ប្លែកមែនកូនកំលោះកូនក្រមុំពីរគូរៀបការរួមគ្នារោងតែមួយ

0

អត្ថបទដោយ សអ៊ីម
ខេត្តកំពង់ធំ៖ មានរឿងប្លែកមួយដែលកូនភ្លោះស្រី ពីរនាក់បងប្អូនបង្កើតសុខចិត្តព្រមប្រៀងរៀបការរួមគ្នាថ្ងៃតែមួយរោងតែមួយ រឿងរ៉ាវនេះបានកើតឡើងនៅភូមិល្បើកឃុំគគីរធំស្រុកបារាយណ៍ខេត្តកំពង់ធំ តាមការបញ្ជាក់ពីអ្នកជិតខាងបានឲ្យដឹងថាកូនភ្លោះទាំងពីរនាក់នោះកាលពីឆ្នាំមុនមានគេចូលស្ដីដណ្ដឹងមួយនាក់រួចទៅហើយតែមិនទាន់រៀបការទេទាល់តែគេចូលស្ដីដណ្ដឹងមួយនាក់ទៀតទើបបានរៀបការទាំងអស់គ្នាពេលឥឡូវមានគេចូលស្ដីដណ្ដឹងម្នាក់ទៀត ក៏មាតាបិតាទាំងសងខាងហើយកូនកំលោះប្រុសស្រីទាំង ៤នាក់នោះក៍ព្រមព្រៀងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី0៣ ខែកុម្ភៈ ឆ្នាំ២០២២នេះតែម្ដងទៅកូនប្រុសទី១ ឈ្មោះគៀននឿន កូនស្រីឈ្មោះយ៉ិនណា កូនប្រុសទី ២ ឈ្មោះប៉ូចស៊ីណូ កូនស្រីឈ្មោះយ៉ិននី ៕