​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​សកម្មភាព​ការងារ​គ្រប់ផ្នែក​រយះពេល​១​ឆ្នាំ​របស់​កងកម្លាំង​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​

0

​ខេត្តសៀមរាប​ : កិច្ចប្រជុំ​ខាងលើនេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៤ ក្រោម​អធិបតី លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ។ មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី បានបញ្ជាក់​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​លើ​ការ ការពារ​ថែរក្សា សន្តិសុខ សុខ​វត្ថិ​ភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ថ្នាក់ដឹកនាំ គ្រប់​លំ​ដាក់​ថ្នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​និង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន សុវត្ថិភាព​ឲ្យ​កាន់​តែមាន សុវត្ថិភាព​ថ្វេ​រដង ពី​សំណាក់ ឯ​.​ឩ នាយ​ឩ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​។3

ជាក់ស្តែង​ថ្ងៃនេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បើក​កិច្ចប្រជុំ​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​ដើម្បី​ដាស់​តើន​ក្រើនរំលឹក​ក៏ដូចជា​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ​ពីគ្នា​ទៅវិញទៅមក​និង​រិះរក​នូវ​គ្រប់​វិធាន​ការជំនាញ​ថ្មីៗ​ដើម្បី​យកទៅអនុវត្ត​បន្ត​នៅតាម​បណ្តា​ការិយាល័យ​ជំនាញ​និង​តាម​បណ្តា​មូលដ្ឋាន ក៏ដូចជា នូវតាម​បណ្តា​គោលដៅ​រៀងៗ​ខ្លួន​ឲ្យ​កាន់តែ​ទទួលបាន​នូវ​លិទ្ធ​ផល​ល្អ​ថ្វេ​រដង ។ 1

លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍​បន្តថា​លោក​សង្ឃឹម​យ៉ាង​មុតមាំ​បន្ទាប់ពី​កិច្ចប្រជុំ ត្រួតពិនិត្យ​វាយតម្លៃ​សកម្មភាព​ការងារ​គ្រប់ផ្នែក​រយះពេល​១​ឆ្នាំ​របស់​កងកម្លាំង​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដែលមាន​វត្ត​អស់លោក​លោកស្រី​បាន​ចូលរួម​ប្រជុំ​និង​ទទួលបាន​នូវ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ល្អៗ​ពីគ្នា​ទៅវិញទៅមក​និង​រិះរក​នូវ​គ្រប់​វិធាន​ការជំនាញ​ថ្មីៗ​ដើម្បី​យកទៅអនុវត្ត​បន្ត​ឲ្យ​កាន់​មាន​ប្រសិទ្ធភាព​ពិសេស​ត្រូវអនុវត្ត​និង​សម្រេច​ឲ្យ​បាន​នូវ​ភា​រះ​កិច្ច​ស្នូល​រៀងៗ​ខ្លួន​ដែល​ថ្នាក់លើ​ប្រគល់ជូន ទើប​យើង​អាច​សម្រេចបាន​លិទ្ធ​ផល​ល្អ​ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន សុវត្ថិភាព​ព្រោះ​ខេត្តសៀមរាប​គឺជា​តំបន់​ទេសចរណ៍​៕ ​ដោយ លោក  ខេង ខេមរា​ ​2