ឯកឧត្ដម សោម ស៊ុន នាំយកអំណោយឧបត្ថម្ភជូនសមាជិកបក្សនៅឃុំបន្ទាយស្ទោង

ខេត្តកំពង់ធំ ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បន្ទាប់ពីបានបញ្ចប់ភារកិច្ចស្នូលក្នុងអង្គភាព បានដឹកនាំសហការី រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ.សាខាបក្សភូមិ ចុះសាកសួរសុខទុក្ខលោកស្រី ថន ណាំ អាយុ៥៦ឆ្នំាជាសមាជិកបក្ស មានជំងឺប្រចាំកាយ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ឮ

គ្រួសារលោកស្រី ថន ណាំ មានសមាជិក៤នាក់ រស់នៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត ត្រូវបានឯកឧត្តម សោម ស៊ុន នាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគាត់នៅអង្ករ ចំនួន៥០គីឡូក្រាម មីជាតិចំនួនពីរកេស ទឹកត្រីនិងទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាចំនួន២០ម៉ឺនរៀល ។

 

នៅល្ងាចថ្ងៃដដែល ឯកឧត្ដម សោម ស៊ុន ប្រធានក្រមការងារបានបន្ត ចូលរួមពិធីបុណ្យសពលោកតា ងិន ទៀក អាយុ ៧៨ឆ្នំា ជាសកម្មជនឆ្នើម របស់គណបក្សប្រជាជនកម្ពុជា លោកតាបានទទួលមរណភាពដោយរោគាពាធ កាលម្សិលមិញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅភូមិឈើទាល ភូមិ ឃុំជាមួយគ្នា ក្នុងនោះឯកឧត្ដម បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព និងបានបួងសួងដល់វិញ្ញាណក្ខន្ធលោកតា បានទៅកាន់សុគតិភព និងបាននាំយកសទ្ធាជ្រះថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលរួមក្នុងពិធីបុណ្យសពមានអង្ករ៥០គ.ក មីជាតិពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាមួយចំនួនទៀត។

 

ឯកឧត្ដម សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលនៃមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងរាតត្បាតចូលក្នុង សហគមន៍ និងត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវនូវវិធានការ របស់ក្រសួងសុខាភិបាលនិងវិធានការបីកុំ បីការពារ របស់ សម្ដេចតេជោហ៊ុន សែន ។

ថ្នាក់ដឹកនាំគណបក្សឃុំ.សាខាបក្សភូមិ ប្រជាពលរដ្ឋ និងក្រុមគ្រួសារសពបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំ និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈសុខៈពលះនិងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ ប៊ុន រដ្ឋា