​ត្រី​ឆ្នាំនេះ​មិនសូវ​សម្បូរ​ដូច​ឆ្នាំទៅ​មិញ​ព្រោះ​គ្មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់​

0

​កាលពីពេល​ថ្មីៗ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ប្រកប​របរ​នេសាទ​ត្រី​បន្ទាប់ពី​គាត់​ធ្វើ​ការដក​ស្ទូងស្រូវ​រដូវវស្សា​រួចរាល់​ហើយ​នោះ គាត់​បាន​បង្កើន​មុខរបរ​មួយទៀត គឺ​មុខរបរ​នេសាទ​ត្រី​តាមបែប​លក្ខណៈ​គ្រួសារ​តូចតាច​ដើម្បី​យកមក​គួបផ្សំ​ដោះស្រាយ ជីវៈភាព​គ្រួសារ​ប្រចាំថ្ងៃ​យោងតាម​សំដី​បងប្រុស​ម្នាក់ គាត់​បាន​និយាយប្រាប់​កម្ពុជា​ថ្មី​ថា ៖ នា​ព្រឹក​ថ្ងៃទី​០៨.០៩.២០១៤ នេះ​អោយដឹង ថា ត្រី​ក្នុង​បឹង​យើង​ឥឡូវនេះ​មិន​សម្បូរ​ប៉ុន្មាន​នោះទេ​មិន​ដូច​ពី​ឆ្នាំទៅ​មិញ​ទេពី​ព្រោះ​ឆ្នាំនេះ​អត់​សូវ​មាន​ទឹកភ្លៀង20140827_132330

ធ្លាក់​អោយបាន​គ្រប់គ្រាន់​ហើយ​បើសិន​ជាមាន​ទឹកភ្លៀង​ធ្លាក់​មក​គ្រប់គ្រាន់​ដូច​ឆ្នាំទៅ​មិញ​វិញ​នោះ​ប្រហែលជា​ត្រី​សម្បូរ​ណាស់​ពីព្រោះ​នៅ​ឆ្នាំនេះ តាម បណ្តា​ឡូ​តិ៍​នេសាទ​ទាំងអស់​ត្រូវ​រំលាយចោល​អស់ហើយ​ដូច្នេះ​ត្រី​វា​ឡើង​បាចសាច​ពាសពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេ​គ្មាន​ពេលណា​ដែល​ត្រូវ​ហាមឃាត់​នោះទេ តែ​សំណាងអាក្រក់​ទៅវិញ គឺ​គ្រោះរាំងស្ងួត​គ្មាន​ទឹកភ្លៀង បានជា​មិន​សម្បូរ​ត្រី​យ៉ាងនេះ​ទៅវិញ បងប្រុស​ម្នាក់ ទៀត​គាត់​បាន​បន្ត​អោយដឹង​ផងដែរ​ថា ៖20140827_132259

ត្រី​វា​ឡើង​ហើយ​វា​ជ្រើម​ក៏​ព្រោះតែ​ទឹកភ្លៀង​ផងដែរ នេះ​ជាការ​ពិតណាស់​សព្វថ្ងៃនេះ​ទឹក ទន្លេ​ឡើង​បាន​នេះ​បើសិន​ជាមាន​ទឹកភ្លៀង​ធ្លាក់​មក​ជោគជាំ​វិញ​នោះ ប្រហែលជា​មច្ឆា​ជាតិ​នៅតាម​ដងស្ទឹង​បឹងបួរ​បបូរ​ទៅហើយ សព្វថ្ងៃនេះ​រកត្រី​បានតែ​បន្តិច​ប​ន្ទួ​ច​ទេ ទាក់ទិន​លើ​បញ្ហា​នេះ​ផងដែរ បងស្រី​ម្នាក់​គាត់​បាន​រៀបរាប់​ប្រាប់​កម្ពុជា​ថ្មី​ថា ៖ នៅតាម​បណ្តា​ទីផ្សារ​នីមួយៗ ដូចជា​មិនសូវ​សម្បូរ​ត្រី​យកមក​ដាក់លក់​ប៉ុន្មាន​នោះទេ នេះ​ខ្ញុំ​និយាយ​តែ​ត្រី​បឹង​ដែលជា​ត្រី​ធម្មជាតិ​តែប៉ុណ្ណោះ ជាក់ស្តែង​ដូចជា​រូបខ្ញុំ

​ជា​អ្នកដើរ​ប្រមូល​ទិញ​ត្រី​តាម​បណ្តា​ភូមិ​នានា​ជា​រៀងរាល់ថ្ងៃ បើ​ឆ្នាំទៅ​មិញ​វិញ​ពេលព្រឹក​ទៅដល់​គាត់​ឃើញ ចេញពី​ទូក​មក​ត្រី​ពេញ​ក​ញ្ជ្រែ​ង តែ​ឆ្នាំនេះ ខែ​នេះហើយ​ស្ទើរតែ​គ្មាន​ត្រី​យកមក​លក់​ផង ហេតុនេះ​បានជា​ធ្វើអោយ​តម្លៃ​ត្រី​ថ្លៃ​គួរសម បើ​ត្រី​ឆ្លូញ​វិញ​ទិញ ០១​គីឡូក្រាម​វិញ​ថ្លៃ ១០០០០​រៀល លក់​ចេញ ១២០០០​រៀល តម្លៃ​ត្រី​នៅ​ឆ្នាំ​២០១៤​នេះ ចំណែក​ត្រី​ឆ្លូញ ។ បងស្រី​បាន​បន្តថា ៖ កាលពី​ឆ្នាំទៅ​មិញ​ត្រី​វា​សម្បូរ​ក៏​លក់​មិនសូវ​បាន​ថ្លៃ​ដែរ ៕ ប៊ុន​រិទ្ធី