ព័ត៌មាន​សំងាត់​ក្នុង​សហគមន៍​ត្រូវ​មនុស្ស​ថោកទាប​មួយចំនួន យក​ទៅ​បរិហារ​ក្នុង​កាសែត​

0

កំពង់ឆ្នាំង​៖​នេះ​សំដី​របស់​លោក ជ័យ សា​លួ​ន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ជ័យជំនះ​ឃុំ​គោក​បន្ទាយ ដែល​បាន​និយាយ​ទៅកាន់​សមាជឹក​ក្នុង​អង្គប្រជុំ​វិសាមញ្ញ​ស្ងាត់ៗ​មួយ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅក្នុង​សហគមន៍​អភិវឌ្ឍន៍​ជ័យជំនះ​ឃុំ​គោក​បន្ទាយ ដើម្បី​

បណ្តេញ​គូទំនាស់​ម្នាក់​ចេញ​។ សមាជឹក​ក្នុងសហគមន៍​រិះគន់ថា ការប្រជុំ​លួចលាក់​នេះ​ខុសច្បាប់ ខុស​លក្ខ័និក្កៈរ​បស់​សមាគ​មន៍ ព្រោះ​គ្មាន​វត្ត​មាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​ចូលរួម ដោយ​លោក ជ័យ សា​លួ​ន ធ្វើជា​អ្នក​ទា​ត់បាល់​ផង ចាប់​បាល់​ផង និង​អាជ្ញាកណ្តាល​ផង​។​
​    ​សមាជឹក​ក្រុមប្រឹក្សាភិបា​ល​ក្នុងសហគមន៍​ខាងលើបាន​ថ្លែងអោយដឹងថា​៖ លោក​ប្រធាន​សហគមន៍ និង​លោក​ស្រ​សី សុខ សុឃៀង មានទំនាស់​ជាមួយ​គ្នា​យូរ​ឆ្នាំ​ហើយ ក្នុ​រៀង​ប្អូនស្រី លោកស្រី សុខ សុឃៀង ខ្ចី​លុយ​សហគមន៍​មិន​សង បែរ​ជា​លោក​ប្រធាន​សហគមន៍​មក​កាត់​ប្រាក់ខែ លោកស្រី សុខ សុឃៀង សង​ជំនួស​ទៅវិញ​។ ទើប​ពេលនេះ​គេ​បើក​អង្គប្រជុំ​បោះឆ្នោត​បណ្តេញ​លោកស្រី​ជា​សមាជឹក​ក្នុង​ក្រុមប្រឹក្សាភិបាលស​ហគ​មន៍ ជា​គូទំនាស់​ជាមួយ​លោក​ប្រធាន​សហគមន៍ អោយ​ចេញ​ពី​សហគមន៍ ដែល​គេ​សង្កេតឃើញថា​នៅ​ក្នុង​សមាជឹក​ដែល​បាន​ចូលរួម​ប្រជុំ​នា​ព្រឹក​នោះ ភាគច្រើន​ជា​សាច់ញាតិ​បងប្អូន​របស់​លោក​ប្រធាន​សហគមន៍​នេះ​តែម្តង​។​
​    ​លោកស្រី សុខ សុឃៀង ជា​សមាជឹក​ក្រុមប្រឹក្សាភិបា​ល​ដែល​គេ​មាន​បំណង​បោះឆ្នោត បណ្តេញ​ចេញ​បាន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​នៅក្នុង​នីតិវិធី​បោះឆ្នោត នៃ​ការបណ្តេញ​លោកស្រី​ចេញ​ពី​សហគមន៍ នៅក្នុង​កម្មវិធី​ប្រជុំ​មាន​សមាជឹក​ចូលរួម​តែ​៤៧​នាក់​ប៉ុណ្ណោះ ភាគច្រើន​ជា​សាច់ញាតិ​បងប្អូន​របស់​លោក​ប្រធាន​សហគមន៍ ដែល​នៅក្នុង​ចំនួន​សមាជឹក​រួម​ជាង​៥៦៣​នាក់ ភាគច្រើ​មិន​បាន​មក​ប្រជុំ ហើយ​នីតិវិធី​បោះឆ្នោត​ព្រឹក​នេះ​គឺ​មិន​មាន​លក្ខណៈ​ប្រជាធិប្បតេយ្យ​និង​ជាសម្ងាត់​នោះទេ ដែល​លោកស្រី​មិន​អាច​ទទួលយក​បាន​ឡើយ​។​
