រដ្ឋបាលខេត្តឧត្ដរមានជ័យ មានកិត្តិយសសូមជូនដំណឹង ស្ដីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ក្នុងទូទាំងខេត្តឧត្ដរមានជ័យ

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះរដ្ឋបាលខេត្តឧត្តរមានជ័យមានកិត្គិយសសូមប្រគេន និងជម្រាបជូនដំណឹងដល់ព្រះថេរានុថេរះគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ បងប្អូនប្រជាកសិករ មាតា បិតា អាណាព្យាបាល ព្រមទាំងសាធារណជន ទាំងអស់ដែលមានទីលំនៅឬកំពុងបំពេញការងារក្នុងខេត្តឧត្តរមានជ័យទាំងអស់ឱ្យបានជ្រាបថា កន្លងមក ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់និងគ្រប់វ័យពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តឧត្តរមានជ័យបានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនិងកុមារ-យុវវ័យទទួលបានលទ្ធផលគួរជាទីមោទនៈ។

ចំពោះមុខនេះ ដើម្បីធានាបាននូវ ភាពសាុំសហគមន៍រឹងមាំពិតប្រាកដមួយ’ រដ្ឋបាលខេត្តនឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រគេន-ជូនព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ បងប្អូនប្រជាកសិករ ដែលទើបវិលត្រឡប់ សាធារណជននិងកុមារ យវវ័យដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅដែលមានទីលំនៅ ឬកំពុងបំពេញការងារក្នុងខេត្តឧត្តរមានជ័យទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានគ្រប់ចំនួន(២ដូស)ហើយមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣(ដូសជំរុញ)សូមអញ្ជើញមកទទួលយកការចាក់ដូសទី៣(ដូដជំរុញ) ក្រោមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដោយពេលព្រឹកចាប់ពីម៉ោង៨.០០នាទីដល់ម៉ោង១១.០០នាទីនិងពេលរសៀលចាប់ពីម៉ោង១៤.០០នាទីដល់ម៉ោង១៧.០០នាទីទៅតាមកន្លែងដូចខាងក្រោម៖
១-បវិវេណសាលាក្រុងសំរោង
២-វត្តប្រាសាទរាជាសំរោង
៣-វត្តជម្តូវ័ន្តចូកគ្រួស
១-វត្តប្រឹក្សារាមខ្ចុំ
២-វត្តពុទ្ធារាមគុជសារមានរិទ្ធិ(វត្តគោកភ្លុក)
៣-វត្តប្រាសាទផ្អុុង
វត្តគីរីមង្គល
វត្តជ័យមង្គលបុស្បូវ
វត្តប្រិយ៍មង្គលារាម(បន្សាយរាក់)៕ដោយ៖ចាន់ ធី