​​កិច្ចប្រជុំ​ការអនុវត្ត​ការងារ​ស្ថិតិ​និង​អត្រា​នុ​កូ​ល​ដ្ធា​ន​និង​ជំរុញ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជា​ពលរ​ដ្ធ​ឲ្យ​បាន​ប្រញាប់​ប្រចាំឆមាស​ទី​១

0

​ខេត្តបន្ទាយមានជ័យ​ ​នា​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំរ​អនុវត្ត​ការងារ​ស្ថិតិ​និង​អត្រា​នុ​កូ់​ល​ដ្ធា​ន​និង​និតិ​វិធី​នៃ​ការរៀប​អា​ពា​ហ៍​ពិ​ពា​ហ៏​រវាង​ពលរ​ដ្ធ​ខ្មែរ​និង​ជនបរទេស​និង​ជំ​ុ​រុញ​ផ្តល់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជា​ពលរ​ដ្ធ​ឲ្យ​បាន​ប្រញាប់​ប្រចាំឆមាស​ទី​១​។​ពិធី​នេះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អ៊ុំ​រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ពាក់​ព​ន្ច័​ចំនួន​២៥០​នាក់​បាន​ចូលរួម​ផងដែរ ។​image (3)

លោក​គោ​ស៊ុំ​សារឿ​ត​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ដើម្បី​ព​ន្លឿ​ន​ការងារ​ធ្វើ​អត្ត​ស​ញ្ញណ្ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជា​ពលរ​ដ្ធ​ឲ្យ​បាន​ទាន់ពេលវេលា​ស្របតាម​អនុក្រឹត្យ​និង​លិខិត​បទ​ដ្ធា​ន​គតិយុត្ត​របស់​ក្រសួងមហាផ្ទៃ​។​លោក​បាន​បន្តថា​មន្ត្រី​ដែល​បំពេញ​លិ​ខិ​បទ​ដ្ធា​ន​គតិយុត្តិ​ពាក់​ព​ន្ធ័​និង​ការងារ​ស្ថិតិ​និង​អត្រា​នុ​កូ​ល​ដ្ធា​ន​ភាគច្រើន​បាន​ខិតខំ​យកចិត្ត​ទុ​ដាក់​ការងារ​នេះ​បានល្អ​

ប្រសើរ​តែម​ន្ត្រី​ធ្វើ​ស្ថិតិ​និង​អត្រា​នុ​កូ​ល​ដ្ធា​ន​ស្រុក​ក្រុង​មួយចំនួន​ធ្វើការ​ងារ​នេះ​មិនបាន​ល្អ​ឡើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​នៅមាន​កំហុសឆ្គង​មួយចំនួន​កើតមានឡើង​តែ​ដដែលៗ​ដូចជា​សៀវភៅ​អត្រា​នុ​គូ​ល​ដ្ធា​ន​មួយ​ក្បាល​និង​មួយ​ក្បាល​ទៀត​ផ្តិត​តែ​មេដៃ​ទុក​បំពេញ​នៅពេល​ក្រោយ​ធ្វើ​ឲ្យ​មាន​បញ្ហា​មិនចេះ​ឈប់ឈរ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​បញ្ជាក់ថា សៀវភៅ​ខ្លះ​ស្នាម​មេដៃ​សា​មុ​ី​ខ្លួន​និង​សាក្សី​និង​ខ្វះ​ហត្ថលេខា​និង​បោះត្រា​របស់​មន្ត្រី​អត្រា​នុ​កូ​ល​ដ្ធា​ន​ទៀតផង​។​image (1)

មាន​មន្ត្រី​អត្រា​នុ​កូ​ល​ដ្ធា​ន​ខ្លះ​ចុះ​ហត្ថា​លេខា​លើ​សំបុត្រ​អត្រា​នុ​កូ​ល​ដ្ធា​ន​ច្បាប់ដើម​ទុក​មុន​និង​មន្ត្រី​ខ្លះ​មិនទាន់​បំពេញបែបបទ​តាម​និតិ​វិធី​ច្បាប់​នៅឡើយ​។​ចំណែក​មន្ត្រី​អនុកូល​ដ្ធា​ន​ខ្លះ​ចេញ​សំបុត្រអាពាហ៍ពិពាហ៍​ឲ្យ​ជនបរទេស​ទាំង​ងងើល​ដោយ​គ្មាន​ការជូនដំណឹង​ដល់​ក្រសួងមហាផ្ទៃ​ឡើយ​ហើយ ។​

មន្ត្រី​អត្រា​នុ​កូ​ល​ដ្ធា​ន​ត្រូវ​ចេះ​តាមដាន​ពិនិត្យ​រាល់​ការចុះបញ្ជី​អាពាហ៍ពិពាហ៍​ឲ្យ​ជនបរទេស​និង​ពលរ​ដ្ធ​ខែ្មរ​ឲ្យ​បានជា​ក់លាក់​មុន​និង​ចេញ​លិខិត​ឲ្យ​ទៅ​សមី​ុ​ខ្លួន​នោះ​។​លោក​បានបញ្ជាក់​បន្តថា​ខែតុលា​ខាងមុខនេះ​គឺជា​ដ្ងៃ​ចូល​កង​របស់​សិស្ស​ដូច្នេះ​ឪពុកម្តាយ​សិស្ស​ត្រូវការ​សំបុត្រកំណើត​របស់​កូន​ជា​ចាំបាច់​ដូច្នេះ​ត្រូវ​មន្ត្រី​ធ្វើ​អត្រា​នុ​កូ​ល​ដ្ធា​ន​ជួយ​ធ្វើ​ឲ្យ​បាន​ប្រញាប់​ឲ្យ​គាត់​image (2)

ដើម្បី​យកទៅ​បំពេ ញ​បែប​បត់​ឲ្យ​កូន​គាត់​បាន​ចូលរៀន​ទាន់ពេលវេលា​។​លោក​បាន​បញ្ជាក់ថា​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ទាំងអស់​ត្រូវ​ចេះ​ពិនិត្យ​អ​ក្ខា​រា​វិ​រុត​ឲ្យ​បាន​ត្រឹមត្រូវ​មុន​និង​ក​ត្រា​ចូលក្នុង​កុ​ុំ​ព្យូ​ទ័​រ​ព្រោះ​អត្តសញ្ញាណប័ណ្ណ​នេះ​វា​សំខាន់​ណាស់​សំរាប់​ពលរ​ដ្ធ​ខ្មែរ​គ្រប់រូប​យកទៅ​បំពេញបែបបទ​ដូចជា ធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ ចូលធ្វើការ​ដ្ធ បំពេញ​សំនុំ​ធ្វើលិខិត​ឆ្លងដែន និង​លិខិត​ផ្សេងៗ​ទៀត​។​