កាកបាទ​ក្រហម​ខេត្ត​បន្ទាយមានជ័យ បាន​យក​អំណោយ​ទៅ​ចែក​ជូន​ពលរដ្ធ​ក្រីក្រ​ចំនួន​៣​ភូមិ ជួប​គ្រោះ​ធម្មជាតិ​

0

​បន្ទាយមានជ័យ​៖​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​និង​ប្រធាន​សាខា​កាកបាទ​ក្រហម​ខេត្ត​បន្ទាយមានជ័យ​និង​ក្រុមការងារ​មួយ​ចំនួន​បាន​នាំយក​អំណោយ​យ៉ាង​សន្ធឹកសន្ធាប់​ទៅ​ចែក​ជូន​ពលរដ្ធ​ក្រីក្រ​ចំនួន​៣​ភូមិ​ហើយក័​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់​តាម​ជាយ​ដែន​បញ្ឈប់​ការ​

ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​វា​អាច​មាន​គ្រោះថ្នាក់​ដល់​អ​យុ​ជីវិត​និង​វា​៉​អាច​ដំរួត​ថៃ​ចាប់យក​ទៅ​ដាក់គុក​ទៀត​ផង​។​ការ​ចែក​អំណោយ​របស់​កាកបាទ​ក្រហម​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ខែ​កញ្ញា​២០១៤​នៅ​សាលាឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​លោក អ៊ឹម ភាន់​សុផល អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា​៖​ដោយ​ឃើញ​ពី​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ​កន្លងមក​និង​ជួប​គ្រោះ​រាំងស្ងួត​នៅ​ឆ្នាំ​នេះ​ហើយ​ទើប​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​ស្បៀង​មាន​សរុប​ចំនួន​៣​ភូមិ​ស្មើ​និង​២៩២​គ្រួសារ​ប្រមាណ​១.៣៩៣​នាក់​ក្នុង​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ​។​អំណោយ​ទទួលបាន​១​គ្រួសារ​មាន​អង្ករ​២៥​គីឡូក្រាម ត្រីខ​៥​កំប៉ុង មី​១​កែស​តូច អំបិល​ម៉ត់​២​ថង់ សាប៊ូ​១​ដុំ ទឹក​សុទ្ធ​១​ដប​។ លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រសាសន៍​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់​តាម​ជាយ​ដែន​បញ្ឈប់​ការ​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅតាម​ជាយដែន​ទៅ​ព្រឹក​វិល​ល្ងាច​ដោយ​ខុសច្បាប់​ដែល​ធ្វើ​ប្រឈម​គ្រោះថ្នាក់​បើ​ទៅ​រក​ការងារ​ធ្វើ​ត្រូវ​ទៅ​តាម​ច្រក​ដោយ​ស្របច្បាប់​។​រឺ​ត្រូវ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ព្រោះ​មាន​ក្រុមហ៊ុន​ជិត​១០​ហើយ​ដំណើរការ​បាន​ជាង​៥​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរការ​ដែល​ទទួល​ប្រាក់ខែ​មិន​ខុស​គ្នា​នៅ​ប្រទេស​ជិតខាង​ឡើយ​ហើយ​បាន​នៅ​ជិត​ផ្ទះ​ផង​។​ប្រជា​ពលរដ្ធ​ទាំង​៣​ភូមិ​បាន​ថ្លែង​អំណ​គុណ​យា៉ង​ជ្រាលជ្រៅ​ដល់​លោក​ប្រធាន អ៊ឹម​ភាន់​សុផល ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ជា​អ​ណែ​កកាប់​កា​ដែល​លោក​បាន​នាំយក​អំណោយ​យ៉ាងច្រើន​មក​ចែក​ពួកគាត់​ដែល​កំពុង​ខ្វះខាត​យ៉ាងខ្លាំង​ក្នុង​គ្រសារ​និមួយៗ​ក្នង​ភូមិ​ដែល​ជួបប្រទះ​គ្រោះធម្មជាតិ​៕​

image (1) image