​​លោក​មេឃុំ​តា​គង់​ស្រុក​ម៉ាឡៃ​បាន​និយាយថា​ក្នុង​អាទិត្យ​នេះ​បើ​នៅតែ​គ្មាន​ភ្លៀង​ធ្លាក់​ស្រូវ​៥០០០​ហិតា​រង​ការប៉ះពាល់​ងាប់​ជាមិនខាន​

0

​ខេត្តបន្ទាយមានជ័យ​: ​ដោយ​ធ្វើស្រែ​ប្រវាស់​នឹង​មេឃ ឥឡូវនេះ កសិករ​នៅ​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ បាន​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ស្រូវ​រដូវវស្សា​របស់​ពួកគាត់ ប្រមាណ​ជិត ១.០០០ ហិកតា បាន​កំពុង​រង​ផលប៉ះពាល់​ពី​ការគំរាមកំហែង​ពី​គ្រោះរាំងស្ងួត​យ៉ាងខ្លាំង ប្រសិនបើ​នៅក្នុង​អំឡុង ពេល ៣​ថ្ងៃ ទៅ​១​សប្ដាហ៍ ទៅមុខទៀត គ្មាន​ភ្លៀង​ធ្លាក់​ទេនោះ​។​កសិករ​នៅ​ភូមិប​ល្ល័​ង្គ ឃុំ​តា​គង់ បាន​និយាយ កាលពី​ថ្ងៃទី​២៦ សីហា​ថាៈ វាលស្រែ​របស់​ពួកគាត់ មើល​ពី​ចម្ងាយ​ទៅ មាន​ពណ៌​បៃតង ស្រងាត់​មែន ប៉ុន្ដែ​វា​ជា​ចុង​ស្មៅ​ចង្រៃ និង​ដើមស្រូវ​ក្រិនៗ ដែល​នៅរស់​ដោយ ទឹកសន្សើម​ប៉ុណ្ណោះ​។ image (4)

ដើមដង​ស្រូវ​ក្រិន​ទាបៗ មិនអាច​ដុះ​លូតលាស់ ហើយ​រឹតតែ​មិនអាច ហុច​ផ្កា​ផ្លែ នៅ​ខែ​ខាងមុខ បាន​ទៀត​។ មុននេះ​ស្រូវ​រដូវប្រាំង ក៏បាន​ខូចខាត ដោយ​គ្រោះរាំងស្ងួត​។ បន្ទាប់មក​ស្រូវ ពង្រោះ រដូវវស្សា លើក​ទី​១ ក៏ត្រូវ​ខូចខាត មិនអាច​ដុះ​បាន ព្រោះតែ​គ្មាន​ទឹកភ្លៀង​។​លោក កែ វិ​ន មេឃុំ​តា​គង់ បាន​និយាយថាៈ ឃុំ​នេះ មាន​ផ្ទៃដី​ដំណាំ​ស្រូវ ប្រមាណ ១២.០០០ ហិកតា​។ image (3)

កន្លងមក ក្នុងឆ្នាំនេះ ផ្ទៃ​ស្រូវប្រាំង ជាង ២.០០០ ហិកតា បាន​ខូចខាត ដោយ​គ្រោះរាំងស្ងួត​។ បន្ទាប់មក និង​ពេលនេះ ផ្ទៃដី​ស្រូវ​បង្កើន​រដូវ និង​ស្រូវ​រដូវវស្សា ជាង ៥.០០០ ហិកតា បាន​រង​ផលប៉ះពាល់ ដោយ​គ្រោះរាំងស្ងួត​ទៀត​។ ពី​ពេលនេះ ទៅមុខ​រវាង ៣ ថ្ងៃ ទៅ​១​សប្ដាហ៍​ទៀត បើ​នៅតែ​គ្មាន​ភ្លៀង​ធ្លាក់ ស្រូវ​រដូវវស្សា ប្រមាណ ៥.០០០ ហិកតា នឹងរង​ផលប៉ះពាល់ ហើយ​ឈានទៅ​ខូចខាត​។​លោក កែ វិ​ន បាន​បន្ដថា តាំងពី​ខែមេសា​មក នៅ​ឃុំ​នេះ ទទួលបាន​ភ្លៀង​តែ ២ មេ​ធំ ប៉ុណ្ណោះ​។

ក្រៅពីនោះ មាន​រលឹម​រាយប៉ាយ បន្ដិចបន្ដួច ធ្វើ​ឲ្យ​ស្មៅ និង​រុក្ខជាតិ​ធំៗ ដុះ​លូតលាស់​ពណ៌ ខៀវស្រងាត់​បាន​។ ប៉ុន្ដែ​សម្រាប់​ដំណាំ​ស្រូវ ដែល​គ្មាន​ទឹក​ជោកជាំ និង​ទឹក​ត្រាំ​គល់​ស្រូវ​ទេនោះ ពុំ​អាច​លូតលាស់​បានទេ​។ ដើមស្រូវ​បាន​ស្វិត​ស្រពោន និង​ងាប់​ជា​បន្ដបន្ទាប់​។​លោក​បាន​និយាយ បន្ថែមទៀតថា អកុសល​តែ​ឃុំ​តា​គង់ មាន​១១​ភូមិ បាន​រងគ្រោះ​រាំងស្ងួត នៅ​ឆ្នាំនេះ​។ ឯ​ឃុំ​នៃ​ស្រុក​អូរជ្រៅ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​ឃុំ​នៃ​ស្រុក​ប​វេ​ល ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន​ភូមិសាស្ដ្រ ជាប់​នឹង​ឃុំ​តា​គង់ គេ​មាន​ទឹកភ្លៀង​ល្មម ដំណាំ​ស្រូវ​ដុះ​លូត​បាន​។​image (5)

កសិករ និង​អាជ្ញាធរ​ភូមិ​ឃុំ បានបញ្ជាក់​ថាៈ ក្នុង​ឃុំ​នេះ មានកូន​អូរ​តូចៗ​៤ -៥​ខ្សែ​ដែរ ប៉ុន្ដែ​រាក់ៗ និង​ខ្លីៗ ពុំ​អាច​មានទឹក ស្រោចស្រព​បានទេ​។ ពួកគេ​អំពាវនាវ​សុំ ទៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ជួយ​ស្ថាបនា​ប្រព័ន្ធ​ទំនប់​ប្រឡាយ ដើម្បី​បាន​ទឹក​ស្រោចស្រព ស្រូវ​រដូវប្រាំង​ផង ស្រូវ​ដើមរដូវ​ផង និង​ស្រូវ​រដូវវស្សា​ផង​។​លោក​មេឃុំ មាន​ទឹកមុខ​ស្រងូតស្រងាត់ សំលឹងមើល​ដើមស្រូវ​តូច ក្រិនៗ ហើយ​ងាប់ នៅលើ​ដីស្រែ​ស្ងួត ហើយ​ប្រេះ​ក្រហែង រួច​ងើយ​មើល​មេឃ មាន​ពពក​ក្រាសៗ ពណ៌​ខ្មៅ ហើយ​បួងសួង​ទាំង​អួលអាក់​ថាបើ​ព្រះ​ភិ​រុណ នៅតែ​ពុំ​ព្រម​បង្អុរ​ទឹកភ្លៀង​មក​ទេ ឆ្នាំនេះ កូនចៅ​ពលរដ្ឋ​ឃុំ​តា​គង់ ជាង ១០.០០០ នាក់ ច្បាស់​ជា​អត់បាយ ក្រហាយ​ពោះ​ជាមិនខាន​ឡើយ​៕