ប្តី​វាយ​ប្រពន្ធ​ត្រូវ​៧​អង្រែរ​បុក​គ្រឿង​រងរបួស​ធ្ងន់​ចូល​ដេកពេទ្យ​ប្រពន្ធ​ប្តឹង​អោយ​សមត្ថកិច្ច ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ចាប់ខ្លួន​បន្ទាប់ពី​រូបគេ បាន​វាយ​ប្រពន្ធ​នឹង​អង្រែបុកគ្រឿង និង​កាំបិត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ផ្ទះ​របស់​ខ្លួន​រួច មក​។​ការចាប់ខ្លួន​ប្តី​ដៃដល់​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​និង​០៥​នាទី​ល្ងាច​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ ២០១៤

នៅក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង​។​
​    ​លោក ញ៉ោក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​បានអោយដឹងថា​៖​ជនដៃដល់​វាយ​ប្រ ពន្ធ​ឯង​មានឈ្មោះ សៅ ស៊ីថា អាយុ​៣២​ឆ្នាំ ចំណែក​ប្រពន្ធ​ដែល​រងគ្រោះ​មាន​ឈ្មោះ កែវ វាសនា អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង​។​
​    ​ស្ត្រី​ឈ្មោះ កែវ វាសនា ជា​ជនរងគ្រោះ​បានអោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃ កើត​ហេតុវេ លា​ម៉ោង​៧​និង​៣០​នាទី ប្តី​របស់​នាង​ឈ្មោះ សៅ ស៊ីថា បាន​វាយ​មកលើ​រូប​នាង​ដោយ​យក អង្រែបុកគ្រឿង​ចំនួន​៧​អង្រែ គឺ​ត្រូវ​ចំ​ជើង​២​អង្រែ​,​កែងដៃ​១​អង្រែ​,​ស្មា​ស្តាំ​៣​អង្រែ​,​ក្បាល ១ អង្រែ បន្ទាប់មក​គេ​បាន​យក​កាំបិត​បាំង​តោ​មក​វាយ​បំបែក​ត្រជៀក​ខាងស្តាំ​ហូរឈាម​ជា ច្រើន​និង​បាន​ដាល់​និង​ទះកំភ្លៀង​ជាច្រើន​ដៃ​បណ្តាល​អោយ​ហើម​ជាំ ពេញ​មុខ​តែម្តង​។ នាង​បាន​បន្ត​អោយដឹងទៀតថា​៖ ការវាយដំ​នាង​ក្នុង​លើក​នេះ មិនមែន​ជា​លើក​ទី​១​នោះទេ គឺ​កន្លង​មក​រូបគេ​តែងតែ​វាយ​ធ្វើបាប​នាង​ជា​រៀងដរាបមក ទោះបី​សមត្ថកិច្ច និង​អាជ្ញាធរ មូលដ្ឋាន​បាន​ហៅ​រូបគេ​ទៅ​ណែនាំ​ជា​ច្រើនលើក​ច្រើនសារ​ក៍ដោយ​។​
​    ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា​នេះ ដោយ​ទ្រាំទ្រ​នឹង​ការ​វាយ​ធ្វើបាប​របស់​ប្តី​តទៅ​ទៀត​មិន​បាន ស្ត្រី​រងគ្រោះ​ក៍​បាន​មកប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​បុរស​ជា​ប្តី បញ្ជូន​ខ្លួន​ទៅ​តុលាការ ផ្តន្ទាទោស​តាមច្បាប់​។ 
​    ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ដៃដល់​រូបនោះ​បាន​សារភាព​ថា​៖ រូបគេ​ពិតជា​បាន​វាយ​ធ្វើបាប​ប្រពន្ធ​ខ្លួន​ពិតមែន ក៍​ដោយសារតែ​នាង​លួចលាក់​មាន​ប្រុស​សា​ហាយ ហើយ​នៅ​ព្រឹក​កើតហេតុ​នោះ រូបគេ​បាន​មក​ទាន់​ឃើញ​ប្រុស​នោះ​រត់​ចេញពីផ្ទះ ពេល​សួរ​នាងៗ​បាន​លាក់លៀម​ជាមួយ​រូបគេ​ទៀត​ទើប​គេ​វាយ​ធ្វើបាប​។​តែ​សមត្ថកិច្ច​បាន​និយាយថា នេះ​គឺជា ការនិយាយ​ដោះ​សារ​របស់​ជនដៃដល់​តែប៉ុណ្ណោះ​។​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លូន​ទៅ​ស្នងការ​នគរបាល​ខេត្ត ចាត់ការ​បន្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​។​
​    ​តាម​មាត្រា​២២២​នៃ​ក្រម​ព្រហ្មទណ្ឌ​៖​ជន​ណា​ប្រើ​អំពើហឹង្សា​ប្រព្រឹត្តដោយ​សហព័ន្ធ ឬ អ​នីតិ​សង្វា​សជន ត្រូវ​ផ្តន្ទាទោស​ពី​២​ទៅ​៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ ១០​លាន​រៀល កាលបើ​អំពើហឹង្សា​នេះ​ត្រូវ​ប្រព្រឹត្តដោយ​សហព័ន្ធ ឬ​នីតិ​សង្វាស​ជន​របស់​ជនរ​ង​គ្រោះ​៕​

33 DSC05238 DSC05240