​លោកជំទាវ​ម៉ែន សំអន អញ្ជើញ​ប្រារព្ធ​បុណ្យ​ឆ្លង ទួលប្រាសាទ​បុរាណ​ព្រះអង្គ​តុលាការ អតីត រាជធានី​លង្វែក

0

​កំពង់ឆ្នាំង​៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ឆ្លង​ទួល​ប្រាសាទបុរាណ​ព្រះអង្គ​តុលាការ អតីត ព្រះនាម​ប​យុគ្គ​ស្ថិតនៅ​ភូមិ​វត្ដ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ដើម្បី​ជាទី​សក្ការៈបូជារ​បស់បង​ប្អូន​ប្រជាពលរដ្ឋ តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ព្រោះ​ទួលប្រាសាទ​បុរាណ​ព្រះអង្គ​តុលាការ នេះ​រង​ការបំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង ក្នុង​ជំនាន់ របប​ប៉ុលពត​។​ប៉ុន្តែ​មកដល់​ឆ្នាំ​២០១៣ ទើប​លោកជំទាវ​ម៉ែន សំអន និង​មន្ដ្រីរាជការ សប្បុរសជន ពុទ្ធបរិស័ទ ជិត​ឆ្ងាយ បាន​បន្ត​ជួសជុល​កសាង​ដោយ​ថវិកា​ចូលរួម​សាមគ្គី​ជិត​៦​ម៉ឺន​ដុល្លារ​ដើម្បី​ឲ​ល្អ​ស្អាត​ឡើងវិញ សំរាប់​អ្នកស្រុក កំពង់ឆ្នាំង ដែល​

តែងតែមាន​ជំនឿ​យ៉ាងខ្លាំង​និង​ជាទី​សក្ការៈ​គោរពបូជា​ប​ន់​ស្រន់​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន ដែល​អ្នក ស្រុក​ជឿថា​បារមី​ព្រះអង្គ​តុលាការ​ពូកែ​ស័ក្ដិសិទ្ធិ ក្នុង​ពាក្យសម្បថ​ចំពោះ​អ្នក​ណាមួយ ដែល​ក្បត់​មិន​ស្មោះត្រង់​និង​ខ្លួន និង​រឿងរ៉ាវ​ដែល​អ​យុ​ត្តិ​ធ​ម៏ ។​ ពិធីបុណ្យ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃទី​០៦​និង​០៧ ខែកញ្ញា ឆ្នាំ​២០១៤ ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ ៣៣​អង្គ ពុទ្ធបរិស័ទ សប្បុរសជន​ក្នុង​ក្រៅប្រទេស លោក អង្គ វង្សវឌ្ឍានា លោកជំទាវ​ឧក​ញ្ញ៉ា អុ​ឹ​ង សុ​ី​ស្រ៊ន់​លោក​ឧក​ញ្ញា​៉​ស៊ុយ ស៊ី​ផាន និង​មន្ត្រីរាជការ​ប្រជាពលរដ្ឋ ជាច្រើន​នាក់​ទៀតផង ។​ លោកជំទាវ​ម៉ែន សំអន បាន​បញ្ជាក់ថា​៖ ទួលប្រាសាទ​បុរាណ​ព្រះអង្គ​តុលាការ (​កាលពីដើម​គេ​ហៅ​ប​យុគ្គ​) ត្រូវបាន​ជួសជុល​ឡើងវិញ តាម​សុំ​ណូ​ម​ពរ​របស់​ប្រជាពលរដ្ឋ ព្រោះ​ទួលប្រាសាទ​ព្រះអង្គ​តុលាការ​នេះ​ត្រូវបាន​បំផ្លិចបំផ្លាញ ខូចខាត​ស្ទើ​ទាំងស្រុង កាលពី​របប​ខ្មែរក្រហម​។​

