ត្រៀមចាប់កូនចុងរំលោភ ត្រូវប៉ូលិសចាប់ខ្លួន

ក្រុងប៉ោយប៉ែត ៖ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាល ក្រោយទទួលបណ្ដឹង ពីឈ្មោះ អ៊ុត សុគន្ធា ហៅ ពៅ ភេទ ស្រីអាយុ ៤៤ ឆ្នាំ រស់នៅ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចមកលុះដល់ថ្ងៃ២៦ ០១ ២០២២ កំលាំងប៉ូលិសក៏បានចុះ ទៅនាំខ្លួន ជនសង្ស័យ មកសាកសួរ តាមបណ្ដឹង របស់ម្ដាយ ជនរងគ្រោះ ដែលបានប្តឹង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២កន្លងទៅ។ ប៉ូលិសបានអោយដឹងថា ជនសង្សយ័មានឈ្មោះ សុខ ផានិត ភេទប្រុស អាយុ៤០ ឆ្នាំ ដែលជាប្ដីចុងរបស់ខ្លួន បានយកដៃស្ទាប និងរុកចូល ក្នុងប្រដាប់ ភេទកូនស្រីរបស់ គាត់មាន ឈ្មោះ ល ម.ល អាយុ១៣ឆ្នាំ រស់នៅជាមួយគ្នា
បន្ទាប់ពី ធ្វើសកម្មភាពហើយ បានចេញពីផ្ទះបាត់មិនទាន់ឃើញត្រឡប់មកវិញ .គេបានបន្តទៀតថា លុះដល់វេលាម៉ោង១៧:០០នាទី កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បាននាំជនសង្ស័យពី ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ដើម្បី មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

បន្ទាប់ពីបានសាកសួរ ពីកម្លាំងប៉ុស្តិ៍នគរបាលរួចមក ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត យកដៃស្ទាប និងរុកចូលប្រដាប់ភេទកូនចុងពិប្រាកដមែន
ជនសង្ស័យ លទ្ធផល ធ្វើតេស្តកូវីដ.១៩ គឺអវិជ្ជមាន តាមសំណូមពររបស់ដើមបណ្ដឹងសុំឲ្យសមត្ថកិច្ចធ្វើការតាមនីតិវិធីច្បាប់ ៕