ម៉ូតូចំនួន៤១គ្រឿងត្រូវបានប្រគល់ជូនសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ក្នុងខេត្តកំពង់ធំ 

(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីឪពុកម្ដាយឬអាណាព្យាបាល និងការរៀនសូត្រសិស្សានុសិស្ស ដូចនេះរដ្ឋបាលខេត្តកំពង់ធំបានរៀបចំ ពិធីប្រគល់ប្រគល់រង្វាន់ជូនសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេសAចំនួន ៤១នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង នៅមណ្ឌលខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ធំ នៅស្នាក់ការគណបក្សខេត្ត នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ធ្ឆ្នាំ២០២២ ។

 

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា រដ្ឋបាលខេត្តកំពង់ធំ បានផ្តល់រង្វាន់ក្នុងការលើកទឹកចិត្តដល់ក្មួយៗ ទាំងអស់ដែលបានទទួលនូវជ័យលាភី ដ៏ថ្លៃថ្លាសម្រាប់ជីវិតដំបូងរបស់ក្មួយប្រុស ក្មួយស្រី បាននិទ្ទេសA ចំនួន៤១រូប។ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ ចំពោះការរៀបចំនូវកម្មវិធី ផ្ដួចផ្ដើមឲ្យមាន វិធីនេះដែលគណបក្សជាជនកម្ពុជា ខេត្តកំពង់ធំ ពិតជាទទួលនូវកិត្តិយសដ៏ធំធេងបន្ថែមទៀត ជាមួយនឹងការគិតគូរ ប្រការលើកទឹកចិត្តដល់ក្មួយៗដែលជាយុវជនជំនាន់ក្រោយនៅ ក្នុងដែលមានកំណើតនៅក្នុងខេត្តកំពង់ធំ ។

 

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរបានជំនួសក្មួយស្រី ក្មួយប្រុសទាំងអស់ ដែលខិតខំប្រឹងប្រែង កន្លងមកខិតខំរៀនសូត្របានត្រឹមត្រូវបាននូវចំណេះដឹងឲ្យបានក្លាយទៅជាជើងឯក ក្នុងខេត្តកំពង់ធំ គឺទទួលនិទ្ទេសA ។ ទោះបីពេលវេលាកន្លងមក ប្រទេសកម្ពុជាយើងក៏ដូចជាខេត្តកំពង់ធំរងវិបត្តិកូវិដ តែយ៉ាងណាមន្ទីរអប់រំ យុវជន និងកីឡា បានការរៀនសូត្រយ៉ាងលនអ ហើយកន្លងមកនេះក៏ត្រូវបានបិទសាលាដោយអន្លើ សង្គមក៏ត្រូវបានបិទ សេដ្ឋកិច្ចនេះក៏ត្រូវបានបិទ ។ ការរៀនសូត្រមិនបានដិតដល់បានប៉ុន្តែទោះបីយ៉ាងណា ក្មួយៗបានខិតខំស្វែងយល់រៀនសូត្រស្រាវជ្រាវបានអនុវត្តតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលបានដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យយើងបានរៀនបណ្តុំសង្គមនានា ។ ហើយក្មួយៗ ក៏បានសិក្សារតាមបណ្ដាញអនឡាញបានធ្វើឲ្យក្មួយៗមានឱកាសបានរៀនសូត្រហើយការអនុវត្តនៃការប្រឡងមិនបានរអិលដួលទេ បើគឺយើងបានអនុវត្តបានល្អតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល។

 

ពិធីសំណេះសំណាលដ៏មានខ្លឹមសារ និងមានអត្ថន័យអប់រំដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេសAចំនួន៤១នាក់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថា ក្មួយៗទាំងអស់នេះជាអ្នកជំនាន់ក្រោយ សង្ឃឹមអ្នកជំនាន់ក្រោយបន្តវេន អោយមាននិរន្តភាព ដើម្បីបន្តវេន ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ សំខាន់ណាស់អ្នកបន្តវេនមិនល្អ ទេវាអន្តរាយហើយ ។ ក្មួយៗ ពេលនេះមានទឹកមុខរីករាយ មែនប៉ុន្ដែយើងបិទមុខ មើលឃើញតែកែវភ្នែក នេះបញ្ជាក់ថាជាភ្លឺដ៏ភ្លឺស្វាង ។ ភាពរីករាយឲ្យមានការសង្ឃឹមជឿជាក់ ទៅថ្ងៃអនាគត ជាសសរទ្រូងសម្រាប់គ្រួសារ សម្រាប់មាតុភូមិ ប្រទេសជាតិកម្ពុជា។

 

ឯកឧត្តមបណ្ឌិត ជា ចាន់តូ បន្ថែមថា សូមអបអរសាទរជាមួយឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិក សិក្សារបស់កូនក្មួយ ចំពោះលទ្ធផលល្អប្រសើរហើយបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលដែលក្មួយៗទទួលបានពេលនេះ មានតម្លៃយ៉ាងខ្ពស់ មោទនភាពរបស់យើងទាំងអស់គ្នា របស់ខ្លួនយើង ដ៏ល្អរបស់លោកពុក អ្នកម្ដាយ អ្នកគ្រ លោកគ្រូ សាលារៀនផង និងជាមោទនភាពណាស់បើប្រៀបធៀបគឺយើងល្អ ដែលទទួលបានជ័យលាភី។

 

ជាចុងក្រោយឯកឧត្តមបណ្ឌិត ជា ចាន់តូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូដែលបានជួយបណ្ដុះបណ្ដាលចែករំលែកចំណេះដឹង និងបទពិសោធល្អៗជូន កន្លងមក ទោះជាយើងមានវិបត្តិកូវីដ-១៩យ៉ាងណាក្តី តែក្មួយៗ គ្រប់រូបបានខិតខំសិក្សារៀនសូត្រទាំងអស់គ្នា និយាយថាជាឆន្ទៈខ្ពស់ណាស់ ក្នុងការសិក្សារបស់ក្មួយៗ។ ពិសេសសូមឱ្យឪពុកម្ដាយឬអាណាព្យាបាលសិស្សានុសិស្សផ្សព្វផ្សាយបន្ថែមពីវិធានការ (បីកុំ បីការពារ) របស់ក្រសួងសុខាភិបាលដើម្បីមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺអូមីក្រុង៕