​ខេត្តស្ទឹងត្រែង​រៀបចំ​ការពារ និង​ថែរក្សា​សម្បត្តិ​វប្បធម៌​

0

​ស្ទឹងត្រែង​៖​សម្បត្តិ​វប្បធម៌​និង​វត្ថុ​បុរាណ​ជាម​រតក​ដូនតា​សេសសល់​ពីស​ល់ពី​សម័យ​ដើម ត្រុ​វ​បាន​ជនខិលខូច​មួយចំនួន​នៅតែ​បន្ត​ជីក កាប់​គាស់ បំផ្លាញ ដោយ​មិនបាន​ចូលរួម អភិរក្ស ទុក​ឲ្យ​មាន​តំលៃ​សំរាប់​ជាតិ​ឡើយ បញ្ហា​នេះ​អភិបាលខេត្ត​ស្ទឹងត្រែង​បានដាក់​វិធាន ការ​ឲ្យ​ស្ថាប័ន​ពាក់ ព័ន្ធ​ក្នុង​ខេត្ត ត្រូវ​ថែរក្សា​ការពារ ឲ្យ​បាន​រឹងមាំ សំរាប់​បំរើ​ឲ្យ​វិស័យ​ទេសចរណ៍ ។​_[2014.09.03_15.06

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​សម្បត្តិ​វប្ប​ធ៌​ម​នៅសល់​កាលពី​ទស្ស​វត្ត​ទី​៥​ដែលជា​បេ​តិក​ភ័​ណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​កន្លងមក​ថ្មីៗ​នេះ ឯកឧត្តម កុល សំអុល អភិបាលខេត្ត មានប្រសាសន៍ថា​៖ សម្បត្តិ​វប្ប​ធ៌​ម និង​វត្ថុ​បុរាណ​ទាំងនេះ ពិតជា​មាន​តំលៃ​សំរាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​តម្កល់ទុក​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់​ផងដែរ អញ្ចឹង​ជា​គោល ការ​យើង​មានការ​អភិរក្ស​ថែ​ទាំង​បេ​តិក​ភ​ណ្ឌ័​ប្រវត្តិសាស្ត្រ​នេះ ទុក​សំរាប់​ជា​មរតក​ពី​ដូន តា​ផង សំរាប់​ការគោរព​បូជា​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផង ហើយ​សំរាប់​ជា​បេ​តិក​ភ​ណ្ឌ័​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ទេស​ចរព៍​ជាតិ​ដែល​គាត់​ចង់ឃើញ វត្ថុ​បូរាណ​អញ្ចឹងទេ​អាជ្ញាធរ​ស្រុក

ទាំង​មន្ទីរ​វប្ប​ធ៌​ម មន្ទីរ​ទេសចរណ៍ គឺថា​រៀបចំ​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​នេះ​ឲ្យ​បានល្អ និង​ថែរក្សា​ឲ្យ បាន​គង់វង្ស​របស់ខ្លួន ដើម្បី​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ហើយ​ខ្ញុំ​មាន​គម្រោង​ហ្នឹង រៀបចំ​ទីនេះ ធំ​ទូលាយ​ជាង​នឹង ហើយ​ស្អាត​ជាង​ហ្នឹង ដើម្បី​ថែរក្សា​ជៀសវាង​ការបំផ្លិចបំផ្លាញ ពី​មនុស្ស​មួយចំនួន ដែល​គាត់​មិនបាន​យល់ អំពី​សារសំខាន់ នៃ​វត្ថុ​បុរាណ​ដែលជា​បេ​តិក​ភ័​ណ្ឌ​របស់​ជាតិ ហើយ​ខ្ញុំ​ក៏​ជំរុញ​ក៏​អាជ្ញាធរ ស្រុក​ប្រជាពលរដ្ឋ​នៅទីនេះ ចូលរួម​ក្នុងការ​ថែរក្សា​វត្ថុ​បេ​តិក​ភ័​ណ្ឌ​វប្ប​ធ៌​មរ​បស់​ជាតិ​ជា​ប្រវត្តិ សាស្ត្រ នេះ ឲ្យ​បាន​គង់វង្ស​ជៀសវាង​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ ដោយ​ប្រការ​ណាមួយ​។​ ​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ទទួលស្គាល់ថាៈ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ សល់​ពី​បុរាណ​នៅ​ខាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នេះ មាន​ច្រើន​ពិតមែន ហើយ​ត្រូវបាន​ជនខិលខូច​មួយចំនួន ជីក​គាស់កកាយ និង​កាប់បំផ្លាញ ។​ ​14.09.03_15.06

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​៖ ដើម្បី​ជៀសវាង​ពី​បញ្ហា​នេះ លោក​និង​ខិតខំ​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​នៅតាម​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា មន្ទីរ​ទេសចរណ៍​យើង និង​ធ្វើការ​ផ្ទាល់​ជាមួយ ជាពិសេស​និង​គឺ​មន្ទីរ​វប្ប​ធ៌​ម ហើយ​ហ្នឹង​អាជ្ញាធរ​ដែនដី​នៅក្នុង​តំបន់​នេះ រៀបចំ​ថែរក្សា​វប្ប​ធ៌​ម​ប្រវត្តិសាស្ត្រ យើង​មាន​ស្រាប​នៅ​តំបន់​នេះ ថែរក្សា​ឲ្យ​បាន​គង់​វ​គ្ស​ល្អ ដើម្បី​លើ​កត​ម្កើ​ន​កិ​ក្សា​នុ​ភាព​របស់​ខេត្ត​យើង​ផង ថែរក្សា​ទំ​លាម​ទម្លាប់ ប្រ​ណៃ​ណី​ដែល​យើង​មាន ក្នុង​តំបន់​ផង ធ្វើ​ម៉េច​រៀបចំ​ផលិតផល​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ដែលមាន នៅក្នុង​តំបន់​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​បាន​កាន់តែច្រើន ។​

​សូមបញ្ជាក់ថា​នៅ​ខេត្តស្ទឹងត្រែង សម្បត្តិ វប្ប​ធ៌​ម​សល់​ពី​បុរាណ​នេះ មានដូចជា​ប្រសាទ​បា​ដើម នៅ​ស្រុក​សេ​សាន ប្រាសាទ​បា​ចុង ប្រសាទ​ព្រះ​ធាតុ ព្រះរាជដំណាក់​ស្តេច នៅក្នុង​ក្រុង​ស្ទឹងត្រែង ប្រាសាទ​ព្រះ​គោ ប្រសាទ​៩​ល្វែង​នៅ​ឃុំ​ថា​ឡា និង​វត្ថុ​បុរាណ បុរី​អូរ ស្វាយ នៅ​ឃុំ​អូ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​៕ប៊ុន​រិទ្ធី