ថ្នាក់ដឹកនាំខេត្តកំពតយកចិត្តទុកដាក់ និងបង្កឱកាសជាច្រើនសម្រាប់ស្ត្រីក្លាយជាអ្នកដឹកនាំ

(ខេត្តកំពត)៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងផែនការនីរនៈទី៥(២០១៩-២០២៣) ដើម្បីលើកកម្ពស់ សិទ្ធិ និងសេរីភាព សមភាពយេនឌ័រ ចំពោះស្ត្រី ក្នុងភាពជាអ្នកដឹកនាំទាំងក្នុងក្រមខណ្ឌជាតិ និងថ្នាក់ក្រោមជាតិ។ ជាក់ស្តែងថ្នាក់ដឹកនាំខេត្តកំពតបានយកចិត្តទុកដាក់ និងបង្កឱកាសជាច្រើនសម្រាប់ស្ត្រីដើម្បីក្លាយជាអ្នកដឹកនាំ។

………………………………………    

នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី ៨ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពតបានប្រារព្ធទិវាអន្តរជាតិនារី ៨ មីនាខួបលើកទ១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះដើម្បីចីរភាពនាពេលអនាគត” ក្រោមអធិបតីភាព ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត។

ប្រធានមន្ទីរកិច្ចការនារី  លោកស្រី ហួត រី បានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្តបានខិតខំប្រឹងប្រែង លើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សិទ្ធិ ឋានៈតួនាទី និងជីវភាពរបស់ស្ត្រី និងកុមារជាច្រើន។ជាក់ស្តែងតាមរយៈផែនការនារីរតនៈទី៥(២០១៩-២០២៣) នៅក្នុងឆ្នាំ២០២១កន្លងមក មន្ទីរបានសម្រេចការងារសំខាន់ជាច្រើន ដូចជា៖ ១.ការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី៖ បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន៤វគ្គ កាត់ដេរ២វគ្គ និងតម្បាញ២វគ្គ ដល់ស្ត្រីមេម៉ាយ ក្មេងស្រីបោះបង់ការសិក្សា ស្រ្តីរងគ្រោះដោយអំពើហិង្សា អំពើរំលោភបំពានផ្លូវភេទ និងស្ត្រីក្រីក្រនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រី្តខេត្ត , បើកវគ្គសិក្សាអំពីការធ្វើផែនការធ្វើអាជីវកម្ម។  ២.ការងារលើកកម្ពស់ការអប់រំរបស់ស្រ្តី និងក្មេងស្រី និងការផ្លាស់ប្ដូរ ឥរិយាបថ៖ ចុះអប់រំផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន, លើកទឹកចិត្ត និងជម្រុញការបញ្ជូន កូនតូចៗទៅរៀននៅសាលាមតេយ្យសហគមន៍, ការស្វែងយល់ពីភាពអសកម្មរបស់យុវវ័យនាំឲ្យ ប៉ះពាល់ដល់សង្គមជាច្រើលើក។ ៣.ការងារលើកកម្ពស់សុខភាពស្រ្តី និងក្មេងស្រី បង្ការនិងទប់ស្ដាប់ការឆ្លងមេរោគអេដស៍ និងអាហារូបត្ថម្ភ, ចុះអប់រំផ្សព្វផ្សាយស្តីពី ការពន្យាកំណើតដោយសុវត្ថិភាព និងការមានកូនតាមប្រាថ្នា, គោលនយោបាយ និងភារកិច្ចក្នុងការគាំទ្រឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍, ការបង្ការ ទប់ស្តាប់ ជំងឺកូវីដ១៩ និងផ្តល់សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ១៩ សរុបចំនួន៧លើក ។ ៤.ការងារកិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តី និង ក្មេងស្រី៖ចុះអប់រំផ្សព្វផ្សាយ និងបើកវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការទប់ស្កាត់ការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទលើស្រ្តី និង កុមារ, ការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី, ការលើកកម្ពស់ការចូលរួមរបស់អ្នកម្ដាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។ ការងារអន្តរាគមន៍ និងប្រឹក្សាយោបល់ករណីអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ។

លោកស្រីប្រធានមន្ទីរបានបញ្ជាក់ថា ស្ត្រីខេត្តកំពតក៏បានរួមចំណែកក្នុងការងារសម្រេចចិត្តក្នុងវិស័យសាធារណៈ និងនយោបាយជាច្រើន ព្រោះស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្ត ៤រូប ស្រ្តីជាអភិបាលរងខេត្ត០១រូប ស្ត្រីជាប្រធានមន្ទីរ០២រូប ស្ដីអនុប្រធានមន្ទីរ/អង្គភាព២១រូប ស្រ្តីជាអភិបាលស្រុក/ក្រុង០២រូប ស្ត្រីជាអភិបាលរង ស្រុក-ក្រុង ០៩រូប ស្រ្តីជាសមាជិកក្រុមប្រឹក្សាស្រុក-ក្រុង ៣១រូប ស្តីជាក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ១២១រូប។

ជំនួនមុខឲ្យដាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត លោកស្រីស្នើឲ្យស្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល៕ សេង ណារិទ្ធ