ប៉ូលិស​ព្រហ្មទណ្ឌ​៧​មករា ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ប្លន់​បាន​៩​នាក់​កំពុង​ប្រមូលផ្តុំ​គ្នា​លេង​ហ្គេម បន្ទាប់ពី​គំរាម​វាយ​ប្លន់​យក​កាបូប​និង​គ្រឿងអលង្ការ​ពី​ស្ត្រី​បុ​គ្ក​លិ​ក​ណាហ្គា​បាន​១​ថ្ងៃ​

0

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ចំនួន ៩​នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា​សហការ​ជាមួយ​ប៉ូលីស​ខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ​និង​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ឃាត់ខ្លួន​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ជនសង្ស័យ​ប្លន់​កាលពី វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្ទះ​ហ្គេម​លេខ​៤០​ផ្លូវ​ចូល​ភោជនីយ៍ដ្ឋាន​ចតុមុខ​ខាងជើង​ស្ពាន​ជ្រោយចង្វារ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

ការឃាត់ខ្លួន​ជន​ង្ស័​យ នេះ​បន្ទាប់ពី​ជនសង្ស័យ​ចំនួន​៣​នាក់​បានធ្វើ​សកម្មភាព​គំរាម​វាយ​ប្លន់​យក​កាបូប​ប្រាក់​ពី​ស្ត្រី​ម្នាក់ ជា​បុ​គ្ក​លិ​ក​ណាហ្គា​វើ​ល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០១៤​នៅ​ច្រក​ឌឿ​ន​ហែម​នៅក្នុង​សង្កាត់​អូរឫស្សី​ទី​៣ ខណ្ឌ​៧​មករា គឺ​ប្លន់​បាន​១​យប់​ត្រូវបាន​ម​ត្ថ​កិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បានតែ​ម្តង​។ ទោះបីជា​យ៉ាងណា​ក្នុងចំណោម​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ត្រូវបាន​ស​សមត្ថកិច្ច​អោយដឹងថា ជាប់​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​តែ​២​នាក់​ប៉ុណ្ណោះ​តែ​ក្នុង​ប្រតិបត្តិការ​ត្រូវ​ឃាត់​សាកសួរ​ទាំងអស់​។

នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ម៉ា​កនិច​ពណ៌​ខ្មៅ​លាយ ក្រហម​មាន​ស្លាក​លេខ​ភ្នំពេញ​១CG.០៥៧៤​មួយគ្រឿង​ដែល​ជន​នោះបាន​ជិះ​ធ្វើ​សកម្មភាព​ប្លន់​។​ ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ប្លន់​១.​ឈ្មោះ ប៉ែន មុនី​ករុណា​ហៅ​ម៉ៅ អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ​ខណ្ឌ​ឫស​ស្សី កែវ​, និង​២.​ឈ្មោះ លាង ឡុង​នី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧ ស្នាក់​នៅផ្ទះ​លេខ​២៩ ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។​ ​

តាម​មន្ត្រី​ប៉ូលីស ខណ្ឌ​៧​មករា បានអោយដឹងថា ក្នុងចំណោម​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​២​នាក់​ជា​បក្សពួក​សង្ស័យ​ដែល​បានធ្វើ​កម្ម​ភាព​ប្លន់​ស្ត្រី​ឈ្មោះ​ម៉ៅ ពេជ្រ​ពី​លីកា​អាយុ​២០​ឆ្នាំ​ជា​បុគ្គលិក​ផ្នែក​កា​សៀ​នៅ​ណាហ្គា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៤​នៅតាម​ផ្លូវ​ឌឿ​ន​ហែម​ក្នុង សង្កត់​អូរឫស្សី​ទី​៣​ដោយ​យក​អស់​កាបូប​មាន​ប្រាក់​១០០​ដុល្លារ​និង​២​ម៉ឺន​រៀល​,​ជញ្ជៀន​ផ្លា​ទីន​១​វង់​ទង្ង​ន់​១​ជី​កន្លះ​និង​ទូរស័ព្ទ​មួយគ្រឿង​។​

​តាម​មន្ត្រី​ប៉ូលីស​រូបនោះ​បានអោយដឹង​ទៀតថា​. នៅ​មុនពេល​កើតហេតុ​ជន​ជា​ជនរងគ្រោះ​បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ដោយ​មិត្ត​ភ​ក្កិ​ប្រុស​ម្នាក់​ជួន​មកពី​កន្លែងធ្វើការ​។ នៅពេល​ដល់ផ្ទះ​ចុះ​ដើរ​តាម​ឌឿងហែម​ចូលទៅ​ផ្ទះ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ជិះ​ម៉ូតូ​និ​ច​មួយគ្រឿង​ខាងលើ​មក​ឈប់​ក្បែរ​ហើយ ពួកគេ​បាន​គំរាម​វាយ​នឹង​ដែក​៤​ជ្រុង​ប្លន់​យក​កាបូប​និង​ទូរស័ព្ទ​រួច​ជិះ​គេចខ្លួន​។ ក្នុង​សម្មភាព​ប្លន់​ស្ត្រី​រងគ្រោះ​បាន​ចាំ​ស្លាក​លេខ​ម៉ូតូ​ហើយ​បាន​ប្តឹង​សមត្ថកិច្ច​។​

ដោយមាន​ការសហការ​រវាង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ឈាន ទៅ​ឆែកឆេរ​រក​អត្ត​ញ្ញាណ​ជនសង្ស័យ​និង​ឈន​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌឫស្សីកែវ​និង នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​កំពុង​ប្រមូល​ផ្តុំគ្នា​លេង​ហ្គេម​ព្រមទាំង​ដកហូត បាន​ម៉ូតូ​ដែល​ជិះ​ធ្វើ​កម្ម​ភាព​។​នៅ​រសៀល​ថ្ងៃទី​២៣​ខែកុម្ភៈ​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រក​បក្សពួក ម្នាក់ទៀត​ដែល​នៅសល់​៕01 02