បន្ទាយមានជ័យ​ទាក់ទាញ​ក្រុមហ៊ុន​ស្បៀង​និង​ក្រុមហ៊ុន​ថ្នាំ​ការពារ​រុក្ខជាតិ​អាងយ៉ាង​ទៅ​ដាំ​ដុះ​ស្រូវ​និង​ផលិត​ថ្នាំ​កសិកម្ម​

0

ដុង​ថាប់​-​វៀតណាម​: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ទាក់ទាញ​ក្រុមហ៊ុន​ស្បៀង​និង​ក្រុមហ៊ុន​ថ្នាំ​ការពារ​រុក្ខជាតិ​អាងយ៉ាង​ដែល​ល្បីឈ្មោះ​នៅ​ភូមិភាគ​ខាងត្បូង​វៀតណាម ទៅ​បណ្ដាក់​ទុនវិនិយោគ​លើ​ការដាំដុះ​ស្រូវ មាន​ទិន្នផល​និង​គុណភាព​ខ្ពស់​រួច​កែឆ្នៃ​អង្ករ​នាំចេញ​ផង​និង​បង្កើត​ក្រុមហ៊ុន​ផលិត​ថ្នាំ​កសិកម្ម​ការពារ​រុក្ខជាតិ​នៅ​ខេត្ត​នេះ​។​ photo3

លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ដឹកនាំ​ប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ដុង​ថាប់​ប្រទេស​វៀតណាម​និង ក្នុង​នោះបាន​ចូលទៅ​ស្វែងយល់​ដំណើការ​រកស៊ី​របស់​ក្រុមហ៊ុន​ស្បៀង​និង​ថ្នាំ​កសិកម្ម​ការពារ​រុក្ខជាតិ (An Giang Plant protection joint stock company)​នៅ​ស្រុក​តិ​ន​ហុង​ខេត្ត​ដុង​ថាប់ កាលពី​ថ្ងៃទី​៨ សីហា ២០១៤​។​ ​

លោក​បាន​បញ្ចុះបញ្ចូល​ទាក់ទាញ​ក្រុមហ៊ុន​នេះ​ដែលមាន​សាខា​នៅ​ប្រទេស​កម្ពុជា​ស្រាប់​ទៅ​បណ្ដាក់ទុន​រកស៊ី​នៅ​ខេត្តបន្ទាយមានជ័យ​។ ​លោក​ត្រឹ​ន វ៉ាន់​ឡុង ជំនួសមុខ​អោយ​លោក វិ​ន វ៉ាន់​ថង អគ្គនាយក​ក្រុមហ៊ុន​AGPPS​បាន​និយាយថា​: ក្រុមហ៊ុន​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៨ តែ​ដល់​ឆ្នាំ​២០១២​ទើបបាន​ដំណើរការ​ពេញបន្ទុក​។​ ​ក្រុមហ៊ុន​មាន​ដំណើការ​ប្រាំ​ផ្នែក​មាន ផ្នែក​រោងចក្រ​ស​ម្ងួ​ត​ស្រូវ ផលិត​អង្ករ ផលិត​ពូជ ផ្នែក​បច្ចេកទេស​ថ្នាំ​ការពារ មាន​បុគ្គលិក​ស​ម្រ​ប់​ចុះជួយ​ធ្វើស្រែ​បង្ហាញ និង​ការពារ​ជម្ងឺ​ផ្សេងៗ​ក្នុង​វាលស្រែ​។​photo2

កសិករ​ធម្មតា​តែង​ប្រឈម​នឹង​ទទួលបាន​ផល​ខ្ពស់​តែ​ធ្លាក់​ថ្លៃ​។​ ​លោក​បន្តថា​: ក្រុមហ៊ុន​បានធ្វើ​ដៃគូ​ជាមួយ​កសិករ ទាំង​ជួយ​លើ​បច្ចេកទេស ដាំ​ដុះ​ថែទាំ​និង​កំចាត់​កត្តាចង្រៃ ព្រមទាំង​ទិញស្រូវ​ផ្ទាល់​ពី​កសិករ​ក្នុងតម្លៃ​សមស្រប​។​ ​ក្រុមហ៊ុន​មាន​បុគ្គលិក​បច្ចេកទេស​១០០០​នាក់ សហការ​នឹង​កសិករ​១.៩៩៣​ស្រែ ក្នុងនោះ​មាន​៧៤​ស្រែ​គំរូ​។​ហើយ​កសិករ​ចូលរួម​ជា​សមាជិក​ជាង​២.៦០០​គ្រួសារ មាន​ផ្ទៃដី​ជាង ៦.០០០​ហិច​តា​នៅ​៨​កន្លែង​ទីទៃ​ពីគ្នា​។​ photo3 - Copy

លោក យ៉ាន់ ចន្ថា នាយករង​ក្រុមហ៊ុន​នេះ​ប្រចាំ​កម្ពុជា​បានអោយដឹងថា​: ផ្នែក​ផលិត​នៅ​រោងចក្រ​កិនស្រូវ​នៅ​ស្រុក​តឹ​ន​ហុង​ក្នុង​១​ថ្ងៃ​ស​ម្ងួ​ត ស្រូវ​បាន​១.២០០​តោន​ក្នុង​១​ថ្ងៃ​និង កិន​អង្ករ​បាន​ជាង​២០​តោន​ក្នុង​១​ម៉ោង​។​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​បាន​ជោគជ័យ​លើ​អាជីវកម្ម​ខ្លួន​យ៉ាងច្រើន ទាំង​នៅ​វៀតណាម​និង​ទាំង​នៅ​កម្ពុជា​។​ photo5

លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទាក់ទាញ​ក្រុមហ៊ុន​នេះ​អោយទៅ​ដាក់ទុន​រកស៊ី​នៅ​ខេត្ត​ខ្លួន ព្រោះ​ខេត្ត​មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម កសិ់ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម​ទេសចរណ៍ ប៉ុន្តែ​នៅ​ខ្វះខាត​អ្នកបច្ចេកទេស​និង​ទុន​។​ ​លោក និយាយ​បន្តថា​:​ខេត្ត​មាន​ផ្ទៃដី​ដាំ​ដុះ​ស្រូវ ២២៣.០០០​ហិច​តា ផ្ទៃដី​ដាំដំឡូង​ម៉ី​ជាង​៦​ម៉ឺន​ហិច​តា​។ ខេត្ត​ចង់អោយ​វិនិយោគិន​ត្រូវបង្កើត​រោង​ម៉ាស៊ីន​ស្រូវ​ទំនើប​ហើយ​ធំ ស​ម្រា​ស្រូវ និង​នាំ​អង្ករ​ចេញ​៕​ដោយ​ឃិន គ​ន្ធា​