​    ​នៅ​ម៉ោង​១២​និង​៣៤​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែកញ្ញា​នេះ លោក ជ័យ សា​លួ​ន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ជ័យជំនះ​ឃុំ​គោក​បន្ទាយ បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​៖​លទ្ធផល​នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​លោក​កាលពី​ព្រឹក​ម៉ិញ​គឺ​អ្នកគាំទ្រ​លោក​ស្រី សុខ សុឃៀង មាន​ចំនួន ១៩​នាក់ និង​២៧​នាក់​បាន​បោះឆ្នោត​ដក​គាត់​ចេញ កុំ​អោយ​គាត់​ចេះ​តែ​ដើរ​បរិហាកេរ្ត៍​សហគមន៍​ប្រាប់​ដល់​អ្នកព័ត៌មាន​ទៀត​។​លោក​បាន​បន្តថា​៖​សមាជឹក​ទាំងអស់​មាន​៥៦៣​នាក់ ហើយ​អ្នក​ដែល​បាន​មក​ចូលរួម​ប្រជុំ​ទាំង​៤៧​នាក់​នោះ​សុទ្ធតែ​ជា​តំណាង​ក្រុម​នីមួយៗ​នៅក្នុង​សហគមន៍ ដោយ​យើង​មិន​អាច​ហៅ​សមាជឹក​ទាំងអស់មក​បាន​ទេ​។​ចំណែក​លោក​ស្រី សុខ សុឃៀង គាត់​មិន​យល់ព្រម​ក្នុង​កិច្ចប្រជុំ​លើក​នេះ​ទេ គាត់​ចង់អោយ​បោះឆ្នោត​វិសាមញ្ញ​ម្តងទៀត​ដែល​អនុ​ឡោម​ទៅតាម​ច្បាប់​វគ្គ​២ មិនដឹង​ថា​ធ្វើ​ថ្ងៃ​ណា​បាន​ធ្វើ​ពិតប្រាកដ​នោះទេ ប៉ុន្តែ​ច្បាប់​លើក​ក្រោយ​នេះ​មិន​តំរូវ​អោយ​លើក​ជា​ក្រុម​នោះ​ទេ គឺ​មាន​សមាជឹក​១០​បោះឆ្នោត​១០ មាន​២០​បោះឆ្នោត​២០​។​
​    ​ដោយឡែក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​អោយដឹងថា​៖​កិច្ចប្រជុំ​វិសាមញ្ញ​របស់​លោក ជ័យ សា​លួ​ន នេះ​គឺ​មិន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​របស់​សហគម​ន៍​ក្នុងប្រទេស​កម្ពុជា​ឡើយ ខណៈ​ការបោះឆ្នោត​របស់ គាត់​គឺ​ធ្វើ​ផ្ទុយស្រឡះ​ពី​នីតិវិធី​និង​លក្ខ័ន្តិកៈ​សហគមន៍ ដែល​ករណី​នេះ​លោក​មិន​អាច​ទទួលយក​បាន​ឡើយ​។​កន្លង​មក​គូរ​ទំនាស់​រវាង​លោក ជ័យ សា​លួ​ន និង​លោកស្រី សុខ សុឃៀង ត្រូវបាន​មន្ទីរ​កសិកម្ម​ខេត្ត ក្រសួង​កសិកម្ម ចុះ​ទៅ​ដោះស្រាយ​ជា​ច្រើនលើក​ច្រើនសារ តែ​ពួកគាត់​មិន​ទទួលយក​និង​ធ្វើ​តាម​ឡើយ ដែល​ករណី​នេះ​តាម​ផែនការ​របស់​ក្រសួង នឹង​ត្រូវ​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​នៅ​ថ្ងៃទី​០៤ ខែ​កញ្ញា​ខាង​មុខ​នេះ​ដើម្បី​ដោះស្រាយ និង​អាច​ឈាន​ដល់​ការធ្វើ​សមាជ​(​មហាសន្និបាត​)​ក្នុង​សហគមន៍​នា​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បញ្ចប់​វិវាទ​រ៉ាំរ៉ៃ​ខាងលើ​។​
​    ​នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​កាល​នេះ​គេ​សង្កេត​ឃើញ​លោក ជ័យ សា​លួ​ន ដែល​ជា​ប្រធាន​សហគមន៍ បាន​ប្រើ​ពាក្យសំដី​អសុរ​ស​និង​មិន​សមរម្យ​ជា​ច្រើន​ទៀត​នៅក្នុង​អង្គប្រជុំ ដៀមដាម​ទាំង​អ្នកកាសែត​ទៀតផង ដែល​បញ្ហា​នេះ​សមាជឹក​នៅក្នុង​សហគមន៍​យល់​ថា មាន​តែ​ធ្វើ​មហាសន្និបាត​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍ និង​សមាជឹក​ក្រុមប្រឹក្សាភិបា​ល​ទេ​ថ្មី​ទើប​បញ្ចប់​រឿងនេះ​បាន​៕​

DSC05181 DSC06000 DSC06020