ក្រោយ​ថ្ងៃ​រំដោះ​៧ មករា​ឆ្នាំ​១៩៧៩​និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ប្រជាពលរដ្ឋ​តែងតែ​មក​គោរពបូជា បន់ស្រន់ តាម​ជំនឿ​សាសនា ប្រពៃណី​ដូនតា សុំ​សេចក្ដីសុខ សេចក្ដីចម្រើន ដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​ពូកែ​ស័ក្ដិសិទ្ធិ​តាំងពី​សម័យ ទីក្រុង​លង្វែក​មក​ម្លះ ។ លោកជំទាវ​បន្ដថា​៖ កន្លងមក​លោកជំទាវ​ផ្ទាល់​តែងតែ​មក​គោរពបូជា​នៅទីនេះ ហើយ​បានឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​មក​ធ្វើបុណ្យ និង​មក​បន់ស្រន់​តែ​មិន សមជា​កន្លែង ដែល​សមគួរ ពីព្រោះ​ទីនេះ​ត្រូវបាន​បាក់បែក​ខូចខាត ស្ទើរ​ទាំងស្រុង​តាំងពី​សម័យ សង្គ្រាម ។​ដូច្នេះ​លោកជំទាវ​បានសម្រេច​ចិ​ត្ដ​គៀងគរ​រក​សប្បុរសជន ពុទ្ធបរិស័ទ ជិត​ឆ្ងាយ ដើម្បី​នាំយក​ថវិកា​មក​ចូលរួម​ជួសជុល ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​ឡើងវិញ ដើម្បី​ឲ្យ​សាក​សមជា​កន្លែង​សក្ដិ​ការៈបូជា

តាម​ប្រពៃណី​សាសនា​នៃ​យើង ។ លោកជំទាវ​ទៀត​បន្ដថា​៖ ទួលប្រាសាទ​ព្រះអង្គ​តុលាការ​នេះ ត្រូវបាន​ជួសជុល​ឡើងវិញ​តាម​រចនាបទ​ខ្មែរ​ដើម​ទាំងស្រុង ដែលមាន​កំពស់​១៨​ម៉ែត្រ ទទឹង ១២​ម៉ែត្រ បណ្ដោយ​ប្រវែង​២១​ម៉ែត្រ ដោយបាន​ចាប់ផ្ដើម​ជួសជុល​តាំងពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៣ និង​បាន​រួចរាល់​នៅ​ថ្ងៃទី​៦​ខែកញ្ញា ឆ្នាំ​២០១៤​នេះ ដើម្បី​ធ្វើ​ពិធីបុណ្យ​ឆ្លង​ដាក់​ឲ្យ​បងប្អូន​ប្រើប្រាស់ តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នា​ថ្ងៃនេះ ។​ លោកជំទាវ​ក៍បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន និង​សប្បុរជន ក្នុង​ក្រៅប្រទេស​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​

ក្នុង​ការជួយ ជ្រុម​ជ្រែង​កសាង នូវ​ទួលប្រាសាទ​ព្រះអង្គ​តុលាការ​នេះ តាម​ទំនាមទម្លាប់ ប្រពៃណី​នៃ​សាសនា​របស់​យើង ។ តំបន់​នេះ​និង​ក្លាយជា​ទីកន្លែង​ទេសចរណ៍​មួយ​ដ៍​សំខាន់​សម្រាប់​ភ្ញៀវ​ជាតិ អន្ដរជាតិ​ចូលមក​ទស្សនា​កម្សាន្ដ នៅទីនេះ​នា​ថ្ងៃ​អនាគត​ជាក់​ជាពុំខាន ព្រោះ​កន្លែង​នេះ​ជាទី​ទួល​ដែលមាន​បារមី​ដូនតា​គោរ​ព្ធ​បូជា​ដ៍​ពូកែ​ស័ក្ដិសិទ្ធិ​លោកជំទាវ​សង្ឃឹមថា​តំបន់​នេះ​ប្រាកដជា​ក្លាយជា​កន្លែង​ទេសចរ​ដ៍​សំខាន់បំផុត​ទៅ​ថ្ងៃ​អនាគត ៕​ak h image l s z image (1)