ក្រសួងទេសចរណ៍ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃពិធីប្រកាសបើកយុទ្ធនាការកម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង

0

ភ្នំពេញៈ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមករា ដោយផ្ទាល់នៅទីស្ដីការក្រសួងទេសចរណ៍ និងដោយប្រយោលតាមប្រព័ន្ធអនឡាញ។
ប្រកាសបើកយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» នេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅកម្ពុជា បន្ទាប់រាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសទទួលទេសចរឡើងវិញ និងដើម្បីបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញស្របទៅតាមដំណាក់កាលទី២នៃការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ (Recovery Phase) នៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយក៏ដូចជាការត្រៀមឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខផងដែរ៕