​អភិបាលខេត្ត​តាកែវ​អញ្ជើញ​ទៅ​ដោះស្រាយ​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឧ​ត្ត​ម​សូ​រិ​យ៉ា ស្រុក​ត្រាំកក់​

0

ខេត្តតាកែវ៖ ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ​នៅក្នុង​ឃុំ​ឧ​ត្ត​ម​សូ​រិ​យ៉ា ស្រុក​ត្រាំកក់ ខេត្តតាកែវ​បាន​មានទំនាស់​ដី​ខ្នង​ប្រឡាយ​មាន​ប្រវែង ប្រហែល​៦០​ម៉ែត្រ ទំហំ​ប្រហែល ៥​ម៉ែត្រ​ទទឹង ហើយ​ខ្នង​ប្រឡាយ​ពួកគាត់​ធ្លាប់​ធ្វើដំណើរ​ចេញចូល​ដឹក​ផលដំណាំ​គ្រប់​រដូវ​រាង រាល់​ឆ្នាំ​ហើយ​ខ្នង​ប្រឡាយ​នេះ​ត្រូវបាន​បងប្អូន​មួយ​គ្រួសារ​គាត់​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ទៅវិញ នេះ​ជា​បញ្ហា​របស់គាត់ តែ​សំណាងល្អ​ណាស់​នៅ​រសៀល​ថ្ងៃទី​០៤.០៩.២០១៤ នេះ​ផងដែរ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ រួម ដំណើរ​ជាមួយ​មន្ត្រី​ពាក់​ព​ន្ធ័ និង​អាជ្ញា​ធ័​រ​មូលដ្ឋាន​បាន​អញ្ជើញ​ចូល​ទៅដល់​ចំណុច ភូមិ តា​លឿ ឃុំ​ឧ​ត្ត​សូរិយា បានធ្វើការ​វ៉ែ​ក​ញ៉ែ​ក ដោះស្រាយ​ទៅលើ​បញ្ហាដីធ្លី​នេះ​បានទទួល​លទ្ធផល​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បានសម្រេច​ដោយ​រយៈ​ពេល​ខ្លី ក្នុង​ឳ​កាស នោះ​ផងដែរ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន10592708_323100031194823_6006026632388728563_n

​មានប្រសាសន៍​សម្របសម្រួល​ជូន​បងប្អូន​ទាំ​អ​សងខាង​ថា​៖ បញ្ហា​ដី​ខ្នង​ប្រឡាយ​នេះ​ជា​ដី​របស់​យើងទាំងអស់គ្នា​ហើយ​បងប្អូន​ឈប់​លឺមាត់​លឺ​អី​ទៀត​បើ​ដី​ខ្នង​ប្រឡាយ​នេះ ជា​ដី សាធារណៈ ទុកអោយ​បងប្អូន​នៅ​តំបន់​នេះ​ប្រើប្រាស់​ទៅតាម​តម្រូវការ​របស់​បងប្អូន​ហើយ​ចាប់ពីពេលនេះ​តទៅ​សូមអោយ​បងប្អូន រួមគ្នា​សាមគ្គី​គ្នា​អោយបាន​សកម្ម ថែរក្សា​ផ្លូវ​នេះ ក៏​ដូន​ជា​ផ្លូវ​ដទៃទៀត​ផងដែរ​ពីព្រោះ​ផ្លូវថ្នល់​ទាំងអស់​បំរើ​ផលប្រយោជន៍​ដល់​បងប្អូន​ទាំងអស់គ្នា ដូច្នេះ​បងប្អូន​ពូ​មីង​ទាំងអស់​មេត្តា​អធ្យាស្រ័យ ហើយ​ប្រឡាយ​នេះ​ជា​ផ្លូវទឹក បើក​ចេញចូល​ពេលណា​ទឺ​ក​ជន​លិចលង់ បើក​ចេញ​ពេលណា​ត្រូវការ​ទឹក​បូម​បញ្ចូល​ស្រោចស្រប់​ដ​ដីស្រែ​បងប្អូន​ទៀត ។

ក្រោយមក​លោក​អភិបាល បានទទួល​ការយល់ព្រម​ពី​ភាគី​ទាំង ២ ហើយក៏​បានសម្រេច​បោះបង្គោល​ក្បាលដី​សងខាង​ហើយ​លោក​អភិបាល​តាកែវ​បានអោយ មន្ទីរ​ធនធានទឹក ខេត្តតាកែវ​ស្តា​ប្រឡាយ​នេះ​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​អោយប្រើ​ប្រាស់​ជាធម្មតា​។​ (​វាសនា​តាកែវ​)   ​បិទ​អង្គ​សិខា​សាលា​ស្តីពី​ការពាក់​មួកសុវត្ថិភាព​រាល់ពេល​ធ្វើដំណើរ​ជិត ឫ ឆ្ងាយ និង​គ្រប់ពេលវេលា​បើ​ពិសា​រគ្រឿង​ស្រវឹង​សូមកុំ​បើកបរ​ ​នៅ​រសៀល​ថ្ងៃទី​04-09-2017 លោក សម កុសល នាយក​នាយកដ្ឋាន​ធនធានមនុស្ស និង​ទីស្នាក់ការ​កណ្តាល​សាខា​កាកបាទ ក្រហម​កម្ពុជា និង​លោកស្រី នូ សុវណ្ណនី​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ ជា​គណៈអធិបតី​ក្នុង​អង្គ ពិធី​នេះ​ផងដែរ ។

