ឯកឧត្តម សាន់ យូ ដឹកនាំក្រុមការងារចុះពិនិត្យមើលផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិផ្សារឆ្នាំង ដែលប្រេះស្រាំដោយសារក្រុមហ៊ុន វាយផ្ទះល្វែងចំនួន13ល្វែង ខ្វះលក្ខណៈបច្ចេកទេស 

0

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២២ នេះឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះធ្វើការពិនិត្យមើល ការដ្ឋានសំណង់ផ្ទះ ១៣ល្វែង នៅភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំងក្នុងក្រុងកំពង់ឆ្នាំងដែលបច្ចុប្បន្ននេះមានសភាពប្រេះថ្នល់ ប្រមាណជាង៥០ម៉ែត្រ ដែលអាជ្ញាធរ និងស្ថាប័ន ពាក់ព័ន្ធ បាននិងពិភាក្សាគ្នា រិះរកវិធានការដើម្បី ដោះស្រាយឱ្យបានទាន់ពេលវេលា ។

នៅក្នុងឱកាសនោះផងដែរ អភិបាលរងខេត្តបានបញ្ជាក់ថាជាគោលការណ៍ក្រុមហ៊ុនត្រូវចាក់ដីលុបរណ្ដៅជាបន្ទាន់ ដើម្បីកុំអោយចំណីផ្លូវឬក៏ចិញ្ចើមផ្លូវមានការប្រេះស្រាំបន្តទៀត ។

ចំណែក មន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ត្រូវធ្វើ
ការសិក្សាជាបន្ទាន់អំពីបច្ចេកទេសនិងធ្វើការជួសជុលផ្លូវឡើង
វិញ ការប្រះថ្នល់ខាងលើនេះគឺបណ្ដាលមកពីក្រុមហ៊ុនបានជីកកកាយគ្រឹះសសរទើបបណ្ដាលឱ្យមានការ បាក់ស្រុតចិញ្ចើមផ្លូវ ដូច្នេះក្រុមហ៊ុនត្រូវធ្វើសំណងសងការខូចខាតទៅដល់រដ្ឋ ដែលជាទ្រព្យសម្បត្តិរួមរបស់សាធារណៈយើងទាំងអស់គ្នា៕ សុខ គឹមសៀន