ភ្ញាក់ផ្អើលពេលកាប់ឆ្ការព្រៃលើដំបូកស្រែ ប្រទះឃើញគ្រាប់មីន និងគ្រាប់ផ្លោង ៣ គ្រាប់

ខេត្តបាត់ដំបង: គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ចំនួន៣គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងបានរាយការណ៍ទៅសមត្ថកិច្ច ខណ:ដែលពលរដ្ឋទាំងនោះកំពុងកាប់ឆ្ការព្រៃ លើដីដំបូកក្នុងស្រែ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ ថ្ងៃត្រង់ មានប្រជាពលរដ្ឋពីរនាក់

ឈ្មោះ ចឹក ញន  ភេទប្រុស អាយុ៥៥ឆ្នាំ និងឈ្មោះ ឈុំ ឈឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិព្រៃទទឹង  ឃុំបាយដំរាំ   ស្រុកបាណន់ ។

បានទៅកាប់ព្រៃដំបូកស្រែ ក៏បានប្រទះឃេីញគ្រាប់មីន និងគ្រាប់ផ្លោងចំនួន៣គ្រាប់ ដែលក្នុងនោះគឺ គ្រាប់ផ្លោងទំហំ ៦០ មីល្លីម៉ែត្រ ចំនួន ២ គ្រាប់និងគ្រាប់មីនកង្កែប ចំនួន ១គ្រាប់ ដែលគ្រាប់ទាំងនេះនៅមានគុណភាពអាចសម្លាប់មនុស្សបាន ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យរួចមក ក៏បានប្រគល់ទៅអោយមន្ត្រីស៊ីម៉ាក់ប្រចាំតំបន់នោះ ដើម្បីយកទៅរក្សាទុក ធ្វើការកម្ទេចចោលទៅតាមជំនាញ ៕ អត្ថបទ : ព្រាប.ស