លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែងដឹកនាំកម្លាំងចម្រុះដាំកូនត្នោតនៅតំបន់បីនៃព្រៃលិចទឹកក្នុង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប

សៀមរាប=លោកម៉ូវ ជា អភិបាលរងស្រុកជីក្រែងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ខែមិនាឆ្នាំ២០២២បានដឹកនាំកម្លាំងចម្រុះចុះទៅដាំកូនត្នោតនៅតំបន់បីនៃព្រៃលិចទឹកនៅចំណុចអូរប្រឹះត្រាំស្ថិតនៅក្នុងឃុំជីក្រែងស្រុកជីក្រែង។កម្លាំងចូលរួមមានមន្រ្តីកសិកម្ម ស្រុកជីក្រែង កងរាជអាវុធហត្ថនិងទាហានសឹករងស្រុកជីក្រែងនាយសង្កាត់រដ្ឋបាលជលផលអន្លង់ សំណរមន្ត្រីបរិស្ថានស្នាក់ការទំនប់សួងមន្ត្រីសាលាឃុំជីក្រែងប៉ូលីសនគរបាលរដ្ឋបាលឃុំជីក្រែង មេភូមិអនុភូមិនិងប្រជាការពារភូមិព្រមប្រជាពលរដ្ឋក្នុងឃុំជីក្រែងសរុប៣៥នាក់ស្រី០នាក់។កម្លាំងចម្រុះដាំកូនត្នោតនៅដីចំណុចខាងលើនេះមានប្រវែង៣៥០០ម៉ែត្រនិងអស់គ្រាប់ត្នោតចំនួន២២៥០គ្រាប់និងកូនត្នោតចំនួន២៥០ដើម។ស្រុកជីក្រែង(អ៊ុក ផ្លុង)