អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់​ជំនាញ​ដើម្បីអោយ​ការអនុវត្ត​ច្បាប់​មាន​ប្រ​សិ​ទ្ទ​ភាព​ត្រូវអនុវត្ត​អោយបាន​៥​ចំនុច​

0

បន្ទាយមានជ័យ​: ថ្លែង​ក្នុង​ពិធី​ប្រកាស​អនុប្រធាន​និង​សម្របសម្រួល​ភារកិច្ច​ជូន​មន្ត្រីរាជការ​របស់​មន្ទី​រៀបចំ​ដែនដី នគររូបនីយកម្ម​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៤​កញ្ញា​២០១៤ គោ​ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត​បានដាក់​ចេញ​គោល​ការ​៥​ចំនុច​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គ្រប់​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ទ​ត្រូវ​រួមសហការ​គ្នា​បញ្ឈប់​ជាបន្ទាន់​ដើម្បី អោយ​ការអនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​និង​រលូន​។​photo2

ថ្លែង​ដូចនេះ​ក្នុង​ពិធី​ប្រកាស​អនុប្រធាន​និង​សម្រប​ស​ម្រួ​ភារកិច្ច ជូន​មន្ត្រីរាជការ​របស់​មន្ទី​រៀបចំ​ដែនដី នគររូបនីយកម្ម​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៤​កញ្ញា​២០១៤​។​ លោក លី សារី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ​បាន​លើកទ្បើង​ថា​សម្រាប់​មន្ត្រីរាជការ​ក្នុង​មន្ទីរ​របស់លោក​ដែល​ត្រូវ​ប្រកាស​តែងតាំង​មាន​៤​រូប​ក្នុងនោះ​រួមមាន​លោក រ៉ូ បូរ៉ា ជា​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លោក សំ ហេង ពី​ប្រធានការិយាល័យ​រៀបចំ​ដែនដី​ស្រុក​អូរជ្រៅ​មកជា​អនុប្រធាន​photo3

ការិយាល័យ​ខេត្ត លោក រស់ ចំរើន ពី​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ខេត្ត​ទៅជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី​ស្រុក​អូរជ្រៅ លោក កែវ ថា អនុប្រធាន​រៀប​ច​ណ​ដែនដី​និង​ភូមិសាស្ត្រ​ទៅជា​ប្រធានការិយាល័យ​សុរិយោដី​ស្រុក​ព្រះនេត្រព្រះ​។​ឆ្លៀត​ក្នុង​ឧកាស​នោះ​ដែល​លោក​ក៍បាន​លើក​ពី​លទ្ធផល​ការងារ​ដែល​សំរេចបាន​ដូចជា​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ​និង​លក្ខ​ណះ​ដាច់​ដោយ​ដុំ ការវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​និង​ដី​ទំនាស់​ជូន​សាលាខេត្ត ការដោះស្រាយ​ទំនាស់​ដីធ្លី​គ​ណះ​កម្ម​ការ​សុរិយោដី​បានបញ្ចប់​មាន​១០៦​ករណី​។​photo4

លោក គោ​ស៊ុំ សារឿ​ត បាន​មានប្រសាសន៍ថា​ដើម្បីអោយ​ការអនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ក៍​ដូចជា​ការគ្រប់គ្រង​ដីធ្លី​និង​សំណង​អោយមាន​របៀបរៀបរយ​ជាសវាង​មានទំនាស់​ដីធ្លី ការសាងសង​ខុសច្បាប់​ហើយ​គ្មាន​រចនាបទ​ខ្មែរ​សូមអោយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គ្រប់​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ទ​ត្រូវ​រួមសហការ​គ្នា​បញ្ឈប់​ជាបន្ទាន់​នូវ​ការកសាង ឯកសារ បញ្ជក់​ដីធ្លី​,​ការ​សាង​ប្លង​បំបែក​ក្បាលដី​ដោ​យក​ហ​រុម​វាស់វែង​ដីធ្លី​បស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខុសពី​ទម្រ​ង​ច្បាប់​,​អាជ្ញាធរ​សង្កាត់​ក្រុង​ប​photo5

ជ្ឈ​ប់​លើ​ការតាក់តែង​លិខិត​បញ្ជក់​ការកាន់កាប់​ដីធ្លី​និង​លិខិតអនុញ្ញាត​សាងសង់​សំណង់​គ្រប់​ប្រភេទ​ខុសពី​ទម្រ​ង​ច្បាប់​,​បញ្ឈប់​ការ​បញ្ជក់​លើ​លិខិតឯកជន​ក្នុងការ​ផ្ទេរសិទ្ធិ​ដីធ្លី​ដែល​បាន​ចុះបញ្ជី​រួចហើយ​,​សូមអោយ​មានការ​ចូល​រួម​ទាំងអស់គ្នា​ចំពោះ​ការងារ​បច្ចេកទេស​,​សូម​អោយមាន​កិច្ចសហការ​ចូលរួម​ទប់ស្កាត់​ការសាងសង​ខុសច្បាប់​អោយបាន​ទាន់ពេល​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​photo1

ដោយ​:​ឃិន គ​ន្ធា​ ​