រថយន្ត​ហាយ​លេន​ឌឺ​បើក​បត់​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​រី​ម៉ក​កង់​បី ប៉ុន្តែ​មិន​បណ្តាលឲ្យ​រងរបួស​នោះទេ​

0

​ភ្នំពេញ​៖​រថយន្ត​ហាយ​លែ​ន​ឌឺ​បើក​ដោយ​បុរស​ជនជាតិ​ចិន​អមដោយ​នារី​ជនជាតិ​ម្នាក់​ជ្រុល​ទៅបុក ជាមួយ​ម៉ូតូ​រី​ម៉ក​កង់​បី​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រងរបួស​នោះទេ​។ ប្រភព​ពត៌មាន​ពី​កន្លែង កើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​រី​ម៉ក​កង់​បី​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ

1BC-6925​បើក​ដោយ​បុរស​ម្នាក់ហ្សង រ៉ា អាយុ​៥៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ឋរុស្សី ក្នុងទិសដៅ ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ហាយ​លែ​ន​ឌឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-7795 បើក​ដោយ​បុរស​ជនជាតិ​ចិន​និង​រួម​ដំណើរ​ដោយ​ស្ត្រី​ជនជាតិ​ចិន​មា្ន​ក់ តាម​បណ្តោយ​ផ្លូវ​សហព័ន្ឋរុស្សី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច គោលបំណង​បើក​បត់​ឆ្លងផ្លូវ ក៏​មក​បុក​ចំ​ពី​មុខ​ម៉ូតូ​រី​ម៉ក​កង់​បី​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រងរបួស​នោះទេ​។​
​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ធ្វើ​ការសម្របសម្រួល​គ្នា​នៅ​និង​កន្លែងកើតហេតុ ដោយ​មិន​បាន​ពាក់ព័ន្ឋ​ដល់​សមត្ថកិច្ច​នោះ​ទេ​៕ 

1 2 3