លោកទេសរដ្ឋមន្រ្តីបានជម្រាបប្រាប់អង្គពិធីថា កម្ពុជាបានទទួលរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃចាប់តាំងពី ទសវត្សរ៍ឆ្នាំ១៩៦០មានទាំងបញ្ហាមីននិងបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ

ខេត្តកែប៖អស់មីនមិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេសូមបងប្អូនបន្តប្រុងប្រយ័ត្ននិងរួមគ្នាបន្តចាត់វិធានការដោះស្រាយនិងឆ្លើយតបទៅនឹងគ្រាប់មិនទាន់ផ្ទុះទាំងនោះឲ្យទាន់ពេលវេលានិងមាន ប្រសិទ្ធភាពខ្ពស់ ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់អង្គពិធីបន្ថែមទៀតថាដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជ រដ្ឋាភិបាលនិងឈានទៅសម្រេចបាននូវចក្ខុវិស័យ“កម្ពុជា មួយគ្មានមីនឆ្នាំ២០២៥” អាជ្ញាធរ មីន បាន រៀបចំនូវ គោល ការណ៍ ណែនាំ ស្តីពី ការ អនុវត្ត យន្តការ ភូមិអស់មីន ដែល នឹងធានាថា រាល់ ចម្ការ មីន ទាំងអស់ ដែល មាន នៅ ក្នុង ភូមិ ត្រូវ បាន បោស សម្អាត ក្នុង គោល ដៅ ជួយ ពន្លឿន ដល់ ការ បោស សម្អាត មីន និង ទាក់ទាញ នូវ ការចូលរួម គាំទ្រ ពីម្ចាស់ ជំនួយ ថ្មីៗ និងវិស័យ ឯកជន បន្ថែមទៀត។

អាជ្ញាធរមីន បាន នឹង កំពុង ចលានា កៀរ គរ ធនធានហិរញ្ញ វត្ថុពី ដៃគូអភិវឌ្ឍន៍ ប្រទេស ជា មិត្ត ប្រតិបត្តិករ បោស សម្អាត មីនជាតិ -អន្តរជាតិ អ្នក វិនិយោគិន និ ងសប្បុរសជន នានា ដើម្បី ទទួល ការគាំ ទ្រ និង ធ្វើ ការ បោស សម្អាត ដោយ ចាប់ ផ្តើម ពី ភូមិមួយ ទៅ ភូមិមួយ និង ពី ខេត្តមួយ ទៅ ខេត្ត មួយ ក្រោម ការ ដឹក នាំ និង សម្រប សម្រួល របស់ អាជ្ញាធរមីន ហើយ ការ ប្រកាសភូមិអស់ មីន ឬ ខេត្ត អស់ មីន ត្រូវ រៀប ចំ និង ទទួល ស្គាល់ ពី អាជ្ញាធរមីន ក្នុង នាម អាជ្ញាធរមីន ជា ស្ថាប័ន សាធារណៈរបស់រដ្ឋ និង ជាសេនា ធិការ តែ មួយ គត់ ឲ្យ រាជរដ្ឋាភិបាល ក្នុង ការ គ្រប់ គ្រង ដឹកនាំ សម្រប សម្រួល និង ត្រួតពិនិត្យ វិស័យ មីន ទូទាំង ប្រទេស ។

លោក ទេស រដ្ឋមន្រ្ត បានថ្លែង ទៀតថា កម្ពុជា បាន កំណត់ នូវ វិសាលភាព និងទំហំផល ប៉ះពាល់ យ៉ាង ច្បាស់ ដោយ សារគ្រាប់ មីន និង យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះទូទាំងប្រទេស គិត ត្រឹម ឆ្នាំ ២០២១ កម្ពុជា នៅ សល់ ផ្ទៃដី មាន មីន និង យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ សរុប ចំនួន ២០១៧ គីឡូម៉ែត្រ ក្រឡា ក្នុង នោះ ផ្ទៃដី មាន មីន ៧៨៨ គីឡូ ម៉ែត្រ ក្រឡា ដែល កម្ពុជា ត្រូវ បោសសម្អាត ឲ្យ អស់ ត្រឹម ឆ្នាំ ២០២៥ ៕