួលបានព័ត៌មានថា មានបទល្មើសនោះឡើយ ក្នុងបេសកកម្មមួយថ្ងៃគឺថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ របស់មន្ត្រីថ្នាកដឹកនាំនៃគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីត្រួតពិនិត្យនិងអនុវត្តន៍វិធានការទប់ស្កាត់ពាក់ព័ន្ធការកាប់រុករានទន្ទ្រានដីតំបន់ព្រៃលិចទឹកនោះ។
ទោះជាយ៉ាងណាក៏ដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តនិងប្រតិភូក្រសួងរៀបចំដែនដី បានណែនាំអោយមន្ត្រីជលផល មន្ត្រីមន្ត្រីអាជ្ញាធរដែនដីស្រុក ឃុំមូលដ្ឋានចុះផ្ទៀងផ្ទាត់កំណត់បង្គោលព្រំតំបន់ដើម្បីកសាងឯកសារគតិយុត្តិ ចុះបញ្ជីដីរដ្ឋ ហើយវាស់វែងធ្វើប័ណ្ណសម្គាល់អចលនវត្ថុ ។
ពោលគឺដើម្បីចាត់វិធានការបង្ការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់និងជាបន្តចំពោះការកាប់ព្រៃដុតរានទន្ទ្រាន ហ៊ុំព័ទ្ធរំលោភយកជាកម្មសិទ្ធិខុសច្បាប់លើដីព្រៃលិចទឹក និងវាទទីយកដីតំបន់២ តំបន់៣នៃបឹងទន្លេសាប ។
សូមបញ្ជាក់ថា លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ មេបញ្ជាការ ស្នងការ កងកម្លាំងចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ការចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប នៃ
ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។គឺប្រើប្រាស់មធ្យោបាយទូកម៉ាស៊ីន ។
ក្នុងភូមិសាស្ត្រព្រៃលិចទឹកតំបន់បី ដែលនៅក្នុងភូមិសាស្ត្រឃុំភ្នំលៀប ឃុំប្រាសាទ ក្នុងស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ក្នុងស្រុកមង្គលបូរី ហើយដីព្រៃលិចទឹកតំបន់បី ភូមិសាស្គ្រខេត្តបន្ទាយមានផ្ទៃដីទំហំ ២២៣៥៨ហិកតា (ពីរម៉ឺនពីរពាន់បីរយហាសិបប្រាំបី ហិកតា) ដែលមានបង្គោលចំនួន៤៦ បង្គោលថ្នាក់ជាតិចំនួន ២៦បង្គោល ថ្នាក់ខេត្ត ២០បង្គោល​។
បេសកកម្មក្តៅគគុកនេះ គឺជាការអនុវត្តនូវបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលថ្លែងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សម្តេចតេជោបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង៥ ជាប់តំបន់ទំនាបព្រៃលិចទឹកនិងបឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប៕ដោយ៖ឃិន គន្ធា