អង្គ​ពិ​ធិ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​លោកស្រី​មន្ត្រី​ក្រោម​ឳ​វាទ​របស់​សាខា​កាកបាទក្រហម កម្ពុជា​ខេត្តតាកែវ និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោគ​ខេត្តតាកែវ ព្រមទាំង​សិក្ខាកាម​សរុប 160 នាក់ ជា​យុវជន និង​អ្នកស្ម័គ្រចិត្ត នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​រយៈពេល ១​ថ្ងៃ​នៅ​សាលា​គរុកោសល្យ និង វិ​ក្រិ​ត្យ​ការ​ខេត្តតាកែវ ។ អង្គពិធី​នេះ​ផងដែរ​ក្រោម​ការចូលរួម​ឧបត្ថម្ភ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រោម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សកល​របស់ ប្លូ​ម​បឺត​ភី​លែ​ល​ត្រី​ភី​។ នា​ឳ​កាស​នោះ​ផងដែរ លោកស្រី នូ សុវណ្ណនី ប្រធាន​គណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ បាន​មានប្រសាសន៍​នៅក្នុង​អង្គពិធី​បិទ​វគ្គ​សិក្ខាសាលា​នេះ​ថា ៖ សារៈសំខាន់​ពីរ របស់​អង្គ​សិក្ខា សិលា​នេះ​គឺ ពាក់មួក​សុវត្ថិភាព​រា​ល់​ពេលធ្វើ​ដំណើរ ជិត ឫ ឆ្ងាយ និង គ្រប់ពេលវេលា​បើ​ពិសារ​គ្រឿង​ស្រវឹង​កុំ​បើកបរ ហើយ​ក្នុង គោលបំណង​បង្កើន​នូវ​ការយល់ដឹង​ពី​ការគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ការពារ អាយុជីវិត​របស់​យើង គ្រប់គ្នា​នេះ​ជា​បញ្ហា​មួយ យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​របស់​បងប្អូន​យើង​ផងដែរ ។10599270_323100937861399_3464807367160227800_n

ពាក់​ព​ន្ធ័​ទៅលើ​បញ្ហា​នេះ​លោកស្រី ប្រធាន​បាន​បន្តថា​៖ សុវត្ថិភាព​ចរាចរណ៍​ផ្តោតលើ​សារៈប្រយោជន៍​នៃ​ការពាក់​មួកសុវត្ថិភាព​ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ ហើយ​និង​ការមិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ចំពោះ​អ្នកប្រើប្រាស់​គ្រឿងយន្ត យានយន្ត​គ្រប់​ប្រភេទ ហើយ​សកម្ម ភាព​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ជាប់​ជាប្រចាំ​ជាពិសេស​រៀងរាល់​ចុង​ស​ប្តា​សហ៍​ដោយ​យុវជន​កាកបាទក្រហម​កម្ពុជា​ក្រោម ការដឹកនាំ​ដ៏​ខ្ព​ង​ខ្ពស់​របស់​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែបាន​គិតគូរ​យ​ក​ចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​នេះ​ជា​ចម្បង ។

លោកស្រី​ប្រធាន​បាន​បន្តទៀតថា ៖ នៅក្នុង​ប្រទេស​កម្ពុជា ការស្លាប់ និង​ការរង​របួល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​សុខភាព​សាធារណៈ គួរអោយ​ព្រួយបារម្ភ​ណ៍ និង​ធ្វើអោយប៉ះពាល់​ដល់​អាត្រា​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ ។ ក្នុង​ឆ្នាំ​២០១៣ យោងតាម​របាយការណ៍​របស់​ប្រព​ន្ធ័​ព័​ត៍​មាន​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បានអោយដឹង20140904_143553

ថា ៖ មាន​អ្នកស្លាប់​ចំនួន ១៥៥០​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរន៍ ដូច្នេះ​បងប្អូន កូនក្មួយ​ទាំងអស់​ពេល​ត្រឡប់​ទៅវិញ​មេត្តាជួយ​ធ្វើការ​អប់រំ​និង​ផ្សព្វផ្សាយ​ទៅដល់​បងប្អូន​យើង​នៅតាម​បណ្តា​មូលដ្ឋាន​អោយ​គាត់​បាន​ជ្រាប​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោគ នៅពេល បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព អោយបាន​គ្រប់ៗ​គ្នា​ហើយ​គោរព​ច្បាប់​និង​មានការ​អធ្យាស្រ័យ​គ្នា​រវាង​គ្នា​និង​គ្នា នៅពេល​បើកបរ ។ បន្ទាប់មក​គណៈអធិបតី​បាន​ចែក​មួកសុវត្ថិភាព​ចំនួន 160​នាក់ ក្នុង​ម្នាក់​ទទួលបាន​មួក​១ ជូន​ដល់​សិក្ខាកាម​ទាំងអស់​៕20140905_094234